សញ្ញាប្រាំយ៉ាងនេះ អាចបង្ហាញប្រាប់ថាអ្នកកំពុងញុំាអំបិលច្រើនលើសកំរិត

ការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីរោគរាតត្បាតអន្តរជាតិបានបង្ហាញថា ការទទួលទានអំបិលច្រើនពេកតាមរយៈអាហារអាចបង្កគ្រោះថ្នាក់ដល់សុខភាពទូទៅ។ខណៈពេលដែលអំបិលគឺជាគ្រឿងទេសដែលអ្នកមិនអាចខ្វះបានក្នុងការចំអិនអាហារ អ្នកក៏ចាំបាច់ត្រូវពិនិត្យផងថា តើអ្នកគួរញ៉ាំអំបិលប៉ុន្មានក្រាមក្នុងមួយថ្ងៃ ព្រោះការប្រើប្រាស់អំបិលច្រើនពេក អាចជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់សុខភាពអ្នក។

ខាងក្រោមនេះគឺជាសញ្ញា ៥យ៉ាងដែល បង្ហាញថាអ្នកកំពុងញុំាអំបិលច្រើនលើសកំរិត៖

១

១. នោមច្រើន

ការនោមញឹកញាប់គឺជាសញ្ញាបុរាណមួយដែលអាចប្រាប់បានថាអ្នកកំពុងទទួលទានអំបិលច្រើនពេក ដែលភាគច្រើនអ្នកប្រហែលជាមានអារម្មណ៍ថាត្រូវភ្ញាក់ពីគេងនៅពាក់កណ្តាលអធ្រាត្រដើម្បីនោម។ ទោះយ៉ាងណាវាគឺជារោគសញ្ញានៃជម្ងឺជាច្រើនទៀតផងដែរ ដូចជាជំងឺទឹកនោមផ្អែម UTIs ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺប្លោកនោមជាដើម តែត្រូវចាំថាការប្រើប្រាស់អំបិលច្រើនពេកក៏អាចជាហេតុផលនៃការនោមច្រើនដែរ។

២

២. ការឃ្លានទឹកញឹកញាប់

ការទទួលទានអំបិលច្រើនពេកអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រេកទឹកស្ទើរតែគ្រប់ពេល។ រឿងនេះកើតឡើងដោយសារតែអាហារដែលអ្នកញុំាមានមាតិកាសូដ្យូមខ្ពស់ដែលធ្វើឱ្យរញ៉េរញ៉ៃជាមួយនឹងតុល្យភាពជាតិទឹកក្នុងខ្លួន។ វិធីល្អបំផុតដើម្បីធ្វើឱ្យប្រសើរឡើងនោះគឺផឹកទឹកឱ្យបានច្រើន នោះរាងកាយរបស់អ្នកនឹងបន្តផ្តល់ឱ្យអ្នកនូវសញ្ញាថាវាត្រូវការទឹកបន្ថែមទៀតដើម្បីស្តារតុល្យភាពអំបិលនៅក្នុងខ្លួន។

៣

៣. ហើមនៅកន្លែងចម្លែក


ការទទួលទានអំបិលច្រើនពេកអាចធ្វើឱ្យអ្នកហើមនៅផ្នែកផ្សេងៗនៃរាងកាយ នេះក៏អាចជាហេតុផលដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាហើមពោះនៅពេលព្រឹកដែរ។ ការហើមអាចកើតមាននៅលើម្រាមដៃនិងជុំវិញកជើង ហើយការហើមនេះបណ្តាលមកពីវត្ថុរាវហួសប្រមាណនៅក្នុងជាលិកានៃរាងកាយ ដែលត្រូវបានគេស្គាល់ថាជាជំងឺហើមស្បែក។

៤

៤. ឈឺក្បាលប្រភេទស្រាលញឹកញាប់

តើអ្នកធ្លាប់មានអាការៈឈឺក្បាលស្រាលៗ ដែររឺទេ? មូលហេតុនោះគឺបណ្តាលមកពី ការញុំាអំបិលច្រើនពេក ស្របពេលដែលអ្នកកង្វះជាតិទឹក ដែលវាអាចធ្វើឱ្យអ្នកឈឺក្បាលក្នុងរយៈពេលខ្លីជាញឹកញាប់បាន។

៥

៥. អ្នកឃ្លានអាហារប្រៃណាស់

នៅពេលដែលអ្នកសម្របខ្លួនទៅនឹងរសជាតិប្រៃ វានឹងធ្វើអោយអ្នកអត់វាមិនបាន ពោលគឺតែងតែចង់បន្ថែមអំបិលទៅក្នុងអាហារដែលអ្នកញុំា ហើយរសជាតិធម្មតានឹងប្រែជាសាបសម្រាប់អ្នក៕

៦

ប្រភព៖ បរទេស