អស្ចារ្យណាស់ក្រុមហ៊ុន Microsoft នឹងបញ្ចេញទូរស័ព្ទ MICROSOFT SURFACE DUO 2 របស់ពួកគេនៅពាក់កណ្តាលខែកញ្ញានេះ

ក្រុមហ៊ុន Microsoft បានគិតចង់បង្កើតស្មាតហ្វូនផ្ទាល់របស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដំបូងក្រុមហ៊ុន Redmond បានផ្សព្វផ្សាយប្រព័ន្ធប្រតិបត្តិការ Windows Phone ផ្ទាល់ខ្លួន ប៉ុន្តែវាក៏បានបរាជ័យដោយគ្មានជម្រើនក្រៅពី Android ឡើយ។

 

M1

នៅក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន Microsoft បានបញ្ចេញនូវ Surface Duo ជាមួយនឹងការរចនាគួរអោយពេញចិត្តប៉ុន្តែ Hardware របស់វាហួសសម័យទៅហើយ។ ម្យ៉ាងទៀតតាមពិតវាមានចំណុចខ្វះខាតជាច្រើន ប៉ុន្តែឯតម្លៃវិញបែរជាខ្ពស់រហូតទៅដល់ ១,៣៩៩ ដុល្លារឯណោះ។

បន្ទាប់មកដើម្បីដឹងពីស្ថានភាពជាក់ស្តែង អ្នកផលិតបានបន្ថយតម្លៃយ៉ាងខ្លាំងនិងថែមទាំងផ្តល់ឱ្យនូវ feature ពិសេសជាមួយ Xbox Game Streaming អោយទៅអតិថិជន ហើយអ្វីដែលពិសេសនោះគឺអេក្រង់ទី ២ របស់ Microsoft Surface Duo អាចប្រែក្លាយពីស្មាតហ្វូនទៅជាឧបករណ៍លេងហ្គេមយ៉ាងសំបូរបែបទៀតផង ។

 

M2

ទោះយ៉ាងណាក៏ដោយ មានសញ្ញាបង្ហាញថាក្រុមហ៊ុន Microsoft នឹងដាក់បង្ហាញម៉ូដែលជំនាន់ទី ២ របស់ខ្លួនដែលចេញមកគួបផ្សំជាមួយ ការជួសជុល, ការរចនាល្អប្រសើរជាងមុន និងការកែសម្រួលតម្លៃផងដែរ។

ទោះបីជាយើងនឹងហៅវាថា Microsoft Surface Duo 2 ក៏ដោយ ប៉ុន្តែក្រុមហ៊ុនផលិតទំនងជាមិនចង់ជ្រើសរើសឈ្មោះនេះទេ ហើយបើយោងតាម BGR ស្មាតហ្វូនមួយនេះនឹងវាយលុកទីផ្សារនៅឆមាសទី ២ ក្នុងឆ្នាំនេះ។

 

M3

ប្រភពជាច្រើនក៏បានអះអាងថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Redmond បច្ចុប្បន្នកំពុងធ្វើការលើទូរស័ព្ទ Surface Duo2នេះ ដែលវានឹងក្លាយជាស្មាតហ្វូនលំដាប់ខ្ពស់មួយដែលបំពាក់នូវ Hardware ចុងក្រោយបង្អស់។ លើសពីនេះទៅទៀតប្រភពដដែលបាននិយាយថា Surface Duo 2 នឹងមាន factor ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់ដំបូងផងដែរ។ យ៉ាងណាក៏ដោយ ទូរស័ព្ទថ្មីនេះហាក់ដូចជាមានការផ្លាស់ប្តូរបន្តិចបន្តួច ប៉ុន្តែយើងបានទាយថាវានឹងមានអេក្រង់ធំ រាងមូលនិងស្តើងជាងមុនបន្តិច។


 

M4

ទោះបីជា foldable smartphones កំពុងមានសន្ទុះក៏ដោយក៏ Microsoft Surface Duo 2 នៅតែបង្ហាញនូវអេក្រង់ពីរដាច់ដោយឡែកពីគ្នា។ ដើម្បីការចំណាយតិចក្នុងការទំនាក់ទំនង ទូរស័ព្ទនេះនឹងភ្ជាប់មកជាមួយបន្ទះឈីប NFC ឯប្រព័ន្ធកាមេរ៉ាក៏ត្រូវបានកែលម្អផងដែរ ប៉ុន្តែយើងនៅតែមិនដឹងថាតើវានឹងប្រើ Lens ប៉ុន្មាននោះទេ។

 

M5

អ្វីដែលគួរអោយចាប់អារម្មណ៍នោះស្មាតហ្វូនដែលអាចបត់បានដំបូងរបស់ Google ដែលត្រូវបានគេដាក់ឈ្មោះថាPixel Fold ត្រូវបានគេរំពឹងថានឹងវាយលុកទីផ្សារក្នុងពេលតែមួយ។ ប៉ុន្តែ Samsung ក៏នឹងបញ្ចេញស្មាតហ្វូន foldable របស់ពួកគេដែរគឺ Galaxy Z Fold 3 និង Flip 3 នៅក្នុងខែសីហានេះ។

ជាចុងក្រោយ បើយើងមកនិយាយពីតម្លៃវិញគឺ Surface Duo2 គួរតែចំណាយច្រើនជាងតម្លៃពីមុនទៅទៀត ព្រោះពេលនេះវានឹងមាន Hardwareល្អជាងមុន។ ប៉ុន្តែ foldable phones នាពេលបច្ចុប្បន្នគឺជាផលិតផលដែលមានតម្រូវការខ្ពស់ដូចគ្នា ដូច្នេះប្រសិនបើDuoមានតម្លៃខ្ពស់ជាងនេះវានឹងមិនអាចប្រកួតប្រជែងជាមួយ foldable phones បានទេ ៕

 

M6

 

 

ប្រភព:បរទេស