ទោះបីជាកញ្ឆាត្រូវបានគេចាត់ចូលជារុក្ខជាតិដែលមានសារជាតិញៀនក៏ដោយ ប៉ុន្តែតាមការស្រាវជ្រាវមួយចំនួនគេបានរកឃើញថា ប្រសិនបើអ្នកធ្វើការប្រើប្រាស់កញ្ឆាអោយបានត្រឹមត្រូវតាមក្បួនខ្នាត នោះវានឹងមានអត្ថប្រយោជន៍ជាច្រើនទៅដល់សុខភាពរបស់អ្នក។ ដូចដែលយើងដឹងស្រាប់ហើយថា ការលក់និងការប្រើប្រាស់កញ្ឆា មិនទាន់មានលក្ខណៈស្របច្បាប់និងពេញលេញនៅឡើយទេ ដោយនៅប្រទេសខ្លះវាគឺជាការខុសច្បាប់ ។
ប៉ុន្តែខាងក្រោមនេះគឺជាបញ្ជីនៃប្រទេសចំនួន ៩ ប្រទេសដែលអាចប្រើប្រាស់កញ្ជាបានដោយស្របច្បាប់៖
១. ប្រទេសហូឡង់
នៅក្នុងប្រទេសហូឡង់ការប្រើប្រាស់កញ្ជានៅផ្ទះមិនមានភាពស្របច្បាប់នោះទេ ប៉ុន្តែអ្នកអាចប្រើប្រាស់វានៅតាមហាងកាហ្វេជាច្រើននៅក្នុងទីក្រុង។
២. កាណាដា
នៅប្រទេសកាណាដាមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនឹងអាចមានសិទ្ធិយកកញ្ជាតាមខ្លួនបានដល់ទៅ ៣០ ក្រាមជាសាធារណៈ។ លើសពីនេះទៅទៀតពួកគេថែមទាំងអាចដាំកញ្ឆាបានចំនួន ៤ ដើមនៅផ្ទះទៀតផង។ ទោះជាយ៉ាងណាក៏ដោយនៅទីនោះមានច្បាប់មួយដែលចែងសម្រាប់ប្រជាជនថា ពួកគេអាចទិញបានតែកញ្ឆាពីអ្នកផលិតនិងអ្នកលក់រាយដែលមានអាជ្ញាប័ណ្ណប៉ុណោះ។
៣. អ៊ុយរូហ្គាយ
នៅអ៊ុយរូហ្គាយវាមានភាពទូលំទូលាយណាស់ ដោយមនុស្សទូទៅអាចរកទិញកញ្ជាពី ឱសថស្ថានបាន។ ទោះជាយ៉ាងណាក៏ដោយ វាតម្រូវអោយពួកគេត្រូវចុះឈ្មោះជាផ្លូវការក្នុងការប្រើប្រាស់វា ហើយមិនបង្អង់ចាំយូរឡើយប្រទេសមួយនេះក៏បានធ្វើឱ្យមានភាពស្របច្បាប់នៃការប្រើប្រាស់កញ្ឆានៅក្នុងឆ្នាំ ២០១៣ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
៤. អាហ្វ្រិកខាងត្បូង
អាហ្រ្វិកខាងត្បូងមានការអនុញ្ញាអោយប្រើប្រាស់កញ្ឆារបស់មនុស្សពេញវ័យជាលក្ខណៈឯកជនក្នុងឆ្នាំ ២០១៨។ ប្រជាជនអាចដាំ និងប្រើប្រាស់បានតែនៅផ្ទះតែប៉ុណោះ ហើយការទិញលក់ និងការប្រើប្រាស់កញ្ជានៅកន្លែងសាធារណៈនៅតែត្រូវបានហាមឃាត់នៅទីនោះ។
៥. ចាមៃការ
តើអ្នកជាអ្នកគាំទ្ររបស់ Bob Marley មែនទេ? ស្រឡាញ់បទចម្រៀង 'Ganja Gun' របស់គាត់ដែរឬទេ? ប្រសិនបើស្គាល់គាត់ច្បាស់ អ្នកប្រាកដជាដឹងពីរឿងប្រើប្រាស់កញ្ជានៅប្រទេសរបស់គាត់ហើយ។ ប្រទេសចាមៃការអនុញ្ញាតឱ្យប្រើកញ្ឆាសំរាប់គោលបំណងខាង វិជ្ជសាស្រ្ត និងសាសនា។
៦. កូឡុំប៊ី
នៅកូឡុំប៊ីការលក់កញ្ឆានៅតែខុសច្បាប់ ប៉ុន្តែគេអាចដាំបានរហូតដល់ ២០ ដើមឯណោះសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ ហើយរុក្ខជាតិកញ្ឆាអាចលូតលាស់បានធំល្អណាស់ដោយសារតែនៅទីនោះមានលក្ខខណ្ឌអាកាសធាតុសមស្រប។ ប្រទេសមួយនេះក៏បានធ្វើវិសោធនកម្មលើការកាន់កាប់កញ្ឆារហូតដល់ ២០ ក្រាមផងដែរ។
៧. អេស្បាញ
អេស្ប៉ាញបានបង្កើតក្លិបជក់កញ្ជារបស់ខ្លួនអោយមានសុពលភាពពេញលេញនៅឆ្នាំ ២០១៧។ មិនត្រឹមតែជក់នៅក្នុងក្លិបបាននោះទេ ប្រជាជនអាចជក់នៅក្រៅក៍បានដែល មិនមានការពិន័យឡើយ។
៨. ប៊ែលហ្សិក
ប៊ែលហ្សិកបានអនុញ្ញាតិអោយប្រើប្រាស់កញ្ឆារហូតដល់ ១០ ក្រាមដោយស្របច្បាប់ក្នុងឆ្នាំ ២០១៧។
៩. សាធារណរដ្ឋឆែក
ការប្រើប្រាស់ឱសថធ្វើពីកញ្ឆាមានភាពស្របច្បាប់នៅទីនោះ ហើយប្រទេសនេះបានធ្វើវិសោធនកម្មលើកម្មសិទ្ធិកាន់កាប់រហូតដល់ ១៥ ក្រាមឯណោះ ៕
១០. កូស្តារីកា
ការប្រើប្រាស់កញ្ឆាគឺខុសច្បាប់នៅកូស្តារីកា ប៉ុន្តែការជក់បារីគឺជារឿងធម្មតាព្រោះវាមិនអនុវត្តការពិន័យតាមផ្លូវច្បាប់ណាមួយឡើយ។ ម្យ៉ាងទៀតទោះជាការលក់កញ្ឆា រឺ ជក់កញ្ឆាគឺខុសច្បាប់ក៏ដោយ ប៉ុន្តែអ្នកជក់គឺមិនត្រូវបានគេផ្តន្ទាទោសទេ ពោលគឺជក់សេរី ៕
ប្រភព:បរទេស