ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា ឧស្សាហកម្មសំលៀកបំពាក់គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មបុរាណបំផុត។ តែទោះជាយ៉ាងណាក៏ដោយសព្វថ្ងៃនេះ មានក្រុមហ៊ុនតិចតួចណាស់នៅក្នុងវិស័យផលិតកម្មសម្លៀកបំពាក់នេះដែលទទួលបានតំណែងកំពូលៗនៅទូទាំងពិភពលោក។ ហើយគន្លឹះសំខាន់របស់ម៉ាកមួយចំនួនក្នុងការឈរជើងអោយបានល្បីល្បាញយូរបែបនេះគឺស្ថិតទៅលើគុណភាពភាព, សេវាកម្ម, ភាពល្អឥតខ្ចោះនិងផែនការទីផ្សាររបស់ពួកគេ។
ខាងក្រោមនេះគឺសុទ្ធតែជាម៉ាកសម្លៀកបំពាក់ដែលមានកេរ្ត៍ឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ!
១០. ARMANI
យីហោអារីម៉ានីមានជំនាញក្នុងការច្នៃម៉ូដ ហើយសម្លៀកបំពាក់របស់ពួកគេនឹងស្ថិតនៅក្នុងស្ថានភាពនៃក្រណាត់ដ៏ប្រណិត។ Armani និង Emporio គឺជាសម្លៀកបំពាក់ថ្លៃបំផុតក្រោមម៉ាកមួយនេះ។ ពួកគេថែមទាំងផលិតទឹកអប់, កាបូប, ស្បែកជើង, ខ្សែក្រវ៉ាត់ , វ៉ែនតានិងសម្ភារៈផ្សេងទៀត។ ដូច្នេះពួកគេឈរក្នុងចំណាត់ថ្នាក់ទីដប់នៅក្នុងបញ្ជី ហើយតម្លៃម៉ាករបស់ក្រុមហ៊ុនដ៏ល្បីមួយនេះគឺប្រហែល ៣,១ ពាន់លានដុល្លារ។
៩. FENDI
ជំនាញ Fendi គឺស្ថិតនៅក្នុងការផលិតសម្លៀកបំពាក់លំដាប់ពិភពលោកហើយក៏មានកាបូបនិងគ្រឿងប្រើប្រាស់ផ្សេងៗទៀតផងដែរ។ តម្លៃម៉ាកសរុបរបស់ក្រុមហ៊ុននេះគឺប្រហែល ៣,៥ ពាន់លានដុល្លារ ហើយ Fendi តែងតែរក្សាស្តង់ដាររបស់ខ្លួនដោយធ្វើឱ្យការច្នៃប្រឌិតផលិតផលរបស់ពួកគេអោយទាន់សម័យនៅក្នុងពិភពម៉ូដ។
៨. HOUSE OF VERSACE
Versace ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ ។ Versace គឺជាម៉ាកសម្លៀកបំពាក់មួយដែលរកបានប្រាក់ចំណេញច្រើនបំផុតនៅលើពិភពលោក។ វាមានផលិតជាសម្លៀកបំពាក់ជាច្រើនប្រភេទនឹងការបោះពុម្ពយ៉ាងរស់រវើកដែលមានលក្ខណៈទាន់សម័យ និងអស្ចារ្យ។ ចំណែកឯតម្លៃម៉ាកសរុបរបស់ក្រុមហ៊ុននេះគឺប្រហែល ៥,៥ ពាន់លានដុល្លារ។
៧. BURBERRY
Burberry ថែមទាំងទទួលបានដីកាពីព្រះរាជាទៀតផង អ្វីដែរសំខាន់នោះគឺក្រុមហ៊ុននេះថែមទាំងបានបង្កើតនៅគ្រឿងសំអាងសម្រាប់ថែរក្សាស្បែកផ្តាច់មុខនិងមានតម្លៃថ្លៃផងដែរ។ មូលហេតុនេះហើយដែលវាគឺជាផ្នែកមួយនៃក្រុមហ៊ុនដែលមានតម្លៃថ្លៃនិងផ្តាច់មុខផងដែរដោយវាស្ថិតនៅក្នុងតំណែងទីប្រាំពីរ។ ក្រុមហ៊ុននេះមានតម្លៃម៉ាកសរុបប្រមាណ ៥,៨៧ ពាន់លានដុល្លារ ហើយក្រុមហ៊ុនទទួលបានប្រាក់ចំណូលប្រមាណ ៤ ពាន់លានដុល្លារ ។
៦. RALPH LAUREN
Ralph Lauren ផ្តោតទាំងស្រុងទៅលើភាពប្រណិតនិងការខិតខំដើម្បីផ្គត់ផ្គង់សម្ភារៈនិងសំលៀកបំពាក់គ្រប់ប្រភេទសម្រាប់អ្នកដែលចង់រស់នៅក្នុងជីវិតដែលឡូយឆាយនិងទាន់សម័យ ។ សម្លៀកបំពាក់ Ralph Lauren ត្រូវបានពាក់ដោយបុគ្គលិកល្បីៗ ជាច្រើននាក់នៅជុំវិញពិភពលោក។ ក្រុមហ៊ុននេះមានតម្លៃម៉ាកសរុបប្រមាណ ៦.៦ ពាន់លានដុល្លារ និងប្រាក់ចំណូលដែលក្រុមហ៊ុនទទួលបានគឺប្រហែល ៧,១ ពាន់លានដុល្លារ។
៥ . CHANEL
ក្រុមហ៊ុន Chanel ខិតខំធ្វើយ៉ាងណាឱ្យស្ត្រីមានផាសុខភាពក្នុងការស្លៀកពាក់ហើយទទួលបានភាពស្រស់ស្អាតនិងលេចធ្លោ ។ ម៉ាក Chanel គឺជាម៉ាកយីហោថ្លៃបំផុតមួយនៅលើពិភពលោក ដូច្នេះក្រុមហ៊ុននេះស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងបញ្ជីទាំង ១០។ តម្លៃម៉ាករបស់ក្រុមហ៊ុននេះគឺប្រហែល ៦,៨ ពាន់លានដុល្លារ ហើយការប្រមូលចំណូលដោយក្រុមហ៊ុននេះទទួលបានគឺ ៥,៤ ពាន់លានដុល្លារ។
៤ . PRADA
យីហោនេះផ្តល់ជូននូវសម្លៀកបំពាក់ជាមួយនឹងការរចនាម៉ូត និងពណ៌ដ៏អស្ចារ្យហើយធ្វើឱ្យក្មេងស្រីគ្រប់រូបមានអារម្មណ៍ថាពិសេសនៅពេលដែលស្លៀកសម្លៀកបំពាក់របស់ពួកគេ ដូច្នេះហើយទើបក្រុមហ៊ុននេះស្ថិតក្នុងតំណែងទី ៤ ។ ក្រុមហ៊ុននេះមានតម្លៃម៉ាកប្រហែលជា ៧,៣ ពាន់លានដុល្លារ ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុននេះទទួលបានគឺប្រហែលជា ៣,៧ ពាន់លានដុល្លារ។
៣. HERMES
Hermes មានភាពល្បីល្បាញដោយសារកាបូបខេលីហើយក៏មានកន្សែងសូត្រផងដែរ។ ម្យ៉ាងទៀតពួកគេជាអ្នកជំនាញក្នុងការផលិតកាបូបដែលស៊ីវីល័យ, ខ្សែក្រវ៉ាត់បុរសនិងស្ត្រីជាដើម។ ក្រុមហ៊ុននេះគឺមានតម្លៃម៉ាកប្រហែល ១០,៦ ពាន់លានដុល្លារ ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុននេះទទួលបានគឺប្រហែល ៥,៣ ពាន់លានដុល្លារ។
២. GUCCI
ក្រុមហ៊ុន Gucci ត្រូវបានចាប់ផ្តើមនៅឆ្នាំ ១៩២១ ដែលវាគឺជាម៉ាកយីហោថ្លៃបំផុត។ Gucci ក៏ត្រូវបានគេស្គាល់ផងដែរថាជាក្រុមហ៊ុនដែលផលិតសម្លៀកបំពាក់សម្បូរបែបនិងកាបូបប្រណីតគ្រប់ប្រភេទ ដូច្នេះហើយពួកគេស្ថិតនៅលំដាប់ទី ២ នៃម៉ាកល្បីទាំង១០លើពិភពលោក។ តម្លៃម៉ាករបស់ក្រុមហ៊ុននេះគឺប្រហែល ១២,៤ ពាន់លានដុល្លារ ដោយប្រាក់ចំណូលរបស់ក្រុមហ៊ុននេះគឺប្រហែល ៤,៥ ពាន់លានដុល្លារ។
១. LOUIS VUITTON
ក្រុមហ៊ុន Louis Vuitton ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ការផលិត អាវយឺត, រ៉ូប, ស្បែកជើង , នាឡិកាវ៉ែនតា, គ្រឿងអលង្ការ និងគ្រឿងបន្លាស់ជាច្រើនទៀត ដែលធ្វើអោយវាសាកសមនឹងទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងបញ្ជី។ យីហោដែលថ្លៃជាងគេបំផុតនៅលើពិភពលោកគឺក្រុមហ៊ុន Louis Vuitton ហើយតម្លៃម៉ាករបស់ក្រុមហ៊ុននេះបានឈានរហូតទៅដល់ប្រមាណ ២៨,១ ពាន់លានដុល្លាឯណោះ ហើយចំពោះការប្រមូលចំណូលរបស់ម៉ាកនេះគឺប្រហែល ១០,១ ពាន់លានដុល្លារ ៕
ប្រភព:បរទេស