ការបែកគ្នាសម្រាប់មនុស្សស្រីគឺជារឿងអាម៉ាស់បំផុត ព្រោះនាងមិនធ្លាប់គិតឡើយថានឹងឈានដល់ផ្លូវបែកបាក់បែបនេះ តែពេលខ្លះនាងពិតជាមានមិនជម្រើសអ្វីក្រៅពីការបែកគ្នាជាដំណោះស្រាយឡើយ ។
ដូច្នោះបើអ្នកមិនបាត់បង់នាង សូមកុំធ្វើរឿងខុសឆ្គងដាក់នាង ព្រោះមូលហេតុមនុស្សស្រីម្នាក់អស់ទំនុកចិត្តលើមនុស្សដែលនាងស្រលាញ់ វាពិតជាមានហេតុផលច្រើនដូចខាងក្រោមនេះ ៖
១. ទុកនាងចោល
ការទុកចោល ស្តាប់មើលដូចធម្មតា តែសម្រាប់មនុស្សស្រីគឺនាងគ្រាំគ្រាបំផុតព្រោះគ្មានអ្នកណាម្នាក់ចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់ព្រងើយកន្តើយដាក់នោះទេ។
២. និយាយស្តីមិនគិតពីអារម្មណ៍នាង
ពេលនៅជាមួយគ្នា តែងតែនិយាយស្តីគ្មានទិសតំបន់ មិនគោរព មិនឲ្យតម្លៃដល់នាង។ ដូចព្យាយាមនិយាយតែពីចំណុចណាមួយ ធ្វើឲ្យតែខ្លួនឯងសប្បាយចិត្តតែម្ខាង។ ឬលើសពីនេះ ការនិយាយស្តីបៀតបៀនកេរ្ត៍ខ្មាសរបស់នាងថែមទៀតផង។
៣. គ្មានគម្រោងរៀបការជាមួយនាង
បើទាក់ទងគ្នា មិនធ្លាប់សូម្បីនិយាយរឿងរៀបការ នោះស្នេហារបស់មនុស្សប្រុសទុកគ្រាន់តែជាការលេងសើច គេមិនមានគោលបំណងយកនាងជាគូអនាគតទេ។ ត្បិតតែថា ពេលខ្លះមនុស្សស្រីនាងមិននិយាយ តែរឿងថ្ងៃមុខយ៉ាងណា នាងប្រាកដក្នុងចិត្តហើយ។
៤. មិនផ្តល់សូម្បីភាពជាសុភាពបុរសជូននាង
ចុងក្រោយដែលមនុស្សស្រីអស់ទំនុកចិត្ត គឺទំនាក់ទំនងស្នេហារបស់នាង បុរសស្នើសុំពីនាងគេងជាមួយមិនថ្ងៃរៀបការ។ នេះជារឿងដ៏អាក្រក់បំផុត ដែលមនុស្សស្រីមិនគួរប្រថុយឡើយ ព្រោះបុរសម្នាក់អាចដោះដៃចោលនាងពេលណាក៏បានដែរ៕
អត្ថបទទាំងស្រុង៖ អ្នកនិពន្ធ ជូន
ផ្តល់សិទ្ធិនិងផ្សព្វផ្សាយ៖ ក្នុងស្រុក