ELDEN RING គឺជាប្រភេទហ្គេម Action RPG មួយដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយ។ហ្គេមនេះ បានសហការជាមួយ FromSoftware និងអ្នកនិពន្ធ George R.R. Martin ដែលវានឹងត្រូវបានបង្ហាញនៅក្នុងកម្មវិធីរដូវក្តៅ នៃការប្រកួត “Game Fest Kickoff Live event” ជាមួយកាលបរិច្ឆេទចេញផ្សាយទូទាំងពិភពលោកនៅក្នុងពេលតែមួយ ពោលគឺនៅថ្ងៃទី ២១ ខែមករាឆ្នាំ ២០២២ នាពេលខាងមុខនេះ ។ អ្នកនឹងអាចលេងវាបាននៅលើ PS4, PS5, Xbox One, Xbox Series X | S , កុំព្យូទ័រ និងឧបករណ៍ទំនើបៗចុងក្រោយជាច្រើនទៀត។
អ្នកបោះពុម្ពផ្សាយ Bandai Namco មានប្រសាសន៍ថា ហ្គេមជំនាន់ Xbox នឹងគាំទ្រ Smart Delivery ហើយអ្នកលេងដែលទិញហ្គេម PS4 version នឹងទទួលបានការupgrade ទៅ PS5 ដោយឥតគិតថ្លៃថែមទៀតផង។
គោលបំណងក្នុងការផលិតហ្គេមនេះហាក់ដូចជាកំពុងតែផ្តល់នូវ Actionថ្មីៗនៃ RPG gameplay ដែលបានដាក់ចូលទៅក្នុងការរចនាហ្គេមអញ្ចឹង។ ហើយបើទោះបីជាវាមានគំលាតឆ្ងាយ នៃពេលដែលហ្គេមនេះត្រូវបានប្រកាស និងចេញ Trailer ក៏ដោយ យើងប្រហែលជាអាចនឹងដឹងពីហ្គេមនេះបន្ថែមទៀតពី FromSoftware និងអ្នកបោះពុម្ពផ្សាយ Bandai Namco នៅពេលដែលកាលបរិច្ឆេទនៃហ្គេមនេះជិតមកដល់ផងដែរ ៕
តោះនាំគ្នាមកមើលរូបភាពទាក់ទាញខ្លះៗពីហ្គេមថ្មី Elden Ring ទាំងអស់គ្នា!
ប្រភព: បរទេស