ស្គាល់ទេ នេះជាព្រៃ អត្ត . ឃាត ល្បីជាងគេនៅលើពិភពលោក

ព្រៃអាអូជីហ្ការ៉ាគឺជាព្រៃដែលមនុស្សភាគច្រើនអស់សង្ឃឹមហ្នឹងជីវិតហើយទៅធ្វើអត្តឃាតនៅទីនោះដើម្បីបញ្ចប់ជីវិតរបស់ពួកគេ ដោយសារតែវាជាព្រៃដ៏ធំហើយស្ងាត់ និងមិនអាចរកផ្លូវចេញមកវិញបាននោះទេប្រសិនបើអ្នកវង្វេង រឺចូលទៅក្នុងព្រៃជ្រៅ។

វាលាតសន្ធឹងតាមបណ្តោយគែមភ្នំហ្វូជីហើយមានចម្ងាយប្រហែល ២ ម៉ោងពីទិសខាងលិចនៃទីក្រុងតូក្យូ ដោយសារតែចំនួនមនុស្សទៅធ្វើអត្តឃាតនៅទីនោះច្រើនពេករហូតដល់អជ្ញាធរដាក់ផ្លាកសញ្ញា នៅច្រកចូលព្រៃអត្តឃាតនោះ ដើម្បីរំលឹកដល់ភ្ញៀវទេសចរថា "ជីវិតគឺជាអំណោយដ៏មានតម្លៃ" ពីឪពុកម្តាយ និងនិយាយជាភាសាជប៉ុនថា "សូមគិតម្តងទៀតអំពីឪពុកម្តាយបងប្អូនឬកូនៗរបស់អ្នក" ។

១២៣៤

កេរ្តិ៍ឈ្មោះដ៏ខ្មៅងងឹតរបស់ព្រៃអត្តឃាត Aokigaharaមានតាំងពីច្រើនទសវត្សមកហើយ។បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលក្នុងតំបន់នោះ មនុស្សជាង១០០នាក់ដែលមិនមែនមកពីតំបន់ជុំវិញទីក្រុង Aokigahara ក៏បានមកធ្វើអត្តឃាតនៅទីនោះដែរនៅចន្លោះឆ្នាំ ២០១៣ និង ២០១៥ ។ហើយនៅទូទាំងប្រទេសជប៉ុន ការធ្វើអត្តឃាតនៅក្នុងព្រៃនោះមានចំនួនសរុបរហូតទៅដល់ប្រមាណ ២៤.០០០ នាក់ឯណោះក្នុងឆ្នាំ ២០១៥ ។

១២៣៤៥


មូលហេតុដែលពួកគេជ្រើសរើសយកការធ្វើអត្តឃាតនៅក្នុងព្រៃនោះគឺដោយសារតែពួកគេជឿថាពួកគេនឹងអាចស្លាប់ដោយជោគជ័យនិងគ្មានអ្នកដឹង ព្រោះគ្មានមនុស្សធម្មតាឯណាដែលហ៊ានចូលទៅក្នុងព្រៃមួយនោះទេ។ សម្រាប់អ្នកខ្លះវិញមុននឹងដើរចូលព្រៃធ្វើអត្តឃាតពួកគេបានរាយខ្សែតាមផ្លូវព្រោះប្រសិនបើគេចង់ចេញមកវិញនោះគេហ្នឹងអាចរកផ្លូវចេញមកក្រៅវិញបាន ប៉ុន្តែវាសឹងតែគ្មានមនុស្សដែលសម្រេចចិត្តចេញមកវិញនោះទេ។

Screen Shot 2021 05 28 At 4.21.58 PM

តាមការរាយការណ៍ អ្នកស្លាប់ភាគច្រើនគឺបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចនិងជំងឺផ្លូវចិត្តដែលអាចមកពីបញ្ហាគ្រួសាររឺស្នេហាជាដើម។ បច្ចុប្បន្នខាងអាជ្ញាធរកំពុងតែព្យាយាមយ៉ាងស្វះស្វែង ដើម្បីរកវិធីកាត់បន្ថយការធ្វើអត្តឃាតនៅក្នុងព្រៃនេះទោះបីជាវាធំនិងមានការពិបាកក្នុងការហាមឃាត់មនុស្សទាំងនោះយ៉ាងណាក៏ដោយ ហើយពួកគេក៏កំពុងតែមានគម្រោងធ្វើស្ពានដែកចូលក្នុងព្រៃមួយនេះដើម្បីចាំជួយជីវិតមនុស្សដែលចូលទៅធ្វើអត្តឃាត៕

ប្រភព៖ បរទេស 

១២៣