ជាធម្មតាផ្លែល្មើគឺមានផ្ទុកជាតិស្ករច្រើនណាស់ហេតុនេះហើយទើបមនុស្សភាគច្រើនគិតថាវាធ្វើអោយប៉ះពាល់សុខភាពរបស់ពួកគេ ។ ទោះយ៉ាងណាក៏ដោយ ផ្លែឈើផ្អែមទាំងនេះពោរពេញទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលធ្វើឱ្យពួកគេក្លាយជាអាហារសម្រន់ដ៏ល្អប្រសើរបំផុត។ អត្ថបទនេះនឹងពន្យល់អ្នកអំពីអត្ថប្រយោជន៍ចំពោះសុខភាពនៃផ្លែល្មើ និង វិធីបញ្ចូលពួកវាទៅក្នុងរបបអាហាររបស់អ្នកដើម្បីអោយមានតុល្យភាពល្អ។
បន្ថែមពីលើការរសជាតិដ៏អស្ចារ្យ ផ្លែល្មើមានផ្ទុកនូវជាតិប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែជាច្រើនថែមទៀតផង។ ផ្លែល្មើ ក៏មានផ្ទុកនូវសារជាតិ Polyphenols ដែលវាគឺជាសមាសធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពាររាងកាយរបស់យើងពីជំងឺរលាកផ្សេងៗ ច្រើនជាងបន្លែនិងផ្លែឈើផ្សេងទៀត។
វាគឺជាផ្លែឈើផ្អែមដែលគ្មានជាតិកាឡូរីទាល់តែសោះ ហើយវាក៏ផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗដូចជាវីតាមីន B-6 , ជាតិដែក និង Fiber ថែមទៀតផង។ ផ្លែល្មើ គឺមានប៉ូតាស្យូមខ្ពស់ដែលជាអេឡិចត្រូលីតដែលរាងកាយត្រូវការសម្រាប់សុខភាពបេះដូងល្អ។ ប៉ូតាស្យូមក៏ជួយបង្កើតសាច់ដុំនិងប្រូតេអ៊ីននៅក្នុងខ្លួនផងដែរ។
បើយោងតាមអ្នកវិទ្យាសាស្រ្តពួកគេបានណែនាំអោយមនុស្សទូទៅ ព្យាយាមញុំាល្មើអោយបានញឺកញាប់ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់អ្នក។ ហើយកុំបារម្ភពីភាពផ្អែមរបស់វាអី ព្រោះវាគ្មានគ្រោះថ្នាក់នោះទេដោយសារតែជាតិផ្អែមនោះគឺជាធម្មជាតិរបស់វាតែប៉ុណ្ណោះ៕
ប្រភព៖ បរទេស