ភ្ញាក់ផ្អើលមែន! មានមនុស្ស ពីងពាងពិត នៅក្នុងជីវិតពិត

Troy James គឺជាបុរសជនជាតិកាណាដាម្នាក់ ដែលអាចបត់បែនរាងកាយរបស់គាត់យ៉ាងទន់ និងស្ទាត់ជំនាញដែលអាចធ្វើឱ្យមនុស្សភ័យខ្លាចនិងស្រឡាំងកាំងជាមួយនឹងការពត់ខ្លួនដ៏អស្ចារ្យរបស់គាត់។ កាលពីក្មេងគាត់មានអារម្មណ៍ថាគាត់កើតមកមានសភាពខុសពីគេ ដោយសារតែរូបរាងកាយរបស់គាត់ទន់អាចបត់បែនបានហើយថែមទាំងអាចដើរត្រឡប់ក្រោយដូចជាពីងពាងថែមទៀតផង ហេតុនេះហើយទើបគាត់សម្រេចចិត្តលាក់រឿងនេះមិនអោយអ្នកណាដឹងឡើយ។

១១

ក្រោយមកទៀតទើបគាត់សម្រេចចិត្តបញ្ចេញសមត្ថភាពមួយនេះនៅលើឆាក Australia’s Got Talent ហើយនោះគឺជាពេលដែលមនុស្សគ្រប់គ្រប់គ្នាចាប់ផ្តើមស្គាល់គាត់និងដាក់ឈ្មោះអោយគាត់ ថាជាមនុស្សពីងពាងក្នុងជីវិតពិត។

២២

ដោយសារតែគាត់អាចដើរត្រឡប់ក្រោយចុះពីលើជណ្តើរនិងដំណើរគួរអោយខ្លាចផងនោះ គាត់ត្រូវបានអ្នកដឹកនាំរឿងហៅគាត់ទៅសម្តែងរឿងខ្មោចនិងរឿងរន្ធត់ៗជាច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះសូម្បីតែប៉ុស្តិ៍ទូរទស្សន៍ធំៗជាច្រើនក៏បានអញ្ជើញគាត់អោយចូលរួមកម្មវិធីផងដែរ។

៣៣


៤៤

សព្វថ្ងៃគាត់ទទួលបានភាពល្បីល្បាញនិងជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យភាពយន្ត ហើយក្តីស្រម៉ៃរបស់គាត់គឺចង់សម្តែងសមត្ថភាពមួយនេះនៅជុំវិញពិភពលោកដើម្បីអោយគ្រប់គ្នាបានឃើញការសម្តែងដែលចំឡែកនិងស្គាល់គាត់អោយកាន់តែច្រើន៕

ប្រភព៖ បរទេស

៥៥

៦៦