អ្នកគួរតែដាំ! ព្រោះរុក្ខជាតិទាំង៩ប្រភេទនេះ អាចជួយបន្សុទ្ធខ្យល់ និងផ្តល់សុខភាពផ្លូវចិត្តបាន

ជាមួយនឹងកម្រិតកើនឡើងនៃជាតិពុលក្នុងបរិយាកាសកាន់តែមានភាពយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃ វាក៏បានបង្កើនអោយមនុស្សយើងមានជំងឺផ្លូវដង្ហើមមួយចំនួនដូចជាជំងឺហឺត, ប្រហោងឆ្អឹង, រលាកទងសួត និងបញ្ហាដង្ហើមជាច្រើនទៀតជាដើម ។ ខណៈពេលដែលរាជរដ្ឋាភិបាលនិងអង្គការសុខភាពពិភពលោកកំពុងធ្វើការរកដំណោះស្រាយនិងចាត់វិធានការដើម្បីជួយកាត់បន្ថយកម្រិតកខ្វក់និងជាតិពុលពីបរិយាកាស យើងសូមណែនាំអ្នកពីរុក្ខជាតិ៩ប្រភេទដែលអាចជួយអ្នក ដើម្បីទប់ទល់ទៅហ្នឹងឧស្ម័នអាក្រក់ដែលមាននៅក្នុងបរិយាកាសជុំវិញខ្លួនអ្នក។

 

Q1

 

ជាទូទៅយើងមិនអាចចៀសវាងពីការបំពុលនិងស្រូបយកសារធាតុពុលពីអាកាសបានទេ ប៉ុន្តែយើងក៏នៅតែអាចដាំរុក្ខជាតិនៅក្នុងផ្ទះបាន ដើម្បីកាត់បន្ថយសារធាតុពុលក្នុងខ្យល់ និង ទទួលបានអុកស៊ីសែនគ្រប់គ្រាន់ផងដែរ។ ការទុករុក្ខជាតិក្នុងផ្ទះមិនត្រឹមតែធ្វើអោយមានភាពប្រសើរឡើងនូវខ្យល់បរិសុទ្ធប៉ុណ្ណោះទេ តែថែមទាំងអាចធ្វើអោយសុខភាពផ្លូវចិត្តរបស់អ្នកកាន់តែប្រសើរនិងធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយថែមទៀតផង។

ខាងក្រោមនេះគឺជារុក្ខជាតិក្នុងផ្ទះចំនួន ៩ ប្រភេទដែលអាចបន្សុតអុកស៊ីសែនបានយ៉ាងល្អ៖

១. Ficus Moclame

J1

Ficus ជារុក្ខជាតិក្នុងផ្ទះមួយប្រភេទដែលមានអត្ថប្រយោជន៍ជាច្រើន ។ Ficus ជារុក្ខជាតិបន្សុតខ្យល់បានយ៉ាងល្អបំផុត និងត្រូវបានទទួលស្គាល់ដោយអង្គការណាសាដែលបញ្ជាក់ពីប្រសិទ្ធភាពរបស់វាក្នុងការសំអាតខ្យល់អាកាស និងផ្តល់អុកស៊ីសែនមកអោយមនុស្សយើង។ យោងតាមការសិក្សាបានបង្ហាញថា ការរក្សារុក្ខជាតិប្រភេទតនេះនៅក្នុងផ្ទះអ្នកអាចបង្កើនគុណភាពខ្យល់សម្រាប់ដកដង្ហើមនិងអាចធ្វើអោយអ្នកមានសុខភាពល្អថែមទៀតផង។

២. Alovera plant

J2

 

ទឹកនៃរុក្ខជាតិប្រទាលកន្ទុយក្រពើ និងសាច់របស់វាត្រូវបានគេទទួលស្គាល់ថាល្អសម្រាប់ស្បែកទូទៅ។ ហើយវាត្រូវបានគេស្គាល់ថាជារុក្ខជាតិដ៏មានប្រយោជន៏ព្រោះវាមានគុណប្រយោជន៍ខាងផ្នែកវេជ្ជសាស្រ្តជាច្រើននិងជាឱសថផងដែរ ។ វាគឺជារុក្ខជាតិដ៏ល្អបំផុតសម្រាប់បន្សុតខ្យល់ព្រោះវាដក benzene និង formaldehyde ចេញពីខ្យល់ និងជំនួសដោយការបញ្ចេញអុកស៊ីសែននៅពេលយប់។

៣. Pothos Plant

Q3

Pothos គឺជារុក្ខជាតិក្នុងម្លប់ដ៏ស្រស់ស្អាតនិងរស់រវើក ហើយថែមទាំងងាយស្រួលមើលថែទៀតផង! វាជារុក្ខជាតិដ៏ល្អបំផុតដើម្បីធ្វើអោយប្រសើរឡើងនូវគុណភាពខ្យល់នៅក្នុងផ្ទះ ដែលត្រូវបានគេទទួលស្គាល់ចំពោះការស្រូបជាតិពុលពីលើអាកាសដូចជា formaldehyde, benzene និង carbon monoxide ជាដើម។ Pothos គឺជារុក្ខជាតិសម្រាប់លំអរនៅក្នុងផ្ទះនិង បញ្ចេញអុកស៊ីសែននៅពេលយប់។

៤. Spider Plant

 

Q9

Spider Plant គឺជារុក្ខជាតិក្នុងផ្ទះដែលងាយស្រួលក្នុងការលូតលាស់។ រុក្ខជាតិនេះត្រូវបានគេដឹងថាធ្វើឱ្យខ្យល់បរិសុទ្ធតាមរយៈការច្រោះកាបូនម៉ូណូស៊ីតអ៊ីដ្យូតនិងប៊ីហ្សែន។ ម្យ៉ាងវិញទៀតវាជាប្រភេទរុក្ខជាតិលូតលាស់ស្អាតធ្វើអោយសោភ័ណ្ឌភាពផ្ទះកើនឡើងនិងជួយក្នុងបំបាត់ការថប់បារម្ភនិងស្ត្រេសពេលដែលអ្នកសំឡឹងមើលវា។

៥. Areca Palm


 

Q4

រុក្ខជាតិប្រភេទនេះពេញនិយមណាស់សម្រាប់ការដាំនៅតាមទីប្រជុំជន ជាពិសេសគឺនៅតាមហាងកាហ្វេជាដើម ហើយវាត្រូវបានគេស្គាល់ថាជារុក្ខជាតិដែលអាចស្រូបយកការបំពុលដែលបង្កគ្រោះថ្នាក់ពីខ្យល់ពីបរិយាកាស លើសពីនេះទៅទៀតការដាំរុក្ខជាតិនេះនៅក្នុងផ្ទះថែមទាំងអាចជួយក្នុងការពង្រឹងប្រព័ន្ធសរសៃប្រសាទបានទៀតផង។

៦. Snake Plant

 

Q5

រុក្ខជាតិប្រភេទនេះងាយស្រួលថែទាំនិងបន្សុតខ្យល់បានល្អបំផុត ដែលវាត្រូវបានទទួលស្គាល់ដោយអង្គការណាសាសម្រាប់ការបន្សុតខ្យល់និងស្រូបយកជាតិពុលដូចជា formaldehyde, អាសូតអុកស៊ីដ, benzene, xylene និង trichlorethylene ជាដើម ហើយវាក៏ជួយផ្តល់បន្ថែមអុកស៊ីសែនទៅក្នុងបន្ទប់និងស្រូបយក CO2 ផងដែរ។

៧. Tulsi

 

Q6

រុក្ខជាតិប្រភេទស្លឹក Tulsi មានអត្ថប្រយោជន៍ជាច្រើន ក្នុងការនាំមកនូវសុខភាពល្អនិងសំណាងល្អដល់ផ្ទះ។ វាត្រូវបានគេស្គាល់ថាសម្រាប់ការពារផ្ទះពីអំពើអាក្រក់ ហើយផ្នែកស្លឹកនៃរុក្ខជាតិ Tulsi ក៏ត្រូវបានគេយកធ្វើជាឱសថនិងមានអត្ថប្រយោជន៍សម្រាប់សុខភាពជាច្រើន។ ការទុករុក្ខជាតិប្រភេទនេះនៅក្នុងផ្ទះអាចបង្កើនការផ្គត់ផ្គង់អុកស៊ីសែនបានយ៉ាងប្រសើរព្រោះវាអាចផ្តល់អុកស៊ីសែនចេញរហូតទៅដល់ ២០ ម៉ោងក្នុងមួយថ្ងៃឯណោះ ហើយវាក៏ស្រូបយកឧស្ម័នដែលមានគ្រោះថ្នាក់ដូចជាកាបូនម៉ូណូស៊ីតកាបូនឌីអុកស៊ីតនិងស្ពាន់ធ័រឌីអុកស៊ីតពីលើអាកាសទៀតផង។

៨.Bamboo Plant

 

Q7

រុក្ខជាតិប្រភេទនេះហៅថាប្រភេទដើមឫស្សី ពួកវាមានសមត្ថភាពក្នុងការយកថូឡូនចេញពីខ្យល់ ដែលអាចជួយមនុស្សយើងអោយជៀសផុតពីឥទ្ធិពលអាក្រក់មកលើ ច្រមុះ, ភ្នែកនិងបំពង់ក ជាដើម។ វាយកជាតិពុលដែលបង្កគ្រោះថ្នាក់ចេញពីបរិយាកាសដូចជាបេនហ្សេននិងអេឌីដ្យូត ហើយការរក្សាដើមឫស្សីនៅផ្ទះក៏អាចបង្កើនកម្រិតអុកស៊ីសែនបានយ៉ាងខ្លាំងផងដែរ។

៩. Gerbera Daisy

 

Q8

រុក្ខជាតិមួយនេះមានផ្កាចម្រុះពណ៌ ដែលមិនត្រឹមតែធ្វើឱ្យផ្ទះមើលទៅស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារុក្ខជាតិក្នុងផ្ទះដ៏ល្អសម្រាប់អុកស៊ីសែនផងដែរ។ យោងតាមការសិក្សាអំពីការបន្សុតខ្យល់ របស់អង្គការណាសា រុក្ខជាតិនេះអាចស្រូបយកសារធាតុបំពុលចេញពីលើអាកាសដូចជាផ្លេសេអ៊ីតបេនហ្សេននិងទ្រីក្លីលីនទីន ហើយវាក៏មានតួនាទីសម្រាប់ការបញ្ចេញអុកស៊ីសែននៅពេលយប់និងស្រូបយក CO2 ថែមទៀតផង ៕

 

ប្រភព: បរទេស