បាត់ដំបង គឺជាខេត្តដ៏ចំណាស់មួរបស់ប្រទេសកម្ពុជា ដែលបានបន្សល់សំណង់បែបប្រវត្តិសាស្រ្តជាច្រើន និងបានហែលកាត់ឆ្លងជាច្រើនសម័យ ព្រមទាំងស្ថិតនៅក្នុងការប្រទាញប្រទង់ដណ្តើមយកពីប្រទេសជិតខាងផងដែរ។
នៅក្នុងនោះ វត្តអារាមមួយកន្លែងស្ថិតនៅក្នុងខេត្តបាត់ដំបង គឺជាវត្តដែលមានអាយុកាលចំណាស់ ថែមទាំងបន្សល់នូវជីវិប្រវត្តិឥស្សរជនល្បីនៅក្នុងខេត្តនេះផងដែរ នោះគឺ « វត្តវិបុលត្ថារាម ហៅវត្តកណ្តាល »។
វត្តវិបុលត្ថារាម(កណ្តាល) មានទីតាំងស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំង ខេត្តបាត់ដំបង ដែលមានចំងាយប្រមាណ ៥០០មពីសាលាខេត្តបាត់ដំបង ដោយភ្ញៀវទេសចរអាចធ្វើដំណើតាមដងស្ទឹងសង្កែត្រើយខាងកើតជាប់សួនសម្តេច ស ខេង។
វត្តវិបុលត្ថារាម (កណ្តាល)បានកសាងឡើងក្នុងឆ្នាំ ១៨៦៣ ដោយប្រជាពលរដ្ឋនៅក្នុងភូមិនេះ។ មូលហេតុដែលយើងហៅវត្តនេះថាវត្តកណ្តាលដោយសារផ្អែកលើទីតាំងវត្ត ស្ថិតនៅចំកណ្តាលនៃវត្តពីរគឺវត្តពោធិ៍ក្នុង និងវត្តសង្កែ។ វត្តនេះផងដែរជាកន្លែងសួរចំលើយ ឃុំឃាំងមនុស្សនិងធ្វើទារុណកម្មអ្នកទោសក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។
វត្តនេះមានលក្ខណៈពិសេសជាច្រើនដូចជា៖
-មានអគារចាស់ៗជាច្រើនក្នុងសម័យបារាំង
-មានខ្លោងទ្វារដែលមានរចនាបទខ្មែរពីបូរាណ
-មានប្រាង្គប្រាសាទនៅខាងក្រោយវត្តដែលមានកំពូល៥ផងដែរ។
-មានទីធ្លា សួនច្បារយ៉ាងស្រស់ស្អាតទស្សនាកំសាន្ត។
ចុចទីនេះអានបន្តពីម្ចាស់ប្រាសាទបុរាណ៖ សម័យមុនមិនមែនបានងារជាឧកញ៉ាងាយៗទេ! ឧកញ៉ាបំរុងរដ្ឋ សោ ហឺ និងលោកជំទាវ នេត យ៉ង់ សាងស្នាដៃធំធេងដើម្បីសង្គម និងជាតិ មានគុណបំណាច់ក្នុងខេត្តបាត់ដំបងពិសេសប្រាសាទផ្នូរបុរាណ
ដូច្នេះប្រសិនជាលោកអ្នកមានឱកាសមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបង មិនគួរខកខានមកទស្សនាវត្តចំណាស់ « វត្តវិបុលត្ថារាម ហៅវត្តកណ្តាល » មួយនេះឡើយ ៕
ប្រភពអត្ថបទ: មន្ទីរទេសចរណ៍បាត់ដំបង
កែសម្រួលអត្ថបទ៖ ក្នុងស្រុក
ថតដោយ: Samsung Galaxy S10+
©រូបភាព: VisitBattambang