“កុំសន្សំលុយដែលនៅសល់បន្ទាប់ពីអ្នកចំនាយ តែអ្នកគួរតែចំណាយអ្វីដែលនៅសល់បន្ទាប់ពីសន្សំប្រាក់” គឺជាដំបូន្មានដែលផ្តល់ដោយវិនិយោគិនដ៏ជោគជ័យបំផុតរបស់ពិភពលោកលោក Warren Buffet ។ សារៈសំខាន់នៃការសន្សំលុយត្រូវបានមនុស្សភាគច្រើនបានមើលរំលង ។ ការសន្សំគឺជាទំលាប់ល្អមួយដែលអ្នកគួរតែចេះសន្សំតាំងពីក្មេង ដើម្បីធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នក។
មូលហេតុចំបងក្នុងការសន្សំលុយរួមមាន ៖
១.មានថវិកាបន្ទាន់ដើម្បីចំណាយលើអ្វីដែលអ្នកមិនបានរំពឹងទុកដូចជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ, ការជួសជុលថ្លៃ ៗ និង សម្រាប់ទុកជួសជុលផ្ទះ ឬ យានយន្តរបស់អ្នកជាដើម។
២. ដើម្បីមានមូលនិធិចូលនិវត្តន៍ សម្រាប់ធ្វើការចំណាយប្រចាំថ្ងៃរបស់អ្នកបន្ទាប់ពីអ្នកចូលនិវត្តន៍។
៣.នៅពេលដែលអ្នកមានដើមទុន នោះអ្នកនឹងអាចធ្វើការវិនិយោគដែលអាចជួយអោយអ្នកទទួលបានលុយចំណេញច្រើន។
៤.ដើម្បីធ្វើការទូទាត់សម្រាប់ការទិញផ្ទះឬការទិញទំនិញផ្សេងទៀត។
៥.សម្រាប់បំពេញតម្រូវការជីវិតដូចជា ធ្វើដំណើរកំសាន្ត និង ទិញរបស់ដែលអ្នកចូលចិត្ត។
ហើយខាងក្រោមនេះគឺរបៀបសន្សំលុយអោយបានត្រឹមត្រូវ៖
១.ប៉ាន់ប្រមាណប្រភពចំណូលបច្ចុប្បន្នរបស់អ្នកនិងចំនួនប្រាក់ចំណូលសរុប រួចកំណត់ថវិកាដែលត្រូវការចំណាយក្នុងគ្រួសាររបស់អ្នកនិង ការចំណាយចាំបាច់ផ្សេងៗទៀត។
២. ដកលុយទុកសម្រាប់ការចំណាយដែលត្រូវកើតឡើង ចំពោះការដើរទិញឥវ៉ាន់ រឺ ការចេញក្រៅ និងសកម្មភាពផ្សេងៗទៀត។
៣. ចាប់ផ្តើមយកលុយចំណូលដែលនៅសល់របស់អ្នក ទុកជាប្រាក់សន្សំប្រចាំខែ។
៤.កំណត់ថវិកាអោយបានតឹងរឹងសម្រាប់ខ្លួនអ្នក និងធ្វើវាអោយបានត្រឹមត្រូវ ។
៥.អ្នកអាចចំណាយលុយទៅលើការចាំបាច់បន្ទាន់ដូចជា ថ្នាំពេទ្យ រឺ សម្រាប់ជួសជុលជាដើម។
៦. នៅពេលអ្នកមានផែនការចំណាយរបស់អ្នកយ៉ាងហ្មត់ចត់ នោះអ្នកនឹងអាចរកឃើញចំនួនលុយដែលនៅសល់សម្រាប់ការសន្សំ។ ហើយវានឹងផ្តល់ឱ្យអ្នកនូវការប៉ាន់ស្មានថាតើអ្នកអាចសន្សំបានប៉ុន្មានក្នុងមួយខែ។ បន្ទាប់មកអ្នកអាចយកលុយសន្សំនោះសម្រាប់គ្រោង នឹងដាក់វិនិយោគដោយសមស្រប៕
ប្រភព៖ បរទេស