មិនមែនទាល់តែស្គមទើបស្អាតនោះទេ ព្រោះប្រទេសមួយចំនួននេះគិតថានារីដែលធាត់ម៉ាប់ៗបានស្អាត!

នៅក្នុងប្រទេសជាច្រើនមនុស្សស្រីតែងតែចង់បានរាងដូចតារាបង្ហាញម៉ូដ ហើយព្យាយាមរក្សារាងរបស់ពួកគេឱ្យស្លីមស្អាត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួននេះគឺប្លែកខ្លាំងណាស់ដោយសារតែបុរសៗនៅក្នុងប្រទេសនោះងប់ងល់តែជាមួយនឹងស្រ្តីម៉ាប់ៗ ហេតុនេះហើយទើបស្រ្តីទាំងនោះមិនចង់សំរកទំងន់របស់ពួកគេនោះទេ ពោលគឺពួកគេចង់ឡើងទម្ងន់ថែមនិងសប្បាយចិត្តនឹងរាងម៉ាប់ៗរបស់ពួកគេ។ សម្រាប់បណ្តាប្រទេសទាំងនេះ ការលើសទម្ងន់មិនមែនជាគុណវិបត្តិទេនោះទេ ហើយថែមទាំងចាត់ទុកថាវាជារឿងល្អផងដែរ។

 

A

 

ខាងក្រោមនេះគឺជាប្រទេសដែលស្រលាញ់តែស្រីធាត់ៗនិងមានសាច់ទ្រលុកទ្រលន់!

១. ប្រទេសក្រិច

ប្រទេសនេះ ប្រជាជនជឿជាក់ថាអ្វីគ្រប់យ៉ាងគឺស្រស់ស្អាត ហើយការធាត់ក៏ជាទម្រង់នៃភាពល្អឥតខ្ចោះផងដែរ។ ពួកគេជឿថាមនុស្សស្រីដែលស្អាត គឺត្រូវមានសុខភាពល្អ ហើយមិនស្គមពេកនោះទេ។

២. ម៉ិកស៊ិកកូ

ស្ត្រីនៅម៉ិកស៊ិកកូមានភាពល្បីល្បាញដោយសារតែមានភ្នែកដ៏ទាក់ទាញ។ ប្រវត្តិសាស្រ្តរបស់ប្រទេសម៉ិកស៊ិកកូបានបង្ហាញថាពីមុនប្រទេសនេះធ្លាប់មានអាកាសធាតុពិបាក ហើយបានប្រឈមមុខនឹងភាពអត់ឃ្លាន និងកង្វះស្បៀងអាហារជាច្រើនដង។

នោះហើយជាមូលហេតុដែលមនុស្សនៅទីនោះចង់ញ៉ាំឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទោះបីជាឥឡូវនេះភាពអត់ឃ្លានទាំងអស់បានកន្លងផុតទៅហើយក្តី ហើយអ្នកនៅទីនោះយល់ឃើញថា ការធាត់និងការបរិភោគច្រើនគឺជាសញ្ញានៃសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណោះអាហារកែច្នៃនិងអាហារមានជាតិខ្លាញ់ច្រើន ពិតជាមានប្រជាប្រិយភាពណាស់នៅក្នុងប្រទេសមួយនេះ។

 

A1

 

៣. អាហ្វហ្គានីស្ថាន

ប្រជាជនអាហ្វហ្គានីស្ថានជឿជាក់ថាស្ត្រីដែលធាត់មានសមត្ថភាពផ្តល់កំណើត ដល់ទារកដែលមានសុខភាពល្អ។

៤ .សាម័រ

កោះសាម័រពិតជាស្រស់ស្អាត និងអស្ចារ្យណាស់ ផ្ទុយទៅវិញប្រជាជនរបស់ខ្លួនមានភាពក្រីក្រ។ ប្រជាជនសាម័រតែងតែបរិភោគតាមអ្វីដែលពួកគេមាន ដូច្នេះហើយទើបពួកគេព្យាយាមញុំាក្នុងបរិមាណច្រើននិងទទួលទានកាឡូរីជាច្រើនជារៀងរាល់ថ្ងៃដោយពួកគិតថា វានឹងមានភាពទាក់ទាញប្រសិនបើពួកគេធាត់។

 


A2

 

៥. អាហ្វ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូងជាប្រទេសដែលមានប្រជាជនច្រើន, សម្បូរទៅដោយភាពក្រីក្រ និងជំងឺជាច្រើនប្រភេទ។ មនុស្សនៅក្នុងប្រទេសនេះទទួលរងនូវជំងឺអេដស៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយដោយសារតែបញ្ហានេះទើបពួកគេចាត់ទុកថាមនុស្សដែលមានសុខភាពល្អនិងគួរឱ្យទាក់ទាញគឺជាមនុស្សដែលមានសាច់។

៦. អារ៉ាប់ប៊ីសាអូឌីត

នៅអារ៉ាប់ប៊ីសាអូឌីតមនុស្សជឿថាភាពធាត់គឺជាសញ្ញានៃសុខភាពល្អ និងស្ថានភាពគ្រួសារល្អហើយពួកគេក៏ចាត់ទុកការធាត់គឺជាលក្ខណៈវិជ្ជមាន។ នៅក្នុងប្រទេសនេះការញាំអាហារកែច្នៃបានកើនឡើងយ៉ាងខ្លាំងហើយជាលទ្ធផល ការធាត់បានរីករាលដាលយ៉ាងនៅទូទាំងផ្ទៃប្រទេស។

 

A3

 

៧. អេមីរ៉ាត

ដូចដែលអ្នកបានដឹងហើយថាប្រទេសនេះស្ថិតនៅក្នុងស្ថានភាពល្អនិងរីកចម្រើនផ្នែកហិរញ្ញវត្ថុ។ ការមានក្បាលពោះនៅប្រទេសអារ៉ាប់រួមគឺពិតជាធម្មតាទៅហើយ និង ជាសញ្ញានៃភាពស្រស់ស្អាត។ យោងតាមស្ថិតិមនុស្សប្រហែលជា ៧៥% នៃប្រជាជនអារ៉ាប់រួម គឺពួកគេមិនគិតពីការផ្លាស់ប្តូរឬសំរកទំងន់នោះឡើយ ហើយវាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ព្រោះមានតែមនុស្ស 30% ប៉ុណ្ណោះដែលមានទំងន់ធម្មតា។

៨. ប្រេស៊ីល

នៅក្នុងប្រទេសនេះគេជឿថាប្រសិនបើស្ត្រីមិនមានរាងកាយធំនោះទេនាងគួរតែខិតខំញាំដើម្បីអោយមានសាច់ ហើយពួកគេទុកវាជាសញ្ញាមួយនៃសោភ័ណភាពនិងសុខភាពចំពោះស្ត្រី ។ ពួកគេយល់ថាស្រ្តីមានភាពទាក់ទាញគួរតែមានទំនង់ជាង ១០០ ផោន ហើយនៅប្រទេសប្រេស៊ីលទាំងបុរសនិងស្ត្រីតែងតែមានមោទនភាពចំពោះរាងកាយធាត់របស់ពួកគេ ហើយមិនដែលគិតចង់ផ្លាស់ប្តូរវាទេលើកលែងតែពួកគេស្គមស្រាប់ ៕

 

A4

 

 

ប្រភព:បរទេស