ថ្មីៗនេះដូចជាមានករណីលួចអាខោនហ្វេសប៊ុកយ៉ាងសកម្ម តោះទៅមើលគេលួចយ៉ាងម៉េចបាន?

ជាការពិតណាស់អាខោនហ្វេសប៊ុកអា​ចត្រូវបានបង្កើតឡើងឥតគិតថ្លៃ និង​មានភាពងាយស្រួល​ប៉ុន្តែហេតុអ្វីបានជន​ខិលខូចមួយចំនួននៅតែបន្តសកម្មភាពលួច Hack យក​របស់អ្នកដទៃ​ជារៀងរាល់ថ្ងៃ? ហេតុផលគឺមានច្រើន៖

ទីមួយ នោះគឺ Hacker ចង់បានអាខោន​ដែល​មានអាយុកាលយូរ ចាប់ពី ៦ខែ ដល់ ១ឆ្នាំឡើងទៅដើម្បីងាយស្រួលប្រើប្រាស់យកទៅចែក​ចាយ​ដំណរ (Link) ឬវីដេអូរបស់ពួកគេ។ អាខោនចាស់ៗ​អាច​ស៊ែរបានច្រើន និងមិន​ងាយ Spam

ទីពីរ ពួកគេកំណត់គោលដៅ​វាយប្រហារទៅអាខោនដែលមានកាន់ផេកច្រើន ក្នុងគោលបំណង​លួចយកទាំងផេក​ ទាំងអាខោន។ ពិសេសជាងនេះទៅទៀតនោះសម្រាប់បងប្អូនដែលគ្រប់គ្រងផេក Blue Tick ឬ ផេកដែលអាច​ Boost ក្នុងអំឡុងពេលឡាយ បានក្លាយជាគោលដៅយ៉ាងពេញនិយម​របស់ Hacker។ សូមបញ្ជាក់ផងដែរថាផេក Blue Tick អាចលក់ក្នុងតម្លៃថ្លៃចាប់ពី ២០០០ដុល្លារឡើងទៅ។

បកមើលថាគេលួចយ៉ាងម៉េចវិញ ការលួចអាខោនត្រូវបានបែងចែកជាពីរកម្រិត។ កម្រិតធម្មតាគឺការប៉ាន់ស្មាន​ពាក្យ​សម្ងាត់ បងប្អូនយើងមួយចំនួនចូលចិត្តដាក់ប្រើពាក្យសម្ងាត់ងាយៗស្មាន ដូចជា 0000, 11111, 123456 ឬលេខទូរស័ព្ទ និងថ្ងៃខែឆ្នាំកំណើត។ ចំណុចទាំងនេះហើយដែលបានបង្ករភាពងាយស្រួល​ដល់ពួកឧក្រិដ្ឋជន លួចយកអាខោនមក​គ្រប់គ្រងជារឿយៗ។ កម្រិតទីពីរ គឺការបន្លំធ្វើជា​ផេកស្របច្បាស់របស់ហ្វេសប៊ុក ក្នុងគោលបំណងបោកប្រាស់យកពាក្យសម្ងាត់ ដែលគេហៅជាភាសាអង់គ្លេសថា “Phishing”

Phishing មានទម្រង់ស្រដៀងៗគ្នា ដោយឧក្រិដ្ឋជនបន្លំធ្វើជាផេកផ្លូវការរបស់ហ្វេសប៊ុក ហើយផ្ញើសារមកតម្រូវ​ឱ្យលោកអ្នក​បញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួនឡើងវិញ​ ក្នុងនោះគេនឹងទាមទារឱ្យអ្នកបំពេញនូវ​ព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗមួយចំនួន ដូចជាថ្ងៃខែឆ្នាំកំណើត រូបអត្តសញ្ញាណបត្រ ពាក្យសម្ងាត់របស់អ្នក។ ប្រសិនបើលោកអ្នកបានឱ្យព័ត)ព័ត៌មានទាំងអស់នោះទៅគេហើយគេប្រៀបបាននឹងបាត់ម៉ូតូ និងកាតគ្រីក្នុងពេលតែមួយ។

ចុះបើពួកឧក្រិដ្ឋជនទាំងនោះពូកែម្លឹងៗការពារយ៉ាងដូចម្តេច?

ជាក់ស្តែង​ ប្រព័ទ្ធគ្រប់គ្រងសុវត្ថិភាពដែលហ្វេសប៊ុកផ្តល់ឱ្យគឺល្អគ្រប់គ្រាន់ក្នុងការការពារជនខិលខូចទាំងនោះហើយ ប៉ុន្តែអ្នកប្រើប្រាស់ទូទៅមិនបានយកចិត្តទុកដាក់ក្នុងការរៀបចំឱ្យបានត្រឹមត្រូវ។ លោកអ្នកអាច​អនុវត្តតាម​ជំហានខាងក្រោម​៖

១. ការដាក់ពាក្យសម្ងាត់ដែលពិបាកស្មាន

ចៀសវាងដាក់លេខ​រាង ឬលេខស្ទួ​ន ពិសេសកុំដាក់លេខទូរស័ទ្ទ។ ពាក្យសម្ងាត់ដែលល្អ​ត្រូវមាន អក្សរធំ អក្សរតូច លេខ និងសញ្ញា (@*#$&!) មួយណាក៏បាន នៅក្នុងពាក្យសម្ងាត់តែមួយ។

២. ប្រើ 2 Factor Authentication


សូមចូលទៅកាន់អាខោន Setting ហើយចូលទៅ Security and Login បន្ទាប់មក​ជ្រើសរើសយកការបើក Two Factor Authentication ។ លោកអ្នកអាច​ប្រើលេខទូរស័ព្ទ​ដើម្បីបញ្ជាក់ក៏បាន ឬយល់ល្អសូមប្រើកម្មវិធី Authenticator របស់ Google ដែលមានឱ្យដោនឡូតយកនៅក្នុង PlayStore ឬ AppStore ស្រាប់។

៣. ចៀសវាងការចុចលើ Link ដែលគួរឱ្យសង្ស័យ

លោកអ្នកត្រូវចងចាំថាផេកផ្លូវការ ឬភ្នាក់ងាររបស់ហ្វេសប៊ុកមិនដែលសុំ​ឱ្យអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួន​ឱ្យពួកគេទេ ពិសេសគឺពាក្យសម្ងាត់ ដូចនេះមុននឹង Login ចូល​តាម​ Link ណាមួយ លោកអ្នកត្រូវពិនិត្យមើលឱ្យច្បាស់ ខាងក្រោម​នេះគឺជាឧទាហរណ៍ជាក់ស្តែង​នៃរូបភាព​ក្នុងការ Phishing។

Photo_2021 05 07_13 27 58 (3)

Photo_2021 05 07_13 27 58 (4)

Photo_2021 05 07_13 27 58 (2)

Photo_2021 05 07_13 27 58