នេះគឺជាចំណុចសំខាន់ខ្លះៗ ដែលអ្នកចង់បើកអាជីវកម្មលើកដំបូងត្រូវតែដឹង

អ្នកទាំងអស់គ្នាដឹងទេថារាល់ថ្ងៃមានអាជីវកម្មជាច្រើនដែលបានបង្កើតឡើង។ ហើយការបង្កើតអាជីវកម្មនីមួយៗយើងដឹងត្រូវដឹងអំពីគន្លឹះសំខាន់ដើម្បីទទួលបានភាពជោគជ័យ ។

ដូច្នេះមានចំណុចសំខាន់១០យ៉ាងនៃការចាប់ផ្តើមអាជីវកម្មដែលពាក់ព័ន្ធនឹងការធ្វើផែនការ, ការសំរេចចិត្តផ្នែកហិរញ្ញវត្ថុសំខាន់ៗនិងការបំពេញសកម្មភាពច្បាប់ជាបន្តបន្ទាប់ជាដើម ៖

១. ធ្វើការស្រាវជ្រាវទីផ្សារ ៖ ការស្រាវជ្រាវទីផ្សារនឹងប្រាប់អ្នកអំពីឱកាសដែលអាចប្រែក្លាយគំនិតរបស់អ្នកទៅជាអាជីវកម្មដ៏ជោគជ័យបាន។ វាជាវិធីដើម្បីប្រមូលព័ត៌មានអំពីអតិថិជន, សក្តានុពលនិងអាជីវកម្មដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់របស់អ្នក ហើយព័ត៌មានទាំងនោះនឹងអាចជួយអ្នកដើម្បីស្វែងរកអត្ថប្រយោជន៍និងប្រកួតប្រជែងសម្រាប់អាជីវកម្មជាដើម។

C1

២. សរសេរផែនការអាជីវកម្ម​ ៖ ផែនការអាជីវកម្មរបស់អ្នកគឺជាគ្រឹះនៃអាជីវកម្ម ដែលវាជាផែនទីបង្ហាញផ្លូវអំពីរបៀបរៀបចំដំណើរការនិងពង្រីកអាជីវកម្មថ្មីរបស់អ្នក។ អ្នកក៏អាចប្រើវាដើម្បីបញ្ចុះបញ្ចូលមនុស្សដែលធ្វើការជាមួយអ្នកឬវិនិយោគលើក្រុមហ៊ុនរបស់អ្នកបានថែមទៀតផង ដែលវាគឺជាជំរើសដ៏ឆ្លាតវៃមួយ។

C2

៣. ផ្តល់មូលនិធិដល់អាជីវកម្ម ៖ ផែនការអាជីវកម្មរបស់អ្នកនឹងជួយអ្នកក្នុងការរកប្រាក់ដែលអ្នកត្រូវការដើម្បីចាប់ផ្តើមអាជីវកម្ម ហើយប្រសិនបើអ្នកមិនមានដើមទុននោះទេអ្នកនឹងត្រូវបង្កើនឬខ្ចីដើមទុនជាមុនសិន។ ជាសំណាងល្អបច្ចុប្បន្ននេះគឺមានវិធីជាច្រើននិងងាយស្រួលណាស់ក្នុងការស្វែងរកដើមទុនដែលអ្នកត្រូវការ ដូចជាការខ្ចីលុយពីធនាគារ ឬ ចងការប្រាក់ជាដើម។

C3

៤.ជ្រើសរើសទីតាំងសម្រាប់អាជីវកម្ម ៖ ទីតាំងអាជីវកម្មគឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយដែលអ្នកត្រូវធ្វើព្រោះអ្នកត្រូវស្គាល់អំពីទីតាំងភូមិសាស្រ្តអោយបានច្បាស់ដើម្បីងាយស្រួលក្នុងការធ្វើអាជីវកម្ម និងជាពិសេសគឺដម្បីបើកអោយចំតំបន់អតិថិជនគោលដៅរបស់អ្នក។

C4

៥. ជ្រើសរើសរចនាសម្ព័ន្ធអាជីវកម្ម ៖ រចនាសម្ពន្ធ័ច្បាប់ដែលអ្នកជ្រើសរើសសម្រាប់អាជីវកម្មនឹងជះឥទ្ធិពលដល់តម្រូវការនៃការចុះបញ្ជីអាជីវកម្មរបស់អ្នកថា តើអ្នកត្រូវបង់ពន្ធប៉ុន្មាននិងមានទំនួលខុសត្រូវផ្ទាល់ខ្លួនយ៉ាងណាខ្លះសម្រាប់អាជីវកម្មមួយនោះ។

C5

៦. ជ្រើសរើសឈ្មោះអាជីវកម្ម ៖ វាមិនងាយស្រួលនោះទេក្នុងការជ្រើសរើសយកឈ្មោះដ៏ល្អឥតខ្ចោះ ដូចនេះអ្នកគួរតែរើសឈ្មោះមួយដែលអាចឆ្លុះបញ្ចាំងពីយីហោនិងស្មារតីរបស់អ្នក ហើយអ្នកក៏ត្រូវប្រាកដថាឈ្មោះអាជីវកម្មរបស់អ្នកនឹងមិនត្រូវបានប្រើដោយអ្នកដទៃនោះទេ។


C6

៧. ចុះឈ្មោះអាជីវកម្ម ៖  នៅពេលដែលអ្នកជ្រើសរើសយកឈ្មោះអាជីវកម្មរួច នោះវាដល់ពេលដែលត្រូវធ្វើឲ្យវាស្របច្បាប់និងការពារយីហោរបស់អ្នក។ ប្រសិនបើមិនចង់អោយអ្នកផ្សេងប្រើឈ្មោះយីហោរបស់អ្នកឬមានឈ្មោះដូចគ្នា ដូច្នេះអ្នកត្រូវចុះឈ្មោះជាមួយក្រសួងឬ សហព័ន្ធផ្នែកពាណិជ្ជកម្មផងដែរ។

C7

៨.យកលេខសម្គាល់ពន្ធក្នងសហព័ន្ធ ៖ អ្នកនឹងប្រើលេខសម្គាល់និយោជករបស់អ្នក (EIN) សម្រាប់ជំហានសំខាន់ៗដើម្បីចាប់ផ្តើមនិងរីកចម្រើនអាជីវកម្មរបស់អ្នកដូចជាការបើកគណនីធនាគារនិងបង់ពន្ធជាដើម ដែលវាដូចជាលេខសុវត្ថិភាពសម្រាប់អាជីវកម្មរបស់អ្នក។ ប៉ុន្តែតំបន់ខ្លះមិនមែនទាំងអស់សុទ្ធតែតម្រូវឱ្យអ្នកទទួលបានលេខសម្គាល់ពន្ធនោះទេ។

C8

៩.ដាក់ពាក្យសុំអាជ្ញាប័ណ្ណ និងការអនុញ្ញាត ៖ ធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការបានរលូនដោយគោរពតាមផ្លូវច្បាប់។ អាជ្ញាប័ណ្ណនិងការអនុញ្ញាតដែលអ្នកត្រូវការសម្រាប់អាជីវកម្ម នឹងខុសគ្នាទៅតាមឧស្សាហកម្មរដ្ឋទីតាំងនិងកត្តាផ្សេងៗទៀត។

C9

១០. បើកគណនីធនាគារអាជីវកម្ម ៖ គណនីត្រួតពិនិត្យអាជីវកម្មខ្នាតតូចអាចជួយអ្នកដោះស្រាយបញ្ហាផ្លូវច្បាប់ពន្ធនិងបញ្ហារាល់ថ្ងៃ។ នេះជាដំណឹងល្អព្រោះវាងាយស្រួលក្នុងការរៀបចំប្រសិនបើអ្នកមានការចុះឈ្មោះត្រឹមត្រូវនិងឯកសាររួចរាល់។

C10

នេះជាចំណុចសំខាន់ខ្លះៗ ដែលអ្នកគួរតែដឹងមុននឹងសម្រេចចិត្តបើកអាជីវកម្មមួយនិងដើម្បីគ្រោងទទួលបានការជោគជ័យសម្រាប់អាជីវកម្មលើកដំបូងនោះ។ អ្វីដែលជាចំណុចសំខាន់នោះគឺត្រូវបើកអាជីវកម្មរបស់អ្នកដោយស្របតាមច្បាប់អាជីវកម្មតាមតំបន់, រដ្ឋ ឬទីតាំងអាជីវកម្មជាដើម។ ហើយចំណុចទាំង១០ខាងលើនេះនេះគឺជាបទពិសោធន៏ពីអ្នកជំនាញផ្នែកអាជីវកម្មតូចធំនានា ៕

 

 

ប្រភព : បរទេស