ខេត្តឃ្លាំង គឺជាខេត្តមួយ ដែលមានប្រជាជនខ្មែរក្រោម ម្ចាស់ស្រុករស់នៅកុះករច្រើនជាងគេ បន្ទាប់ពីខេត្តព្រះត្រពាំង ។ សព្វថ្ងៃមានឈ្មោះថាជា Soc Trang ជាអតីតដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមនិយមបារាំង បច្ចុប្បន្ន ស្ថិតក្រោមរដ្ឋាភិបាលអាណានិគម បក្សកម្មុយនិស្តវៀតណាម។
អតីតខេត្តខ្មែរ ដែលធ្លាក់ជាកម្មសិទ្ធរបស់ប្រទេសវៀតណាមសព្វថ្ងៃមួយនេះ មានប្រជាជនខ្មែរក្រោមប្រហែលជាជាង ៧០ ភាគរយនៃបណ្តាប្រជាជនទូទាំងខេត្ត ជាពិសេសទាំងប្រជាជនទាំងអស់សុទ្ធតែបានរួមគ្នាថែរក្សា វប្បធម៌ ប្រពៃណី ទំនៀម ទំលាប់ និងវត្តអារាម ដែលជា ដួងព្រលឹងរបស់ជាតិខ្មែរក្រោមនៅដែនដី យ៉ាងភ្ជាប់ផ្ជួន សូម្បីតែសាលារៀនក៏មានការបង្រៀនភាសាខ្មែរដល់ប្រជាជនខ្មែរជំនាន់ក្រោយផងដែរ។
សព្វថ្ងៃនេះប្រជាជនខ្មែរខេត្តឃ្លាំង រួមគ្នាថែរក្សារក្សា ភាសា វប្បធម៌ខ្មែរស្ទើរតែខ្លាំងជាងប្រជាជនខ្មែរកណ្តាលផង ពិសេសនៅក្នុងពិធីបុណ្យសាសនា និងកម្មវិធីបុណ្យខ្មែរ រួមទាំងវត្តអារាមមានការរៀបចំកម្មវិធីយ៉ាងអធឹកអធម រួមទាំងការស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរដ៏ស្រស់ស្អាតទៀតផង។
តោះ ទស្សនា សម្រស់កូនខ្មែរកម្ពុជាក្រោម ខេត្តឃ្លាំង ខាងក្រោមនេះ ៖