មិនធម្មតា នេះគឺជារថភ្លើងដែលមានល្បឿនលឿនបំផុតរបស់ពិភពលោក

នៅពេលដែលនិយាយអំពីការធ្វើដំណើរ អ្នកប្រហែលជាគិតថាយន្តហោះគឺជាមធ្យោបាយតែមួយគត់ដែលជាជម្រើសដ៏ល្អ ព្រោះវាអាចធ្វើដំណើរបានយ៉ាងលឿន។ ប៉ុន្តែវាមិនមែនងាយស្រួលប៉ុន្មានទេដោយសារតែវាក៏មានភាពស្មុគស្មាញ និង ត្រូវចំណាយពេលវេលាជាច្រើនមុនពេលដែលអ្នកត្រូវធ្វើដំណើរ ឧទាហរណ៍ដូចជា៖ ការធ្វើដំណើរទៅកាន់អាកាសយានដ្ឋានុ, ឆ្លងកាត់ការឆែកសុវត្ថិភាព និង ចំណុចជាច្រើនទៀត។

ហើយប្រសិនបើអ្នកធ្វើដំណើរតាម រថភ្លើងដែលមានល្បឿនលឿនមួយនេះ អ្នកប្រាកដជាមិនត្រូវចំណាយពេលវេលាច្រើននោះទេ ពីព្រោះស្ថានីយ៍រថភ្លើង ភាគច្រើនមានទីតាំងស្ថិតនៅក្នុងឬជិតកណ្តាលទីក្រុងហើយអ្នកក៏មិនចាំបាច់ទៅចាំCheck-in ដល់ទៅពីរម៉ោង មុនពេលចេញដំណើរ និង ត្រូវឆ្លងកាត់ការ Scan ជាច្រើនដូចជាយន្តហោះនោះដែរ។

 

W1

 

បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធរបស់រថភ្លើងល្បឿនលឿនមួយនេះគឺត្រូវបានអភិវឌ្ឍយ៉ាងល្អប្រសើរហើយវាក៏ជារថភ្លើងដែលមានល្បឿនលឿនបំផុតរបស់ពិភពលោកផងដែរ ដោយវាបានដំណើរការយ៉ាងទៀងទាត់រវាងទីក្រុងធំ ៗ ដូចជាសៀងហៃ និង ប៉ីជិង ឬប៉ារីសនិងស្ត្រាសបួរជាដើម។ អ្វីដែលពិសេសនោះគឺរថភ្លើងទាំងនេះ អាចធ្វើដំណើរក្នុងល្បឿនរហូតទៅដល់ 601.895 គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលពួកគេធ្វើការសាកល្បង។

 

W2

 

រថភ្លើង ដែលមានល្បឿនលឿនជាងគេនៅលើពិភពលោកនោះគឺ រថភ្លើងជប៉ុន ម៉ាក់ L0 Series Maglev ដែលមានល្បឿន 601.895 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយរថភ្លើងជប៉ុនមួយនេះបច្ចុប្បន្នកំពុងតែត្រូវបានអភិវឌ្ឍន៍និងសាកល្បងដោយក្រុមហ៊ុនផ្លូវដែកកណ្តាលរបស់ប្រទេសជប៉ុន។


 

W3

 

ពួកគេគ្រោងនឹងបើកជើងធ្វើដំណើរដំបូងគឺចេញពី (តូក្យូទៅណាហ្គូយ៉ា) នៅក្នុងឆ្នាំ ២០២៧ មុនពេលដែលមានគម្រោងពង្រីកជើងធ្វើដំណើរមួយទៀតទៅដល់អូសាកា។ គួរអោយដឹងដែលថា នៅពេលដែលសាងសង់រួចរាល់ វាអាចនឹងដំណើរពីស្ថានីយ៍ស៊ីនហ្កាណាវ៉ាទៅទីក្រុងអូសាកា ដែលមានប្រវែងជាង 482.803 គីឡូម៉ែត្រ ដោយក្នុងរយៈពេលតែមួយម៉ោងនិង ៧ នាទីប៉ុណ្ណោះ ៕

 

W4

 

 

ប្រភព: បរទេស