ទំនាក់ទំនងស្នេហារបស់មនុស្ស២នាក់ហាមដាច់ខាត កុំធ្វើរឿងទាំងនេះ

នៅក្នុងទំនាក់ទំនងស្នេហារបស់មនុស្ស២នាក់ហាមដាច់ខាត ធ្វើរឿងទាំងនេះ៖

១. សន្យាជាមួយគ្នាហើយ តែធ្វើអត់បាន

រឿងខ្លះសូមកុំទាន់សន្យាជាមួយនឹងគ្នាបើសិនជាអ្នកគិតថាខ្លួនធ្វើវាមិនទាន់បានទេ។ ពាក្យសន្យាគឺជាទំនុកចិត្តតែមួយគត់សម្រាប់ដៃគូរបស់អ្នក បើអ្នកមិនបានធ្វើតាមសន្យាមានន័យថាអ្នកចង់បែកបាក់ស្នេហាដោយអចេតនា។

២. សម្របសម្រួលគ្នាមិនត្រូវ ហាមនិយាយពាក្យចែកផ្លូវភ្លាមៗ

ការសម្របសម្រួលគ្នា នៅពេលឈ្លោះប្រកែកគ្នា វាជារឿងរឿងធម្មតាទៅហើយសម្រាប់ជីវិតគូ។ ប៉ុន្តែជាគំនិតមួយ នៅពេលឈ្លោះគ្នា ពេលយើងមិនអាចសម្របសម្រួលជាមួយគ្នាបាន សូមកុំទាន់និយាយពាក្យចែកផ្លូវគ្នាភ្លាមៗ សូមទុករឿងដែលមិនអាចដោះស្រាយជាមួយគ្នាឲ្យបានយូរជាងនេះបន្តិចដើម្បីឲ្យភាគីទាំងសងខាងមានពេលគ្រប់គ្រាន់ដើម្បីបន្ធូរអារម្មណ៍រៀងខ្លួន។

៣. មានទទួលខុសត្រូវ និងគោរពពាក្យសន្យា

ទំនួលខុសត្រូវនិងការគោរពពាក្យសន្យាវាជាកាតព្វកិច្ចដ៏ចម្បងសម្រាប់គូស្នេហ៍

តែមានថ្ងៃណាមួយអ្នកមិនបានគោរពទៅតាមពាក្យសន្យា ឬគ្មានទំនួលខុសត្រូវនៅក្នុងរឿងស្នេហា នោះនៅថ្ងៃណាមួយស្នេហារបស់អ្នកនិងបែកបាក់គ្នាមិនខាន។

៤. លះបង់រឿងផ្ទាល់ខ្លួនដើម្បីសប្បាយចិត្តទាំងសងខាង


 

Download Love Sad Quotes Wallpaper HD Dekstop

ជាទូទៅរឿងផ្ទាល់ខ្លួនរបស់យើងនៅពេលមានគូគឺមិនដូចមុនទេ។ មានន័យថា បើពីមុនយើងចូលចិត្តនិយាយស្ដីតាមតែអំពើចិត្ត តែនៅពេលនៅជាមួយនឹងគូសង្សារយើងត្រូវចេះនិយាយក្រែងចិត្តគ្នា។ បបើអ្នកអាចលះបង់រឿងផ្ទាល់ខ្លួនរបស់អ្នកចោលបាន នោះស្នេហារបស់អ្នកនឹងមានតែសប្បាយចិត្តទាំងសងខាង។

៥. កុំកុហកដើម្បីរួចខ្លួន

 

Unnamed

ពាក្យកុហកត្បិតតែធ្វើឲ្យអ្នកខុសរួចខ្លួនមួយពេលព្រឹកមែន ប៉ុន្តែបើសិនជារឿងនេះបែកការ គេដឹងថាអ្នកជាអ្នកក្បត់ជាអ្នកកុហកនៅការកុហករបស់អ្នកបានសម្លាប់មនុស្សដែលអ្នកស្រឡាញ់ដោយភាពខុសខឹងបំផុត៕

អត្ថបទ៖ ជូន