ស្នាមជ្រីវជ្រួញកើតឡើងភាគច្រើនលើផ្នែកនៃរាងកាយដែលទទួលបានពន្លឺព្រះអាទិត្យច្រើនជាងគេរួមទាំងមុខ , ក , ខ្នងដៃ និងផ្នែកខាងលើនៃកំភួនដៃជាដើម។ ស្នាមជ្រីវជ្រួញចែកចេញជាពីរប្រភេទ គឺ ជាខ្សែបន្ទាត់ធម្មតា និង ជាស្នាមផ្នត់ជ្រៅ។
ប្រសិនបើអ្នកចង់បំបាត់ស្នាមជ្រីវជ្រួញកុំអោយរំខានអ្នកទៀត សូមមើលវិធី ៧យ៉ាងខាងក្រោមនេះដើម្បីកំចាត់ស្នាមជ្រីវជ្រួញទាំងអស់នោះ ៖
១.ឈប់ជក់បារី
វាគឺមិនមែនជារឿងងាយស្រួលទេដែលអោយនរណាម្នាក់ផ្តាច់បារី ប៉ុន្តែដើម្បីបំបាត់ស្នាមជ្រួញទាំងនោះអ្នកគួរតែព្យាយាមឈប់ជក់បារីព្រោះស្នាមទាំងអស់នោះគឺបណ្តាលមកពីបំណះជាតិនីកូទីននិងផ្លូវដង្ហើមចូលរបស់អ្នក។
២.បន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្មទៅក្នុងរបបអាហាររបស់អ្នក
សារធាតុប្រឆាំងអុកស៊ីតកម្មអាចការពារស្បែករបស់អ្នកពីរ៉ាឌីកាល់សេរីដែលបង្កអោយមានស្នាមជ្រួញ
+ ផ្លែប៉ោមខៀវ
+ ផ្លែឈឺរី
+ ផ្លែព្រូនខ្មៅ
+សណ្ដែកខ្មៅ
+ត្រីខ្លាញ់ដែលមានអាស៊ីតខ្លាញ់អូមេហ្គា 3 ខ្ពស់។
៣.រក្សាជាតិទឹក
បង្កើនកម្រិតជាតិទឹកក្នុងស្បែករបស់អ្នកដោយការព្យាយាមផឹកទឹកពីរលីត្រក្នុងមួយថ្ងៃ - ជាពិសេសបន្ទាប់ពីធ្វើលំហាត់ប្រាណរួច។ ប្រសិនបើអ្នកមិនចូលចិត្តផឹកទឹកធម្មតានោះទេ អ្នកអាចផឹកទឹកក្រូចឆ្មាស្រស់ឬ ទទួលទានទឹកដូងធម្មជាតិក៏បានដែរ។
៤.ប្រើក្រែមប្រឆាំងនឹងស្នាមជ្រួញដែលមានគុណភាពខ្ពស់
អ្នកអាចប្រើប្រាស់ ក្រែមប្រឆាំងនឹងស្នាមជ្រួញនិងឡេការពារសំណើមរបស់ NIVEA ដែលត្រូវបានបង្កើតឡើងដោយអ្នកជំនាញថែរក្សាស្បែក ដែលពួកវាត្រូវបានរចនាឡើងដើម្បីផ្តល់សំណើមនិងការពារស្បែករបស់អ្នក។
៥.ជៀសវាងការប៉ះពាល់នឹងកម្តៅថ្ងៃខ្លាំងពេក
ការពារស្បែករបស់អ្នកពីកម្តៅថ្ងៃដោយលាបឡេការពារកម្តៅថ្ងៃឬក្រែមការពារសំណើម SPF រឺ NIVEA ជារៀងរាល់ថ្ងៃ។
ប្រសិនបើអ្នកនឹងទៅខាងក្រៅក្នុងរយៈពេលដ៏យូរសូម៖
+ ពាក់មួក វ៉ែនតា និងអាវដៃវែង
+ ត្រូវតែស្វែងរកម្លប់
+ ចងចាំថាត្រូវរក្សាជាតិទឹក
+ ប្រសិនបើអ្នកប៉ះពាល់នឹងកម្តៅថ្ងៃខ្លាំងដោយចៃដន្យសូមលាបក្រែមមានសំណើមភ្លាមៗ ។
៦.គេងអោយបានគ្រប់គ្រាន់
ព្យាយាមគេងឱ្យបានប្រហែល ៨ ម៉ោងក្នុងមួយយប់ហើយទុកពេលឱ្យរាងកាយរបស់អ្នកសម្រាកនិងជួសជុលកោសិកាដោយខ្លួនឯង។ ជម្រុញដំណើរការបង្កើតកោសិកាស្បែករបស់អ្នកឡើងវិញដោយលាបក្រែមពេលយប់ប្រឆាំងនឹងស្នាមជ្រួញមុនពេលចូលគេង។
៧.កាត់បន្ថយស្ត្រេស
ព្យាយាមកាត់បន្ថយបន្ទុកការងាររបស់អ្នកឱ្យតិចបំផុត ឬកាត់បន្ថយអ្វីមួយដែលធ្វើឱ្យអ្នកតានតឹងហើយអាចបណ្តាលឱ្យមានស្នាមជ្រីវជ្រួញ។ ហាត់យូហ្គានិងធ្វើសមាធិក៏អាចជួយអ្នកបំបាត់ស្នាមជ្រួញបានដែរ៕
ប្រភព៖ បរទេស