ឈឺខ្លាចរត់ទៅពេទ្យមិនទាន់! តោះ មកដឹងពីវិធីបំបាត់អាការៈឈឺធ្មេញបណ្តោះអាសន្ននៅពេលយប់

ការឈឺធ្មេញអាចបណ្តាលមកពីកត្តាអ្វីមួយដែលកើតឡើងចំពោះធ្មេញឬអញ្ចាញធ្មេញរបស់អ្នក។ វាក៏អាចបណ្តាលមកពីការឈឺចាប់នៅផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកផងដែរ។ជាទូទៅប្រសិនបើអ្នកមានអាការៈឈឺធ្មេញនៅពេលថ្ងៃ នោះវាមិនមែនជាបញ្ហានោះទេព្រោះអ្នកអាចទៅពេទ្យធ្មេញដើម្បីពិនិត្យនិងព្យាបាលបាន ប៉ុន្តែបើអ្នកឈឺធ្មេញនៅពេលយប់វិញវាប្រាកដជារំខានដល់ការគេងរបស់អ្នកជាក់ជាមិនខាន។

ខាងក្រោមនេះគឺជាវិធីព្យាបាលមួយចំនួនសម្រាប់បំបាត់ការឈឺធ្មេញបណ្តោះអាសន្នពេលយប់ ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់លោកអ្នកយកមកអនុវត្តតាម៖

១. ទឹកអំបិល

សម្រាប់មនុស្សជាច្រើនការខ្ពុលមាត់ជាមួយទឹកអំបិល គឺជាវិធីព្យាបាលដែលមានប្រសិទ្ធភាពបំផុត ។ ទឹកអំបិលគឺជាថ្នាំសំលាប់មេរោគធម្មជាតិហើយវាអាចជួយលាងសំអាត ភាគល្អិតអាហារនិងកំទេចកំទីដែលអាចនឹងជាប់នៅចន្លោះធ្មេញរបស់អ្នក។ ការព្យាបាលដោយខ្ពុលមាត់ជាមួយទឹកអំបិលក៏អាចជួយកាត់បន្ថយការរលាកនិងព្យាបាលស្នាមក្នុងមាត់បានផងដែរ។

វិធីប្រើប្រាស់ ៖ សូមលាយអំបិល ១/២ ស្លាបព្រាកាហ្វេ (tsp) ទៅក្នុងកែវទឹកក្តៅមួយកែវហើយយកវាមកខ្ពុលមាត់ជាការស្រេច។

Picture12

២. ទឹកកក

អ្នកអាចប្រើប្រាស់ភាពត្រជាក់ដើម្បីកាត់បន្ថយការឈឺចាប់ដែលអ្នកកំពុងជួបប្រទះ ជាពិសេសប្រសិនបើការឈឺធ្មេញរបស់អ្នកបណ្តាលមកពីរបួសណាមួយនៅលើតួខ្លួនរបស់អ្នក។នៅពេលអ្នកស្នំទឹកកកនោះ វានឹងបណ្តាលឱ្យសរសៃឈាមក្នុងតំបន់ដែលអ្នកឈឺនោះមានភាពប្រសើរនិងធ្វើឱ្យការឈឺចាប់មិនសូវធ្ងន់ធ្ងរ។ ភាពត្រជាក់ក៏អាចកាត់បន្ថយការហើមនិងរលាកបានដែរ។

វិធីប្រើប្រាស់ ៖ អ្នកត្រូវយកកន្សែងពោះគោរុំទឹកកកហើយយកទៅស្នំនៅកន្លែងដែលឈឺរយៈពេល ២០ នាទីម្តង ហើយអ្នកអាចធ្វើវាម្តងទៀតរៀងរាល់ពីរបីម៉ោងម្តង។

Picture13

៣. ខ្ទឹមស


អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយដែលខ្ទឹមសត្រូវបានគេទទួលស្គាល់និងប្រើប្រាស់ដោយសារលក្ខណៈសម្បត្តិរបស់វាដែលអាចប្រើប្រាស់ជាឱសថបាន ។វាមិនត្រឹមតែអាចសម្លាប់បាក់តេរីដែលជាគ្រោះថ្នាក់ដល់ចន្លោះធ្មេញនោះទេ វាថែមទាំងអាចដើរតួជាថ្នាំបំបាត់ការឈឺចាប់ផងដែរ។

វិធីប្រើប្រាស់ ៖ បកខ្ទឹមសរជាជំពឹសរួចយកទៅបុក បន្ទាប់មកយកវាទៅលាបនៅលើកន្លែងដែលឈឺ ម៉្យាងទៀតអ្នកក៏អាចទំពារខ្ទឹមសស្រស់បន្តិចបន្តួចដើម្បីបំបាត់ការឈឺចាប់ក៏បានដែរ។

Picture144

៤. ស្លឹកត្របែក

ស្លឹកត្របែកមានលក្ខណៈពិសេសដើម្បីប្រឆាំងនឹងការរលាកដែលអាចជួយព្យាបាលស្នាមរបួសបាន។ ពួកគេក៏ដើរតួជាប្រភពថ្នាំសំលាប់មេរោគដែលអាចជួយក្នុងការថែរក្សាក្រអូមមាត់។

វិធីប្រើប្រាស់ ៖ អ្នកអាចទំពាស្លឹកត្របែកស្រស់ឬយកស្លឹកត្របែកទៅដាំអោយពុះដើម្បីយកទឹកវា ធ្វើជាទឹកសម្រាប់ខ្ពុលសំអាតមាត់។

Picture155

៥ . ថ្នាំបំបាត់ការឈឺចាប់

ពេទ្យធ្មេញបានណែនាំឱ្យប្រើថ្នាំបំបាត់ការឈឺចាប់ដើម្បីទប់ស្កាត់ការឈឺធ្មេញបណ្តោះអាសន្ន ហើយថ្នាំទាំងនោះមានដូចជា acetaminophen សម្រាប់កុមារ។ សម្រាប់មនុស្សពេញវ័យសូមជ្រើសរើសយកថ្នាំដែលអ្នកទិញដូចជា Ibuprofen និង naproxen ។ ហើយប្រសិនបើអ្នកជ្រើសរើសថ្នាំអាស្ពីរីនសូមលេបវា ដោយកុំដាក់វានៅលើធ្មេញឬអញ្ចាញធ្មេញរបស់អ្នកអី ៕

Picture166

ប្រភពអត្ថបទ៖ បរទេស