នៅឆ្នាំ ២០០៩ លោក Lee Jong-Rak ដែលជាជនជាតិកូរ៉េបានបង្កើតប្រអប់មួយឈ្មោះ “Baby” ដើម្បីជួយសង្គ្រោះទារកដែលត្រូវគេបោះបង់ចោលអោយស្លាប់នៅតាមដងផ្លូវ។ លោកលី និងភរិយារបស់គាត់បានរកឃើញទារកម្នាក់នៅមាត់ទ្វារជណ្តើរចូលទៅផ្លូវសហគមន៍របស់ពួកគេ។ ទារកនេះគ្រាន់តែជាទារកម្នាក់ក្នុងចំណោមទារកជាច្រើនដែលត្រូវបានគេបោះបង់ចោលនៅតាមដង នៅផ្លូវក្នុងបន្ទប់ទឹក និងនៅតំបន់គ្រោះថ្នាក់ផ្សេងទៀតៗដែលពួកគេគ្មានឱកាសនឹងងរស់រានមានជីវិត។
លោកលី បាននិយាយថាទោះគាត់មិនអាចជួយសង្រ្គោះពួកគេបានទាំងអស់ ប៉ុន្តែគាត់ដឹងត្រឹមថាគាត់ហ្នឹងព្យាយាមធ្វើវា ដោយគ្រាន់តែសង្ឃឹមថាអាចជួយសង្គ្រោះជីវិតទារកដែលគេបោះចោល តាមសមត្ថភាពដែលគាត់ទៅរួច។ដោយសារតែមានការលំបាកក្នុងការជួយទារក ហើយទារកភាគច្រើនត្រូវបានស្លាប់ព្រោះតែគេបោះចោលនៅកន្លែងគ្រោះថ្នាក់ ដូច្នេះគាត់បានបង្កើត Baby Box សម្រាប់អ្នកដែលចង់បោះចោលកូនរបស់ពួកគេ ដោយគ្រាន់តែដាក់ទារកចូលទៅក្នុងប្រអប់ នោះលោកលី នឹងប្រមូលយកទារកទាំងអស់នោះទៅចិញ្ចឹមបីបាច់ និងថែរក្សាទុកដូចជាកូន។
ប្រអប់តូច ដែលគ្រប់គ្រងដោយសីតុណ្ហភាពមួយនេះបានជួយសង្គ្រោះជីវិតទារកជាង ១.៦០០ នាក់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ លោកលីដឹងថាមូលហេតុសំខាន់មួយដែលទារកត្រូវគេទុកចោលនៅក្នុង គឺដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ឪពុកម្តាយពួកគេ។
ដូច្នេះហើយលោកលី ក៏បានផ្តោតលើការជួយឪពុកម្តាយរបស់ពួកគេក្នុងការប្រគល់ទារកឱ្យពួកគេវិញដោយសុវត្ថិភាពផងដែរ នៅពេលដែលពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមទារកដោយខ្លួនឯង ហើយលោកក៏ផ្តល់សេវាកម្មប្រចាំខែដល់ឪពុកម្តាយរបស់ពួកគេផងដែរ ដូចជាឧបករណ៍ថែទាំទារកដើម្បីជួយសម្រួលដល់សេដ្ឋកិច្ចឪពុកម្តាយរបស់ទារក រយៈពេល ៣ ឆ្នាំដើម្បីជួយពួកគេឱ្យឈរជើងចិញ្ចឹមកូនដោយខ្លួនឯងបាន៕
អត្ថបទ៖ បរទេស