គួរអោយភ្ញាក់ផ្អើលមែន ! ក្រុមហ៊ុនយក្សMicrosoft បានចេញខ្លួនប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការថ្មីមួយរបស់ពួកគេដែលគ្រោងនឹងចេញនៅថ្ងៃទី 24 ខែមិថុនាខាងមុខនេះ ។ កាលពីសប្តាហ៍មុន ពួកគេក៏បានបង្ហាញនូវព្រឹត្តិការណ៍មួយដែលចាប់ផ្តើមនៅម៉ោង 11 ព្រឹកជាមួយនឹងការចូលរួមពី Windows អមដោយរូបភាពមួយដែលមើលទៅដូចជា Logo ថ្មីដោយមានពន្លឺបញ្ឈរចាំងតាមបង្អួចពីរកាំបង្កើតជាគ្រោងមួយដែលមើលទៅដូចលេខ 11 មិនត្រឹមតែប៉ុណ្ណោះ Microsoftក៏បានបង្ហាញ Windows ១១ នោះក្នុងវីដេអូដែលមានរយះពេល 11 នាទីថែមទៀតផង។ ដោយសារតែពួកគេយកលេខ 11 ធ្វើជាប្រធានបទ នេះសបញ្ជាក់អោយឃើញថាពួកគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ប្រព័ន្ធប្រតិបត្តិការថ្មីស្រឡាងមួយនេះ។
អានទស្សនាវីដេអូទីនេះ៖
nbsp;
ការផ្លាស់ប្តូរជាច្រើនដែលក្រុមហ៊ុន Microsoft បានបញ្ចប់នៅលើ Windows 10X គឺជាកំណែរបស់ windows ទៅលើ Windows 11 ដែលមានគោលបំណងដើម្បីប្រជែងជាមួយប្រព័ន្ធប្រតិបត្តិការ Chrome OS មុនពេលដែលវាត្រូវបានគេកាត់ផ្តាច់ចោល ដោយពួកគេបានធ្វើការរួមបញ្ចូលទាំងម៉ឺនុយចាប់ផ្តើមថ្មី រូបតំណាងប្រព័ន្ធថ្មី និង រូបតំណាងWindows 95 ទៀតផង ដែលអាចអូសទាញអ្នកដែលធ្លាប់ប្រើ Windows អោយត្រលប់ទៅអតីតកាលវិញ។
ដំណើរការសម្រាប់ Window 11 អាចនឹងមានសមត្ថភាពលើសពីចំណុចដែលទាក់ទាញអ្នកប្រើប្រាស់ ព្រោះ Microsoft ហាក់បីដូចជាត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាជាច្រើនដែលបានគ្រោងទុកសម្រាប់កម្មវិធី ដែលបានរៀបចំឡើងវិញ ជាមួយនឹង Xbox Auto HDR feature នាពេលខាងមុខនិងការកែលម្អ Bluetooth audio support ជាដើម។
ក្រុមហ៊ុនយក្សមួយនេះក៏កំពុងតែធ្វើការលើប្រព័ន្ធប្រតិបត្តិការថ្មីមួយយ៉ាងសកម្មដែលមានរហស្សនាមថា“ Sun Valley” ដោយក្រុមហ៊ុននេះបាននិយាយថា “ វាជាការធ្វើអោយប្រសើរឡើងវិញនូវប្រព័ន្ធ Windows ហើយវាក៏នឹងមានការផ្លាស់ប្តូរជាច្រើនទៀតដែលអ្នកនឹងនឹកស្មានមិនដល់” ៕
ប្រភព:បរទេស