ឃាត. កម្ម ដ៏អាថ៌កំបាំង ដែលកក្រើកនៅទីក្រុងឡុងកាលពីជាង១០០ឆ្នាំមុន

គ្រាន់លឺថាពាក្យថាឃាត. កម្ម ក៏ធ្វើអោយមនុស្សយើងខ្លាចរអាដែរ ព្រោះឃាតកម្មខ្លះមានសភាពកាចសាហាវនិងឃោឃៅជាខ្លាំង ហើយក៏មានឃាតកម្មមួយចំនួនដែលបានធ្វើអោយក្រុមប៉ូលីសឈឺក្បាលក្នុងការស្វែងរកឃាតករថាជាអ្នកណា រីឯឃាតកម្មខ្លះទៀតគឺធ្វើអោយមនុស្សចងចាំគ្មានថ្ងៃបំភ្លេចបានឡើយ។

W1

ជែកដឺរីពភឺរ (Jack the Ripper) គឺជាជាឃាតករក្លែងបន្លំ ដែលបានសម្លាប់ស្រីពេស្យាយ៉ាងតិច ៥នាក់ នៅជិតតំបន់ Whitechapel នៃទីក្រុងឡុង ក្នុងអំឡួងខែសីហានិងខែវិច្ឆិកាឆ្នាំ១៨៨៨។ ករណីនេះគឺជាអាថ៌កំបាំងដ៏ល្បីល្បាញបំផុតមួយនៃឧក្រិដ្ឋកម្មអង់គ្លេស ដោយបានរកឃើញសាកសពជនរងគ្រោះដែលជាស្រ្តីពេស្យាម្តងមួយៗមានដូចជា៖

- ម៉ារីអាននីកូល Mary Ann Nichols (រកឃើញថ្ងៃទី ៣១ សីហា)

- អានីឆាបមែន Annie Chapman (រកឃើញថ្ងៃទី ៨ ខែកញ្ញា)

- អេលីសាបិតស្ទឺរ Elizabeth Stride (រកឃើញថ្ងៃទី ៣០ ខែកញ្ញា)

- លោកស្រីខាធើរីនអេដហ្សេស (រកឃើញថ្ងៃទី ៣០ ខែកញ្ញា)

- ម៉ារីយ៉ាជេលីលី Mary Jane Kelly (រកឃើញនៅថ្ងៃទី ៩ខែវិច្ឆិកា)។

W2

ប៉ុន្តែជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់នោះត្រូវបាន Jack the Ripper សម្លាប់ខណៈពេលដែលកំពុងរងចាំអតិថិជននៅតាមផ្លូវនាពេលយប់។ ហើយក្នុងករណីនីមួយៗគឺមានស្ថានភាពសាកសពដូចគ្នាទាំងអស់ ពោលគឺបំពង់ករបស់ជនរងគ្រោះត្រូវបានគេកាត់ផ្តាច់ហើយជាធម្មតារាងកាយត្រូវបានកាត់ចោលតាមរបៀបដែលបង្ហាញថាឃាតកមានចំណេះដឹងខ្លះអំពីកាយវិភាគសាស្ត្ររបស់មនុស្ស ដូចជាការវះពោះជនរងគ្រោះដើម្បីយកគ្រឿងក្នុងចេញជាដើម។

អាជ្ញាធរបានទទួលរងនូវការតិះដៀលពីមហាជនជាច្រើន បន្ទាប់ពីឃាតក នោះបានហៅខ្លួនឯងថាជេកដឺរិពភឺរ (Jack the Ripper) និងបានអះអាងថាប៉ូលីសមិនបានស្គាល់អត្តសញ្ញាណរបស់គេច្បាស់ថែមទៀតផង។

W3


ប៉ូលីសបានខិតខំប្រឹងប្រែងជាខ្លាំងដើម្បីកំណត់អត្តសញ្ញាណនិងដាក់អន្ទាក់ឃាតករ ប៉ុន្តែវាបែរជាគ្មានប្រយោជន៍និងខកខានទៅវិញ។ ការកក្រើកជាសាធារណៈដ៏ធំធេងនៃឃាតកម្មនេះ បានកើតឡើងក្រោយពេលដែលប៉ូលីសមិនអាចចាប់ខ្លួនឃាតករបាន ហើយបានធ្វើអោយលេខាស្នងការប៉ូលីសទីក្រុងឡុងលាលែងពីតំណែងភ្លាមៗទៀតផង ។ យ៉ាងណាមិញរឿងក្តីនេះនៅតែរក្សាបាននូវអាថ៏កំបាំង ដែលត្រូវបានគេស្គាល់ថាជារឿងឃាតកម្មកម្របំផុតរហូតមកដល់ពេលបច្ចុប្បន្ននេះ។

W4

វាជារឿងអាថ៏កំបាំងណាស់ដែលឃាតកបានលាក់អត្តសញ្ញាណពិតនិងមិនមាននរណានស្គាល់ថា តើជេជិពភភឺរ(Jack the Ripper) មានមុខមាត់បែបណានិងជាអ្នកណាឡើយ ហើយមានមនុស្សជាច្រើននាក់ដែលត្រូវបានប៉ូលីសសង្ស័យនិងយកទៅសួរនាំដូចជា៖

១. លោក គឺលោកម៉ុនសាន់ឌុរទីត(MontagueDruitt) ជាមេធាវី និងជាគ្រូពេទ្យដ៏មានជំនាញក្នុងការវះកាត់ដែលត្រូវបានគេនិយាយថាគាត់ជាមនុស្សឆ្កួតនិងបានបាត់ខ្លួនបន្ទាប់ពីឃាតកម្មចុងក្រោយក្នុងរឿងក្តីនេះប៉ុន្តែក្រោយមកគាត់ត្រូវបានគេរកឃើញថាបានស្លាប់បាត់ទៅហើយ។

២.លោក ម៉ៃឃើលអូស្ត្រូ (Michael Ostrog) ជាឧក្រិដ្ឋជននិងជាគ្រូពេទ្យជនជាតិរុស្ស៊ីដែលត្រូវបានគេដាក់អោយជាប់ឃុំខ្លួនដោយសារការធ្វើឃាតមនុស្ស។

៣.Aaron Kosminski ជនជាតិជ្វីហ្វប៉ូឡូញនិងជាអ្នកស្រុកនៅ Whitechapel ដែលត្រូវបានគេដឹងថាជាមនុស្សមានអារម្មណ៍ស្រើបស្រាលចំពោះស្ត្រី (ជាពិសេសស្រីពេស្យា) ដោយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងការសុំសិទ្ធិជ្រកកោនជាច្រើនខែបន្ទាប់ពីឃាតកម្មចុងក្រោយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពួកគាត់គ្រាន់តែជាជនសង្ស័យប៉ុណ្ណោះ ហើយឃាតករពិតនៅតែមិនអាចរកឃើញរហូតមកដល់បច្ចុប្បន្ននេះ​។ ម្យ៉ាងទៀតឃាតកម្មមួយនេះត្រូវបានគេចាត់ទុកថាជាឃាតកម្មដ៏អាថ៏កំបាំងជាងគេ ដោយសារតែវាមានអាយុកាលជាង១០០ឆ្នាំទៅហើយប៉ុន្តែនៅតែមិនអាចដោយះស្រាយបាន៕

W5

 

 

ប្រភព : បរទេស