មិនគួរឱ្យជឿសោះ តុក្កតាខ្មោចមួយនេះដុះសក់ និងក្រចកដូចជាមនុស្សអញ្ចឹង

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឮពីតុក្កតាអាណាប៊ែល ដែលត្រូវព្រលឹងសន្ធិតចងពៀរគេឯងហើយ ចុះអ្នកទាំងអស់គ្នាដែលស្គាល់តុក្កតាជប៉ុនឈ្មោះ(អូគីគុ) ដែលឬទេ?

អូគីគុ គឺជាតុក្កតាមួយដែលត្រូវបានគេសង្កេតឃើញថាសក់របស់នាងលូតវែងជាប្រចាំ ទោះបីជាត្រូវបានគេកាត់ក៏ដោយក៏នៅតែដុះមកវិញ។ គេហៅនាងថាអូគីគុ ទៅតាមឈ្មោះក្មេងស្រីម្នាក់ ដែលតែងតែលេងជាមួយតុក្កតានេះយូរមកហើយ។

អូគីគុ ជាតុក្កតានីងយ៉ូ (Ningyo) ជប៉ុន ដែលស្លៀករ៉ូបគីម៉ូណូ (Kimono) ពណ៍ក្រហម ជាមួយហ្នឹងភ្នែកពណ៍ខ្មៅ និងសក់ដែលដុះវែងរបស់នាង។

 

S1

តាមពិតទៅសក់របស់តុក្កតាអូគីគុមានប្រវែងខ្លីទេ តែវាចាប់ផ្តើមលូតវែងរហូតដល់ត្រឹមជង្គង់របស់នាង (២៥សង់ទីម៉ែត) ទោះត្រូវបានគេកាត់ជាច្រើនដងហើយក៏ដោយ ក៏នៅតែដុះមកវិញដដែល។ នៅឆ្នាំ ១៩១៨ ក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ឈ្មោះ អេគីឈី ហ្សូស៊ូគី បានទិញតុក្កតាមួយនេះជាកាដូឲ្យប្អូនស្រីអាយុពីរឆ្នាំរបស់ខ្លួនដែលក្មេងស្រីនោះគឺមានឈ្មោះ (អូគីគុនេះ)ឯង ។

នាងស្រឡាញ់តុក្កតានេះណាស់ ដោយលេងជាមួយវារាល់ថ្ងៃ តែជារឿងអកុសលក្មេងស្រីនោះត្រូវបានស្លាប់យ៉ាងអណោចអធមដោយសារតែជម្ងឺគ្រុន។ ក្រោយមកទៀតក្រុមគ្រួសាររបស់នាងក៏បានរៀបអាសនៈមួយឲ្យតុក្កតានេះ និងសែនព្រេនឲ្យជាប្រចាំដើម្បីរំលឹកដល់វិញ្ញាណខណ្ធកូនស្រីរបស់ខ្លួន ដែលបានស្លាប់ទៅ។

 

L2


មិនយូរប៉ុន្មាន គ្រួសាររបស់អូគីគុក៏បានសង្កេតឃើញថាសក់ និងក្រចករបស់តុក្កតានោះបានលូតវែងជាងមុន។ ពួកគាត់ក៏ចាប់ផ្តើមសង្ស័យថាព្រលឹងកូនរបស់គាត់គឺនៅតែវិលវល់ និងបានចូលសន្ធិតនៅក្នុងតុក្កតាមួយនោះ ទើបពួកគាត់សម្រេចចិត្តយកតុក្កតាទៅរក្សាទុកនៅឯវិហារម៉ានែនជីរហូតមកដល់សព្វថ្ងៃនេះ។ នៅទីនោះលោកសង្ឃបានមើលថែ និងកាត់សក់របស់អូគីគុជាប្រចាំពោល គឺក្រោយពេលដែលនាងមកពន្យល់សប្តិ ។

 

S3

រហូតមកដល់សព្វថ្ងៃ គ្មាននរណាដឹងនោះទេថាហេតុអ្វីបានជាសក់របស់នាងលូតវែងបែបនេះ ប៉ុន្តែបើយោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្របានឲ្យដឹងថាមូលហេតុ គឺដោយសារតែសក់របស់នាងគឺជាសក់របស់ក្មេងស្រី។ ហើយអ្នកខ្លះទៀតក៏បានអះអាងថាប្រសិនបើអ្នកបានទៅជិតអូគីគុនោះអ្នកនឹងឃើញធ្មេញរបស់នាងផងដែរ ៕

 

 

 

ប្រភព: បរទេស