សក់គឺជាចំណុចសំខាន់មួយដែលជួយលើកសម្រស់មនុស្សគ្រប់រូប មិនថាប្រុសឬស្រី។ សុភាពនារីតែងស្រមៃចង់បានសក់វែងក្រាស់មានសុខភាពល្អ។ ចំណែកសុភាពបុរសក៏ចង់បានសក់ និងស្បែកក្បាលមានសុខភាពល្អ មិនចង់បានក្បាលទំពែកទាំងវ័យក្មេងឡើយ។ ថ្ងៃក្រុមការងារក្នុងស្រុកនឹងលើកយករូបមន្តពិសេសមួយ ដោយរូបមន្តមួយនេះត្រូវបានអះអាងដោយអ្នកធ្លាប់សាកល្បងជាច្រើនថាវាមានប្រសិទ្ធភាពខ្ពស់ ថែមទាំងមានគ្រឿងផ្សំងាយស្រួលរកទៀតផង។
គ្រឿងផ្សំ៖
- ប្រេងដូង ៥០០ml
-ក្រូចសើចមួយផ្លែក
-ប្រទាលកន្ទុយក្រពើ ១ធៀង
-ខ្ទឹមក្រហម១មើម
-វីតាមីន E (វីតាមីនភ្នែកត្រី) x5 គ្រាប់ (ដាក់ក្រោយគេ)
របៀបធ្វើ៖
-សូមលោកអ្នកចិតសម្បកប្រទាលកន្ទុយក្រពើ និងលាងទឹកឱ្យស្អាត អស់ជាតិរំអិល រួចហាន់ជាចំណិតៗ។
-បកសម្បក ខ្ទឹមក្រហម រួចហាន់ជាចំណិតតូចៗ
-លាងក្រូចសើចឱ្យស្អាតរួចចិតជាបន្ទះៗ
-បន្ទាប់មកសូមកិនគ្រឿងផ្សំខាងបញ្ចូលគ្នាដោយប្រើមានម៉ាស៊ីនកិនគ្រឿង ឬម៉ាស៊ីនក្រឡុក
-ជំហានបន្ទាប់សូមយកគ្រឿងផ្សំដែលកិនរួច មករម្ងាស់ជាមួយប្រេងដូងដោយប្រើភ្លើងតិចៗ កូរជារឿយៗ
-រម្ងាស់រហូតដល់ចេញប្រេង ដោយសម្គាល់ថា គ្រឿងផ្សំឡើងរួញ និងមានពណ៌ក្រមៅ
-បន្ទាប់មកលោកអ្នកអាចចាក់ដាកដបទុកឱ្យត្រជាក់ និងបន្ថែមជាមួយវីតាមីន E (វីតាមីនភ្នែកត្រី) ចំនួន 5 គ្រាប់ជាការស្រេច។
វិធីប្រើ៖
សូមលាបនិងម៉ាស្សាលើស្បែកក្បាលក៏ដូចជាគោល និងចុងសក់ ហើយអប់ទុកចំនួន១០ ទៅ ១៥នាទី បន្ទាប់មកលោកអ្នកអាចកក់ជាមួយសាប៊ូ និងលាងសម្អាតជាការស្រេច។ ជាមួយប្រេងអប់សក់នេះផងដែរ លោកអ្នកអាចប្រើក្នុងមួយសប្តាហ៍ ២ ទៅ៣ដង៕