ធ្លាប់ដឹងអត់ថា ដាំរុក្ខជាតិក្នុងបន្ទប់ មានអត្ថប្រយោជន៍អ្វីខ្លះ?

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាបន្ទប់ដែលមានរុក្ខជាតិ មានធូលីនិងផ្សិតតិចជាងបន្ទប់ដែលគ្មានរុក្ខជាតិ ។ ស្លឹកនិងផ្នែកផ្សេងទៀតនៃរុក្ខជាតិដើរតួយ៉ាងសំខាន់ដើម្បីចាប់ក្លិនដែលអាចបង្កអោយអ្នកកើតអាឡែកហ្សីនិងភាគល្អិតនៃខ្យល់។

រុក្ខជាតិមិនត្រឹមតែធ្វើអោយបរិកាសជុំវិញខ្លួនអ្នកល្អប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយធ្វើអោយអ្នកអារម្មណ៍ល្អផងដែរ។ ប្រសិនបើអ្នកធ្វើការនៅក្នុងការិយាល័យដែលមានរុក្ខជាតិ នោះវានឹងធ្វើអោយអ្នកមានអារម្មណ៍ធូរស្រាលពីការងារនិងបំបាត់ភាពតប់ប្រមល់ ។

១១

មិនត្រឹមតែស្រស់ស្អាតហើយជួយដល់សុខភាពអ្នកនោះទេ រុក្ខជាតិខ្លះក៏អាចធ្វើជាឱសថសម្រាប់ព្យាបាលអ្នកបានដែរ ឧទាហរណ៍ដូចជាប្រទាលកន្ទុយក្រពើរជាដើម។ ជែលរបស់ប្រទាលកន្ទុយក្រពើរគឺជាឱសថបុរាណដ៏ពេញនិយមមួយដែលវាអាចព្យាបាលអ្នកពី ការរលាកពីកម្តៅថ្ងៃ,ការរលាកផ្សេងៗ និង ជួយព្យាបាលជំងឺរបកស្បែកថែមទៀតផង។ ហើយបើសិនជាអ្នកចង់ផឹករបស់ដែលឆ្ងាញ់និងជួយបញ្ចុះកម្តៅចេញពីរាងកាយ នោះអ្នកអាចផឹកទឹកប្រទាលកន្ទុយក្រពើរបាន។

២២


រុក្ខជាតិស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតហើយបញ្ចេញនូវឧស្ម័នអុកស៊ីសែន ដែលវាជារបៀបដែលពួកគេបំលែងពន្លឺព្រះអាទិត្យទៅជាអាហារដែលជាដំណើរការហៅថាការធ្វើរស្មីសំយោគ។ អ្នកអាចដាក់ផើងរុក្ខជាតិ ពីរទៅបីនៅក្នុងបន្ទប់គេងរបស់អ្នក ហើយវានឹងជួយបញ្ចេញអុកស៊ីសែនបន្ថែមដែលអាចជួយឱ្យអ្នកគេងលក់ស្រួល៕

ប្រភព៖ បរទេស

៣៣

៤៤