មិនធម្មតា! មកស្គាល់ពី ផ្កាទាំង១០ ដែលមានតម្លៃថ្លៃជាងគេ

អំណោយដ៏ល្អបំផុតដែលធម្មជាតិបានផ្តល់ដល់យើងគឺរុក្ខជាតិ។ រុក្ខជាតិគួរឱ្យស្រឡាញ់ទាំងនេះអាចផ្តល់ឱ្យយើងនូវ ផ្កាដ៏កម្រដែលយើងអាចយកវាមកប្រើតាមវិធីផ្សេងៗគ្នាដូចជា ប្រើវាដើម្បីផ្តល់ជូននូវសេចក្តីស្រឡាញ់សម្រាប់មនុស្សជាទីស្រឡាញ់របស់យើងឬទុកវាជាផ្កាសម្រាប់តុបតែងជាដើម។ ដោយឡែកផ្កាខាងក្រោមទាំងនេះសុទ្ធសឹងតែជាផ្កាដែលស្រស់ស្អាត កម្រ និងមានតម្លៃថ្លៃជាងគេក្នុងពិភពលោក។

ខាងក្រោមនេះគឺជាផ្កាទាំង១០ប្រភេទដែលមានតម្លៃថ្លៃជាងគេ៖

១. Kadapul Flower

នេះគឺជាផ្កាដែលគួរអោយស្រឡាញ់បំផុត ប៉ុន្តែវាមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ។ ផ្កានេះកម្រមានណាស់ ដើមវាជាប្រភេទមើម ហើយអ្វីដែរពិសេសនោះ គឺវារីកត្រឹមតែរយៈពេលពីរ ទៅបីម៉ោងក្នុងពេលរាត្រីតែប៉ុណ្ណោះ។

១

២. Juliet Rose ( មានតម្លៃ 15.8 លាន$)

Juliet Rose គឺជាផ្កាដែលមានតម្លៃបំផុត ដែលបង្កើតដោយលោក David Austin និងត្រូវបានគេដាក់បង្ហាញនៅក្នុងឆ្នាំ ២០០៦ ។ David Austin បានដាំផ្កានេះឡើងដោយការខិតខំប្រឹងប្រែង និងអត់ធ្មត់ខ្លាំងណាស់ រហូតដល់ទៅ១៥ឆ្នាំឯណោះ ទើបធ្វើអោយផ្កាមួយនេះមានភាពស្រស់ស្អាត និងមានតម្លៃថ្លៃដូច្នេះ។

២

៣. Shenzhen Nongke Orchid ( 20ម៉ឺន$ )

វាចំណាយពេល ៨ ឆ្នាំសម្រាប់អ្នកស្រាវជ្រាវដើម្បីដាំរុក្ខជាតិនេះ និងប្រើរយៈពេល ៥ ឆ្នាំទៀតដើម្បីឱ្យវារីកដុះដាល ។ ដោយសារតែមានការលំបាកក្នុងការដាំ និងរង់ចាំយូរដើម្បីឱ្យវាមានផ្កា ទើបធ្វើឱ្យវាមានតម្លៃថ្លៃ ។ ផ្កាដ៏មានតម្លៃនេះមានក្លិនក្រអូបស្រាលហើយក៏អាចយកមកបរិភោគបានផងដែរ។

៣

៤. Gold of Kinabalu Orchid ( មួយទង 6000$ )

ផ្កាពិសេសនេះពិបាករកណាស់ ហើយអាចរកបានតែនៅក្នុងឧទ្យានជាតិ Kinabalu ប្រទេសម៉ាឡេស៊ីមួយគត់។ ជាមួយនឹងផ្កាពណ៌បៃតងដ៏កម្រដែលមានចំណុចឆ្នូតពណ៌ក្រហម ផ្កានេះពិតជាមានតម្លៃណាស់។

៤

៥. Saffron Crocus ( 1200-1500 ក្នុងមួយផោន)

ក្នុងចំណោម ៨០,០០០ផ្កា អាចបង្កើតបានតែបណ្តូលផ្កា Saffron ៥០០gm តែប៉ុណ្ណោះដែលអាចយកមកប្រើប្រាស់បាន ហេតុផលនេះហើយទើបធ្វើអោយផ្កាមួយនេះមានលក្ខណៈកម្រ។ Saffron Crocus គឺជាគ្រឿងទេស ដែលមានតម្លៃខ្ពស់បំផុតនៅក្នុងពិភពលោករបស់យើង ហើយត្រូវបានគេស្គាល់ថាជាផ្កាពណ៌ស្វាយដ៏ទាក់ទាញ។ ផ្កានេះអាចត្រូវបានដាំដុះយ៉ាងងាយស្រួលនៅក្នុងប្រទេសត្រូពិក។

៥

៦. Tulip bulb ( 5700$ នៅសតវត្សរ៍ទី 17 )


ផ្កា Tulip នេះមានប្រភពមកពីប្រទេសហូឡង់ ដែលត្រូវបានលក់ក្នុងតម្លៃប្រហែល ៥៧០០ ដុល្លារនៅសតវត្សរ៍ទី ១៧ ។ ផ្កាដ៏ប្រណីតមួយនេះមានជម្រើសជាច្រើនពណ៌រួមមាន ពណ៌ផ្កាឈូក ក្រហម ស្វាយ និងលឿង ហើយក៏មានពណ៌ស្រស់ឆើតឆាយជាងផ្កាកុលាបគ្រប់ប្រភេទទៅទៀត។

៦

៧. Lily of the valley ( 15$ ទៅ 50$ ក្នុងមួយបាច់)

ប្រសិនបើអ្នកចូលចិត្តផ្កាពណ៌សនោះ ផ្កា Lily of the valley មួយនេះប្រាកដជាត្រូវចិត្តអ្នក ព្រោះវាមានពណ៌ស និងគួរអោយស្រឡាញ់ណាស់។ វាមានរូបរាងប្លែកកម្រ និងមានជាតិពុល។ ទោះយ៉ាងណាក៏ដោយវាតម្រូវឱ្យមានការប្រមូលផលភ្លាមៗដើម្បីឱ្យវាមានអាយុកាលវែង។

៧

៨. Gloriosa (6$ -10$ ក្នុងមួយទង)

ជាមួយនឹងការរួមបញ្ចូលគ្នានៃពណ៌ទឹកក្រូច លឿង និងក្រហមនៅលើផ្កា ថែមទាំងរូបរាងដ៏ទាក់ទាញរបស់វាទៀតនោះ

គ្មាននរណាម្នាក់អាចទប់ទល់ មិនស្រលាញ់ នឹងផ្កាស្រស់ឆើតឆាយរបស់ Gloriosa បានទេ។

៨

៩. Hydrangea (6.5$ ក្នុងមួយដើម)

ក្រៅពីមានភាពស្រស់ស្អាតខ្លាំង Hydrangea ក៏មានពណ៌ជាច្រើនដែលអ្នកអាចជ្រើសរើសបានដូចជាពណ៌ស

ពណ៌ផ្ទៃមេឃ ពណ៌ផ្កាឈូក និងពណ៌ស្វាយជាដើម។ ដោយសារតែសម្រស់ដ៏អស្ចារ្យរបស់វាផ្កានេះ ថែមទាំងត្រូវ

បានគេប្រើជាការតុបតែងក្នុងពិធីមង្គលការជាសកលទៀតផងនោះ ទើបវាជាផ្កាដែលមានតម្លៃ និងមានតម្រូវការច្រើន។

៩

១០. Lisianthus ( 10$-30$ ក្នុងមួយបាច់ )

Lisianthus គឺជាផ្កាដែលហាក់បីដូចជាការប្រមូលផ្ដុំនៃប្រភេទផ្កាកុលាបពណ៌ខៀវលាយស្វាយ ពណ៌ខៀវលាយស ឬ ក៏ផ្កាពណ៌ស្វាយ ដែលអាចទុកបានរយៈពេលពីរទៅបីសប្តាហ៍ ដូច្នេះទើបវាល្អឥតខ្ចោះក្នុងការប្រើជាគ្រឿងតុបតែងលម្អនៅក្នុងផ្ទះ

របស់អ្នក៕

១០

ប្រភព៖ បរទេស