មានចំណុចទាំងនេះ ! ក្រុមហ៊ុនធំ​ ក្រុមហ៊ុនល្បី​ និងប្រាក់ខែល្អ​ វាលែងក្លាយជារឿងសំខាន់ហើយ

ក្រុមហ៊ុនធំ ក្រុមហ៊ុនល្បី​ និងប្រាក់ខែល្អ​ គ្មានអ្នកណាដែលថាមិនចង់បាននោះទេ! តែនៅពេលដែលអ្នកស្ថិតនៅក្រុមហ៊ុនមួយនោះ​ ស្ថិតនៅក្នុងបរិយាកាសការងារទាំងនោះហេីយ​ អ្នកនឹងគិតថាចំណុចខាងលេីលែងជារឿងសំខាន់ទៀតហេីយ!

ការងារដែលផ្តល់សេចក្តីសុខ​ទាំងផ្លូវកាយផ្លូវចិត្តដល់អ្នកនោះគឺ​ ៖

Bf18b27410473525ae200a76b0e49e95

-ក្រុមការងារល្អ​ ធីមល្អ​ មេល្អមានគុណធម៌​ មានការយោគយល់ណែនាំ​ ផ្តល់យោបល់ល្អៗ​ ដែលមិនមែនជាការបន្តុះបង្អាប់​ ជាន់ឈ្លី​ មេីលងាយ​ និងការយកមុខមាត់យកល្អតែឯង

-ការផ្តល់ឱកាសឱ្យបញ្ចេញនូវទេពកោសល្យ​ និងការច្នៃប្រតិដ្ឋបែ​ប​ Creative​ ក្រោមការពន្យល់ណែនាំ​ រួមទាំងត្រួសត្រាយផ្លូវឱ្យមានអភិវឌ្ឍន៍លេីសមត្ថភាពខ្លួនឯង

-ការងារដែលមានផែនការ​ មានគម្រោងច្បាស់លាស់​ ដែលមិនមែនជាការផ្តល់សម្ពាធទាំងផ្លូវកាយ​ និងផ្លូវចិត្ត

-ឱ្យតម្លៃអ្នកដែលមានសមត្ថភាព​ ណែនាំអ្នកដែលមានចំណុចខ្វះខាត​ ពោរពេញដោយសីលធម៌​ គុណធម៌​ និងមានការពិចារណា​ និងការវិនិច្ឆ័យខ្ពស់


E5c2b6bc096d0574dbddbc0b71b00433

-ស្វែងរកភាពរីកចម្រេីនរួមគ្នា​ មិនមែនជាបុគ្គលភាព

-កែលម្អគ្នា​ និងទទួលយកការរិះគន់ទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ

-មិត្តភាព​ ការស្រលាញ់រាប់អាន​ និងការយោគយល់អធ្យាស្រ័យគ្នា​ ដែលមិនមែនជាការទម្លាក់កំហុស​ កេងប្រវ័ញ្ចគ្នា​ និងយកមុខយកមាត់រៀងៗខ្លួន

-ប្រាក់ខែច្រេីន? វាសំខាន់មែន​ តែស្ថិតនៅក្នុងសុខុមាលភាពនៃបរិយាកាសការងារល្អ​ ក្រោមចំណុចខាងលេីនេះ​ អ្នកប្រហែលជាស្រមៃត្រឹមប្រាក់ខែសមរម្យទៅតាមសមត្ថភាពក៏មានក្តីសុខដែរ!

#ចែធំ

#កវីលាក់ស្នេហ៍ប្រលោមលោក

5014625e20356a6d5ddee88b1b3a15a4