សម្រាប់អ្នកជនបទពួកគេពិតជាមានភាពងាយស្រួលណាស់ក្នុងការដាំបន្លែនិងដំណាំផ្សេងៗជាច្រើនដោយសារតែពួកគេមានទីធ្លាទូលាយសម្រាប់ដាំ ប៉ុន្តែប្រសិនបើអ្នករស់នៅទីក្រុងហើយគ្មានទីធ្លាគ្រប់គ្រាន់សម្រាប់ដាំបន្លែនោះ កុំបារម្ភអី! អ្នកនៅតែអាចច្នៃទីធ្លារបស់អ្នកដើម្បីដាំវាបាន ។ បើទោះបីជាអ្នកគ្មានទីធ្លាមុខផ្ទះរឺកៀនផ្ទះដើម្បីដាំក៏ដោយ ដំបូលផ្ទះគឺជាជម្រើសល្អបំផុតដោយសារតែវាអាចផ្តល់ពន្លឺគ្រប់គ្រាន់សម្រាប់ដំណាំ។
ហើយបើសិនជាអ្នកមិនចង់ចំនាយលុយទៅទិញថូរសម្រាប់ដាំទេ អ្នកក៏អាចយកបន្ទះឈើចាស់ៗមកផ្គុំគ្នាធ្វើជាថូរក៏បានដើម្បីជួយថែរក្សាបរិស្ថាន, ចំណេញលុយហើយថែមទាំងស្អាតទៀតផង។
មកដល់បច្ចុប្បន្ននេះគេសង្កេតឃើញថាការដាំបន្លែ រឺ ដំណាំហូបផ្លែផ្សេងៗនៅលើដំបូលពិតជាគួរអោយចាប់អារម្មណ៍ណាស់ ដោយអាចចំណេញទីធ្លាហើយវាមានភាពស្រស់ស្អាតថែមទៀតផង។ ម្យ៉ាងវិញទៀតដោយសារតែពន្លឺថ្ងៃជះចូលមកលើដំបូលខ្លាំង វាធ្វើអោយបន្លែមានសុខភាពល្អនិងលូតលាស់បានយ៉ាងឆាប់រហាស់ថែមទៀតផង៕
អត្ថបទ៖ ក្នុងស្រុក