ដើមកំណើតដំបូង និងការវិវឌ្ឍន៍​អស្ចារ្យនៃ « ម៉ាស » ដែលអ្នកទាំងអស់គ្នាមិនធ្លាប់ដឹងពីមុនមក!

គ្មាននរណាម្នាក់បានរំពឹងទុកថា ម៉ាស ត្រូវបានក្លាយជាទំនិញ ដែលលក់ដាច់ជាងគេនៅដើមឆ្នាំ ២០២០ នោះទេ ប៉ុន្តែដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩ បានធ្វើឲ្យម៉ាសក្លាយជារបស់មួយដ៏សំខាន់ ដែលមនុស្សម្នាក់ៗមិនអាចខ្វះបាន។

ដូច្នេះថ្ងៃនេះយើងមកដឹងពីដំណើរដើមទងនៃប្រវត្តិម៉ាសទាំងអស់គ្នាដូចខាងក្រោម ៖ 

70

 # ប្រភព/ដើមកំណើត

ការរកឃើញដើមកំណើតនៃវត្ថុដែលស្រដៀងទៅនឹងម៉ាសដំបូងបំផុត គឺនៅក្នុងសតវត្សទី៦ មុនគ្រឹស្តសករាជ។ ចម្លាក់លើខ្លោងទ្វារផ្នូរពែក្សនៅប្រទេសអ៊ីរ៉ង់ បានបង្ហាញពីមនុស្សនៅជំនាន់នោះប្រើប្រាស់ក្រណាត់មកបិទបាំងលើមុខ។

ចំណែកឯនៅក្នុងប្រទេសចិនវិញ នារីៗនៅរជ្ជកាលយ័ន (១២៧៩-១៣៦៨) បានប្រើប្រាស់ក្រណាត់សូត្រស្តើងលាយនឹងអំបោះពណ៌ទឹកមាស ដែលត្រូវបានគេសម្គាល់ថាជាវត្ថុដំបូងគេ ដែលមានលក្ខណៈស្រដៀងទៅនឹងម៉ាសផងដែរ។

 

72

បើតាមកំណត់ហេតុរបស់ លោកម៉ាកូ ផូឡូ ដែលគាត់បានធ្វើដំណើរទៅប្រទេសចិននៅរជ្ជកាលយ័នបានឲ្យដឹងថា អ្នកបម្រើជំនាន់នោះត្រូវប្រើក្រណាត់សូត្របិទខ្ទប់ច្រមុះ និងមាត់ពេលរៀបចំអាហារឲ្យអធិរាជ ដើម្បីរក្សាគុណភាពម្ហូបកុំឲ្យមានក្លិន និងរសជាតិមិនល្អ។

ក្រោយមកទៀត នៅសតវត្សទី១៤ មានសោកនាដកម្មជម្ងឺឆ្លងមួយ (The Black Death) ដែលបានរីករាលដាលដល់ទ្វីបអ៊ឺរ៉ុប ហេតុនេះហើយទើបមានដុកទ័រជនជាតិបារាំងម្នាក់ បានសម្រេចចិត្តបង្កើតនូវម៉ាសការពារមួយបែប ដែលមានចំពុះដូចសត្វបក្សី។ គាត់បានចោះប្រឡង់ភ្នែកបំពាក់ជាមួយកញ្ចក់ ហើយនៅខាងក្នុងម៉ាសគាត់បានប្រើប្រាស់ស្លឹករុក្ខជាតិ ដែលអាចជួយចម្រោះនូវមេរោគផ្សេងៗបាន។

 

73


# សម័យទំនើប

ការបង្កើតម៉ាសកាន់តែមានភាពទំនើបទៅៗ នៅពេលមានការរិះរកឃើញអ្វីថ្មីៗដូចជា គ្រូពេទ្យជនជាតិបារាំងម្នាក់បានបង្កើតម៉ាស៦ស្រទាប់ រួចដេរភ្ជាប់ទៅនឹងអាវពេទ្យតែម្តង ពេលត្រូវការប្រើគ្រាន់តែបង្វិលម៉ាស់យកមកពាក់លើមុខជាការស្រេច។

បើនៅចុងរជ្ជកាលឆេងវិញ (១៦៥៥-១៩១១) អ្នកវិទ្យាសាស្រ្តចិនជំនាន់នោះ ឈ្មោះ វូ លាន (Wu Lien-teh) បានបង្កើតម៉ាសពីរស្រទាប់ដើម្បីការពារប្រជាជនចិនពីជម្ងឺអាសន្នរោគ ដែលផ្ទុះឡើងនៅចិនខាងជើង។ ម៉ាសរបស់គាត់ត្រូវបានទទួលការកោតសរសើរពីសំណាក់អ្នកជំនាញនៅមជ្ឈឹមប្រទេសដោយសារភាពងាយស្រួលក្នុងការផលិត និងងាយស្រួលក្នុងការរកសម្ភារៈផលិតជាដើម។

 

74

# បច្ចុប្បន្នកាល

ដោយសារតែការឆ្លងកាត់នូវជម្ងឺ  រួមទាំងការកើនឡើងនៃធូលី កង្វក់ និងផ្សែងក្នុងបរិយាកាស អ្នកជំនាញក៏ព្យាយាមបញ្ចូលនូវសារធាតុផ្សេងៗទៅក្នុងម៉ាស ដែលអាចជួយចម្រាញ់រាល់មេរោគទាំងនោះ។ ការរីករាលដាលនៃជម្ងឺសារ (SARS)ក្នុងឆ្នាំ ២០០៣ នាំឲ្យមានការបង្កើតឡើងនូវម៉ាស N95 និង KN90 ដែលមានប្រសិទ្ធភាពខ្ពស់ អាចការពារអ្នកប្រើប្រាស់ពីការឆ្លងជម្ងឺនេះបាន។ ចំណែកឯម៉ាស 3M ត្រួវបានបង្កើតឡើង ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយគ្រាន់តែពាក់ម្តងហើយអាចបោះចោលបាន៕

75

 

 

ប្រភព : បរទេស