ញ៉ាំកាហ្វេរាល់ថ្ងៃបានដឹងដែរទេ​ ប្រភេទកាហ្វេដែលអ្នកពិសាបង្ហាញពីអំពីបុគ្គលិកលក្ខណៈរបស់អ្នក

ការញ៉ាំបានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់មនុស្សសម័យបច្ចុប្បន្ន​ បងប្អូនយើងមួយចំនួនត្រូវតែទទួលទានកាហ្វេជាមុនសិន ទើបអាចចាប់ផ្តើមធ្វើកិច្ចការងារបានប្រក្រតី។​​ ជាមួយគ្នានេះដែលការជួបជុំគ្នាពិភាក្សាការងារផ្សេងៗក៏ត្រូវធ្វើឡើងនៅហាងកាហ្វេផងដែរ។​ ដូចនេះហើយយើងខ្ញុំចង់លើកយកអត្ថបទមួយនេះមកជូនប្រិយមិត្តក្នុងស្រុកអានកម្សាន្ត​ និងយល់ដឹងបន្ថែម។​​

យោងតាមអ្នកជំនាញផ្នែកចិត្តវិទ្យានៅសហរដ្ឋអាមេរិកបានឱ្យដឹងថារសជាតិកាហ្វេដែលអ្នកទទួលទានអាច ប្រាប់ឱ្យដឹងខ្លះៗអំពីបុគ្គលិកខណ្ខៈរបស់អ្នកបាន។​ ហើយបន្ទាប់ពីខ្ញុំបានអានរួចខ្លួនខ្ញុំផ្ទាល់ក៏យល់ថាការសន្និដ្ឋាននេះ ពិតជាឆុតពិតមែន។​

Black Coffee

១.​ អ្នកចូលចិត្តពិសាកាហ្វេខ្មៅ​មិនដាក់ស្ករ

# បុគ្គលិកលក្ខណៈ

-ចាស់ទុំ​ ហើយស្មោះត្រង់

#ចំណុចល្អ

-ចូលចិត្តធ្វើអ្វីសាមញ្ញ

-មានការអត់ធ្មត់

-និងធ្វើកិច្ចការអ្វីប្រកបដោយប្រសិទ្ធភាព

#ចំណុចខ្សោយ

-មិនសូវមាត់ក & អារម្មណ៍ប្រែប្រួលច្រើន

-និយាយត្រង់ពេកពេលខ្លះគេគិតថាពួកគេឈ្លើយ

-ធ្វើអ្វីបានចិត្តខ្លួនឯងមិនគិតពីច្បាប់ទម្លាប់

-ក្បាលរឹងដូចដែក

Latte

២.​ កាហ្វេឡាតេ ឬថែមស្ករថែមគ្រីម

#បុគ្គលិកលក្ខណៈ

-ពូកែសោយសុខ

-ចិត្តទូលាយ

-ជាទីរាប់អាន

-ចូលចិត្តស្តាប់ពាក្យពិរោះ

# ចំណុចល្អ

-ចិត្តល្អ​ចំពោះអ្នកដទៃ

-រួសរាយរាក់ទាក់

-ចូលចិត្តជួយអ្នកដទៃ

# ចំណុចខ្សោយ

-ចាយលុយខ្ជះខ្ជាយ


-មិនសូវចេះថែទាំខ្លួនឯង

Frab

៣. កាហ្វេក្រឡុក

# បុគ្គលិកលក្ខណៈ

-ចូលចិត្តសាកល្បងអ្វីដែលថ្មី

-ចូលចិត្តដើរតាមកម្មវិធីសង្គមនានា

-ជាមនុស្សទាន់សម័យ

# ចំណុចល្អ

-មានគំនិតច្នៃប្រឌិតខ្ពស់

-សំបូរទៅដោយគំនិតថ្មីៗប្លែកៗ

-រួសរាយ

#ចំណុចខ្សោយ

-ឆាប់ជឿគេ

-មិនសូវគិតពីការថែទាំសុខភាព

-ធ្វេសប្រហែស

Instant Coffee

៤. កាហ្វេកញ្ចប់ កាត់ឆុងៗ

# បុគ្គលិកលក្ខណៈ

-ប្រកាន់ប្រពៃណ

-ខ្ជិល​

-តំអក់ទម្រន់

#ចំណុចល្អ

-មិនសូវខ្វល់ច្រើន

-មិនថាមានរឿងអ្វីកើតឡើងក្នុងជីវិតក៏មិនចាត់ទុកជារឿងធំ

#ចំណុចខ្សោយ

-អត់ខ្វល់ពេក

-ខ្ជិល

-មិនប្រសប់រៀបចំគម្រោងផែនការ  ៕