ផ្លែត្របែកគឺជាដើមឈើនៅតំបន់ត្រូពិកដែលមានដើមកំណើតនៅប្រទេសអាមេរិកកណ្តាល។ផ្លែត្របែកមានសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនC ប៉ូតាស្យូមនិងជាតិ fiberជាច្រើន លើសពីនេះទៅទៀតស្លឹកត្របែកត្រូវបានគេប្រើជាតែរុក្ខជាតិនិងចំរាញ់ស្លឹកជាអាហារបំប៉ន។
ខាងក្រោមនេះគឺជាគុណប្រយោជន៍សុខភាព ៨ យ៉ាងដែលបានមកពីផ្លែនិងស្លឹកត្របែក៖
១.អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម
មានការសិក្សាជាច្រើនបានរកឃើញថាផ្លែត្របែកអាចធ្វើឱ្យការគ្រប់គ្រងជាតិស្ករក្នុងឈាមប្រសើរឡើង ហើយស្លឹកត្របែកវាជាថ្នាំដ៏ល្អសម្រាប់ការបន្ថយជាតិស្ករក្នុងឈាមនិងជំងឺទឹកនោមផ្អែម។
តាមការពិសោធន៍ទៅលើមនុស្ស ២០ នាក់ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ បានរកឃើញថាការផឹកតែស្លឹកត្របែកអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលទានបានរហូតទៅដល់ច្រើនជាង ១០ ភាគរយ។
២.ជួយបង្កើនសុខភាពបេះដូង
អ្នកវិទ្យាសាស្ត្រជាច្រើនជឿថាកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីននៅក្នុងស្លឹកត្របែកអាចជួយការពារបេះដូងរបស់អ្នកពីការខូចខាតដោយរ៉ាឌីកាល់សេរី ហើយកម្រិតខ្ពស់នៃប៉ូតាស្យូមនិងជាតិ fiberនៅក្នុងផ្លែត្របែកក៏ត្រូវបានគេរកឃើញថាជួយដល់សុខភាពបេះដូងផងដែរ។លើសពីនេះទៅទៀតវាក៏ជួយដល់ការថយចុះកូលេស្តេរ៉ុល LDL និងការកើនឡើងកូលេស្តេរ៉ុលល្អ HDLថែមទៀតផង។
៣. អាចជួយបំបាត់ការឈឺចាប់នៃការមករដូវ
ស្ត្រីជាច្រើនជួបប្រទះនឹងបញ្ហាឈឺចាប់នៃការមករដូវដូចជាការរមួលក្រពើជាដើម។ទោះយ៉ាងណាក៏ដោយមានភ័ស្តុតាងមួយចំនួនដែលថាការញាំផ្លែត្របែកអាចកាត់បន្ថយអាំងតង់ស៊ីតេនៃការឈឺចាប់ពេលមករដូវ ហើយបើតាមការដកស្រង់ ស្លឹកត្របែកក៏មានតួនាទីសំខាន់ផងដែរក្នុងការជួយបំបាត់ការកន្ត្រាក់របស់ស្បូនផងដែរ។
៤.អាចផ្តល់ប្រយោជន៏ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក
ផ្លែត្របែកគឺជាប្រភពដ៏ល្អសម្រាប់ការរំលាយអាហាររបស់អ្នក ព្រោះវាមានសារជាតិ Fiberច្រើនដែលអាចជួយឱ្យចលនាពោះវៀនមានសុខភាពល្អនិងការពារការទល់លាមក។ តាមការសិក្សាជាច្រើនក៏បានបង្ហាញផងដែរថាទឹកតែស្លឹកត្របែកគឺជាថ្នាំសំលាប់មេរោគដែលល្អបំផុតដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរំលាយអាហាររបស់លោកអ្នក។
៥.ជួយបញ្ចុះទម្ងន់
ផ្លែត្របែកគឺជាអាហារសម្រាប់សម្រកទម្ងន់។ដោយសារតែផ្លែត្របែកមាន ៣៧ កាឡូរីក្នុងមួយផ្លែនិង ១២% នៃជាតិ Fiber ដូច្នេះហើយវាក្លាយជាអាហារសម្រន់ដែលមានកាឡូរីទាបដែលវាមិនដូចទីហ្នឹងអាហារសម្រន់កាឡូរីទាបដទៃទៀតនោះទេ ព្រោះផ្លែត្របែកគឺ សំបូរទៅដោយវីតាមីននិងសារធាតុរ៉ែដូច្នេះពេលអ្នកញាំវានោះអ្នកនឹងមិនបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗទេ ហើយថែមទាំងជួយបញ្ចុះទម្ងន់ថែមទៀតផង៕
ប្រភពអត្ថបទ៖ បរទេស