អ្នកណាៗក៏ដឹងដែរថា ប្រទេសចិនគឺជាប្រទេសដែលកាន់របបកម្មុនីស ខុសពីប្រទេសប្រជាធិបតេយ្យដទៃទៀត ដែលវាជាហេតុធ្វើឱ្យប្រទេសចិនមិនសូវត្រូវគ្នានឹងប្រទេសធំៗប្រជាធិបតេត្យដូចជាអាមេរិចជាដើម។
យ៉ាងណាមិញ របបកម្មុនីស ត្រូវបានប្រជាជនចិនហៅថាជារបបប្រជាធិបតេយ្យពិតៗរបស់ប្រទេសចិន ដែលពួកគេអួតលាន់មាត់គ្រប់ៗគ្នាថាជាការរស់នៅដ៏ល្អពិតមែន។
ថ្ងៃនេះ « ក្នុងស្រុក » សូមធ្វើការដកស្រង់ពីការរស់នៅក្នុងប្រទេសចិន ដែលធ្វើការបកស្រាយដោយ Re-IDEA ដូចខាងក្រោមនេះ ៖
ថ្ងៃនេះ ខ្ញុំបកស្រាយការរស់នៅប្រទេសចិន តើសង្គមចិនយ៉ាងម៉េច? ការបកស្រាយនេះគឺយោងតាម បទពិសោធន៍ផ្ទាល់ខ្លួនធ្លាប់រស់នៅចិន និង ប្រព័ន្ធអុីនធេីណែន ។
អ្នកទាំងអស់គ្នាដឹងស្រាប់ថា ប្រទេសចិនគឺជាប្រទេសរីកចម្រេីនលឿនជាងគេបំផុតក្នុងពិភពលោក និង ប្រេីពេលជាង៣០ឆ្នាំកែប្រែពីប្រទេសក្រីក្របំផុតមួយក្នុងពិភពលោកទៅជា ប្រទេសមហាអំណាចថ្មីនៃពិភពលោករបស់យេីង ។ ប្រជាជនសរុបជាង១ពាន់លាននាក់ តែរដ្ឋាភិបាលចិនជោគជ័យលេីការកាត់បន្ថយអត្រាប្រជាជនដែលរស់នៅក្រោមបន្ទាប់ភាពក្រីក្រទាបជាងសហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ន ខណៈសហរដ្ឋអាមេរិកមិនអាចធ្វេីបាន ។
កាលប៉ុន្មានឆ្នាំមុន ខ្ញុំទៅដល់ទឹកដីចិនភ្លាមមានអារម្មណ៍ប្លែកខ្លាំងមែនទែនសម្រាប់ខ្ញុំ ដែលខុសពីការធ្លាប់គិតរបស់ខ្ញុំអំពីស្រុកម្មុនីសមួយនេះ ។ កាលនោះប្រៀបបានដូចមកជាន់នៅលេីភពដទៃទៀត ។ ថ្ងៃមួយខ្ញុំបានវង្វេងនៅទីលានមួយក្នុងក្រុងជាមួយវ៉ាលី ហេីយប៉ូលីសចិនម្នាក់រៀងខ្ពស់ជិត២ម៉ែត្រមកសួរនាំ តែខ្ញុំមិនចេះស្តាប់ភាសាចិនបានច្បាស់ តែប៉ូលីសម្នាក់នេះគោរពខ្ញុំហេីយសុំមេីលកាតពាក់នៅកររបស់ខ្ញុំ ហេីយបាននិយាយអាយកូម ស្រាប់តែខាងសាលា call មករកខ្ញុំភ្លាមៗ។
អ្វីដែលចម្លែកមែនទែននោះគឺ ពលរដ្ឋចិន មេីលទៅមិនដឹងអ្នកណាជាអ្នកមាន ឬ ក្រឡេីយ គឺការស្លៀកពាក់ របៀបនៃការរស់នៅដូចៗគ្នា សុីវិល័យ ។ មុនដំបូង រៀងពិបាកនឹងកម្មវិធីអុីនធេីណែនមួយចំនួនដែលចម្លែក និង មិនដែលប្រេី តែយូរៗទៅគឺធម្មតា ប្រៀបបានកម្មវិធីអុីនធេីណែនរបស់សហរដ្ឋអាមេរិកដែលយេីងប្រេីនៅស្រុកខ្មែរចឹង តែមិនរញ៉េរញ៉ៃ ឬ បំពុលដូចយេីងឡេីយ។ ចំណុចនេះខ្ញុំគិតថា វាក៏ល្អសម្រាប់ប្រជាជាតិចិន ក្នុងការរក្សាសន្តិសុខជាតិរបស់ខ្លួនពីពួកលោកខាងលិច ដែលមិនត្រូវគ្នាជាមួយនឹងក្រុមកម្មុយនីស និង ភាពសណ្តាប់ធ្នាប់ល្អក្នុងសង្គម ពិសេសគឺពលរដ្ឋចិនជាង១ពាន់លាននាក់ដែលចំណាយលុយទៅលេីកម្មវិធីអុីនធេីណែនគឺហូរចូលក្នុងស្រុកទាំងអស់ ដែលមិនហូរទៅកាន់បរទេស ពិសេសសហរដ្ឋអាមេរិចដែលជាគូរប្រជែងនឹងចិន ។
ការចាយវាយនៅទីនេះគឺរៀងថ្លៃជាងនៅកម្ពុជាបន្តិចសម្រាប់ បន្លែ ផ្លែឈើ ឬ ផលិតផលិតផលកសិកម្មដែលនាំចូលពីក្រៅប្រទេស តែសម្ភារអេឡិចត្រូនិចមហាសែនថោក ថោកមែនទែន ហេីយមានគុណភាពខ្ពស់ និង ទាន់សម័យទំនេីប ។ ការបញ្ជាទិញនៅទីនេះ ពលរដ្ឋចិននិយមទិញតាមអនឡាន ហេីយការចាយវាយគេគឺចាយតាមប្រព័ន្ធអេឡិចត្រូនិចទាំងអស់ ។ បេីក្នុងផ្សារទំនេីប ផលិតផលក្នុងស្រុកទាំងអស់ លេីកលែងតែអង្ករ និងបន្លែសាច់ ។ ប្រាក់ខែពលរដ្ឋចិនមិនខ្ពស់ដូចពួកអឺរ៉ុប តែប្រាក់ខែខ្ពស់គួរសម បេីធៀបនឹងការចាយវាយក្នុងស្រុកចិន គឺប្រាក់ខែខ្ពស់ណាស់ សម្រាប់មូលហេតុគឺ ទំនិញម៉ែអាថោក ដូចខ្ញុំនិយាយខាងលេីចឹង ។
ប្រព័ន្ធដឹកជញ្ជូនសាធារណៈសម្បូរម៉ែអាសម្បូរដូចជា រថភ្លេីងលេីអាកាស ក្រោមដី គ្រប់ប្រភេទ ទូក រថយន្ត និង យន្តហោះមានតម្លៃថោកសម្រាប់បង់សេវ៉ាជិះ ។ ចង់ដេីរលេងទៅទីក្រុងណាមួយក៏បានក្នុងស្រុកចិន ដោយសារប្រព័ន្ធដឹកជញ្ជួនសម្បូរបែបខ្លាំងណាស់ ។ សិស្សសាលា អ្នកធ្វេីការ គូរស្នេហាទេីបរៀបការថ្មីៗ មិនចាំបាច់ទិញឡានក៏បាន ជិះតែប្រព័ន្ធដឹកជញ្ជួនសាធារណ:មិនខ្វះ ទៅណាក៏បានហេីយតម្លៃថោកខ្លាំង។ ម៉ូតូ កង់ ត្រូវបានរដ្ឋាភិបាលចិនដាក់ឱ្យជិះហ្វ្រីមិនគិតប្រាក់ដែលគេដាក់នៅតាមដងផ្លូវ ហេីយគេបែងចែកផ្លូវសម្រាប់ដេីរ កង់ ម៉ូតូ និង ឡាន ផ្សេងៗគ្នាឡេីងច្បាស់លាស់ និង សុវត្ថិភាពខ្ពស់។ អ្វីដែលខ្ញុំពេញចិត្តខ្លាំងគឺ សេវ៉ាសាធារណ: អាចនិយាយបានថា perfect គ្មានអំពេីពុករលួយ គ្មានអំណាចអ្នកធំ អ្នកតូច ឬ អំណាចអ្នកមាន អ្នកក្រឡេីយ។
ពលរដ្ឋចិន ខ្ញុំធ្លាប់សួរថា ពេញចិត្តនឹងរបបកម្មុនីសនេះទេ? ពួកគេទាំងអស់ឆ្លេីយថា: នេះជាប្រជាធិបតេយ្យបែបចិន យេីងរស់នៅសុខស្រួល ពលរដ្ឋចិនគឺជាពលរដ្ឋនៃប្រទេសមហាអំណាចក្នុងពិភពលោក តេីយេីងត្រូវការអ្វីទៀត ។ ស្តាប់ទៅពួកគេរៀងអំណួត តែអំណួតសាកសមមែន ។ ពួកគេដូចមិនសូវចូលចិត្តមេដឹកនាំរបស់សហរដ្ឋអាមេរិចទេ ព្រោះតែប្រទេសទាំងពីរកំពុងប្រជែងគ្នា។ ពួកគេធ្លាប់និយាយដែលថា ស្រុកចិន១៥ឆ្នាំមុន រៀងពិបាក តែសព្វថ្ងៃពួកគេរស់ស្រួល ពលរដ្ឋចិនរស់នៅគោរពច្បាប់ គ្មានបញ្ហាក្នុងសង្គមឡេីយ ។ អ្វីដែលខ្ញុំពេញចិត្តបំផុតគឺ សេវ៉ាសាធារណរបស់ចិន គឺគ្មានអំពេីពុករលួយ គឺស្មេីភាពគ្នា គ្មានអំណាចអ្នកធំ អ្នកតូច ឬ អំណាចអ្នកមាន ឬ អ្នកក្រឡេីយ ។
តែបេីយេីងទៅុមេីលបណ្តាញសង្គម និង សារព័ត៌មានខាងលោកខាងលិចគឺបង្ហាញភាពមិនល្អអំពីចិន តែអ្នកទាំងអស់គ្នាអាចចូលមេីលមតិរស់ពលរដ្ឋលោកខាងលិចអំពីស្រុកចិន នៅពេលពួកគេបានមកជាន់ដីស្រុកចិន គឺពួកគេនឹងនិយាយដូចអ្វីដែលខ្ញុំបានរៀបរាប់ ។ មួយទៀតក្នុងYouTubeគឺយេីងអាចចូលទៅមេីលវីដេអូអំពីជនបរទេសដែលបានទៅចិន គឺគំនិតរបស់ពួកគេប្តូរពីអ្វីដែលធ្លាប់គិតអំពីស្រុកកម្មុយនីសមួយនេះ ហេីយពួកគេចង់រស់នៅក្នុងសង្គមចិន ។ ខ្ញុំក៏ចង់រស់នៅស្រុកចិនផងដែរ និង អ្នកដែលបានទៅរៀននៅចិន ឬ អ្នកធ្លាប់ជាន់ដីចិនច្បាស់ចង់ទៅនៅទីនោះ តែរដ្ឋាភិបាលចិនមិនងាយអនុញ្ញាតជនបរទេសមករស់នៅក្នុងស្រុកមួយនេះឡេីយ ។
សម្រាប់បងប្អូនខ្មែរមួយចំនួនសួរថា បេីស្រឡាញ់ចិនខ្លាំង ចុះមិនទៅរស់នៅចិនទៅ ចាំបាច់ចង់ទៅសហរដ្ឋអាមេរិចធ្វេីអ្វី ។ ចង់ប្រាប់ទៅវិញថា បេីរដ្ឋាភិបាលចិនផ្តល់សិទ្ធិដល់ជនបរទេសម្រាប់រស់នៅ ប្រហែលមិនខ្វះទេមនុស្សដែលជាប់ចិត្តនឹងទឹកដីមួយនេះ ៕
ដកស្រង់ទាំងស្រុងពី៖ Re-IDEA