ឃាត កម្ម ដ៏អាថ៌កំបាំងរបស់ភ្ញៀវទេសចរណ៏នៅលើ “កោះតាវ” ប្រទេសថៃកាលពីឆ្នាំ២០១៤

រឿងរ៉ាវឃាត កម្ម មួយបានកើតឡើងនៅកោះទេសចរណ៏នៃប្រទេសថៃ ដោយជនរងគ្រោះគឺជាភ្ញៀវទេសចរណ៏ដែលដើរកំសាន្តនៅទីនោះហើយរឿងរ៉ាវនេះបានកើតឡើងនៅខែកញ្ញា ឆ្នាំ២០១៤។

កោះតាវគឺជាកោះមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃ ដែលស្ថិតក្នុងចំណោមកោះតូចៗទេសចរណ៏ដ៏ល្បី ហើយនៅលើកោះនោះក៏មានប្រជាជនថៃ និងមីយ៉ានម៉ាស្នាក់នៅផងដែរ។ កោះតាវតែងតែទទួលបានភ្ញៀវទេសចរណ៏ជាច្រើនទៅលេងកំសាន្ត និងមានប្រជាប្រិយភាពជាពិសេសសម្រាប់អ្នកទេសចរណ៍ប្រភេទ Backpacker។

T1

ចំពោះករណីឃាត កម្ម ដ៏អាថ៌កំបាំងនេះ គឺកើតឡើងទៅលើជនជាតិបរទេសពីរនាក់ ដែលបានស្លាប់ផ្កាប់មុខ និងអាក្រាតកាយ។ វាជាករណីឃាត កម្មដំបូងបង្អស់នៅលើកោះមួយនេះនៅក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយ ដោយជនរងគ្រោះទីមួយគឺភេទស្រីមានឈ្មោះ Hannah Witheridge មានអាយុ២៣ឆ្នាំ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ David Miller ភេទប្រុស អាយុ២៤ឆ្នាំ ជាជនជាតិអង់គ្លេស។

T2

តាមពត៌មានបានអោយដឹងថា ពួកគេទាំងពីរធ្វើដំណើរទៅកោះផ្សេងគ្នាតែមកស្នាក់នៅក្នុងសណ្ឋាគារដូចគ្នា ហើយក្រោយមកទៀតក៏បានស្គាល់គ្នា។ ពួកគេទាំងពីរ និងក្រុមមិត្តភក្តិបានចេញទៅដើរលេងនិងជប់លាងជាមួយគ្នា តែពេលពួកគេត្រលប់មកវិញ Hannah Witheridge និង David Miller មិនបានចូលទៅក្នុងបន្ទប់ស្នាក់នៅនោះទេ ពោលគឺពួកគេបានទៅអង្គុយជជែកគ្នាតែពីរនាក់។

ហើយពេលព្រឹកថ្ងៃបន្ទាប់ ប៉ូលីសក៏រាយការណ៏ថាបានឃើញសាកសពជនបរទេសស្រីប្រុសពីរនាក់ដេកស្លាប់លើឆ្នេរខ្សាច់នៅក្បែរកន្លែងដែលពួកគេស្នាក់នៅ។ ចំពោះសាកសពទាំងពីរមានគំលាតពីគ្នាប្រហែលម្ភៃម៉ែត្រ ដោយមានរបួសព្រមទាំងអាក្រាតកាយថែមទៀតផង។ មានភស្តុតាងជាច្រើនបានអះអាងថាវាជា ឃាត កម្ម សំលាប់មនុស្សដោយសារតែគេប្រទះឃើញមានចបកាប់ ដំបងឈើ និងកំទេចបារីជាច្រើនដែលគេអុចនៅលើដងខ្លួនសាកសព។

T4

ប៉ូលីសបានដាក់ការសង្ស័យទៅលើជនបរទេសពីរនាក់តាមរយៈការធ្វើ DNA និងពលករចំណាកស្រុក ដែលស្នាក់នៅលើកោះ ប៉ុន្តែមិនមានភស្តុតាងណាមួយដែលបញ្ជាក់ថាពួកគេជាអ្នកធ្វើនោះទេ ហេតុនេះហើយមហាជនបានធ្វើការរិះគន់យ៉ាងចាស់ដៃដោយសារតែប៉ូលីសមិនអាចស្វែងរកឃា ត ក នោះបានក្នុងរយៈពេល១សប្តាហ៏។


T3

រំលងបានប្រហែលជាង២សប្តាហ៏ប៉ូលីសក៏បានស្រាវជ្រាវឃើញជនដៃដល់ជនជាតិមីយ៉ាន់ម៉ា២នាក់ ដែលជាពលករធ្វើការខុសច្បាប់នៅលើកោះតាវ។ តាមការសារភាពបានអោយដឹងថា មុនពេលកើតហេតុឃាតករទាំងពីរបានប្រទះឃើញ Hannah Witheridge និង David Miller និយាយសាសងគ្នានៅលើឆ្នេរ ហើយដោយសារតែឃាតករទាំងពីរមានអារម្មណ៏ផ្លូវភេទ ដូច្នេះពួកគេក៏បានវាយទៅលើ David Miller និងរំលោភ Hannah ។

តែទោះជាយ៉ាងណាក៏ដោយ អ្នកការពារសិទ្ធមនុស្សរបស់ប្រទេសមីយ៉ានម៉ាមានការប្រតិកម្មយ៉ាងខ្លាំង ដោយសារតែមុនពេលសារភាព ប៉ូលីសថៃបានធ្វើការគំរាមគំហែង និងដាក់ទារុណកម្មយ៉ាងសាហាវទៅលើជនសង្ស័យជនជាតិមីយ៉ាន់ម៉ាទាំងពីរនាក់នោះ ។

T5

ក្រោយមកទៀត មិនយូរប៉ុន្មានផងតុលាការថៃក៏បានសំរេចសាលក្រមអោយដាក់ទោសប្រហារជិវិតលើជនសង្ស័យជនជាតិមីយ៉ាន់ម៉ាទាំងពីរ តែដោយសារតែការប្រារព្ធពិធីខួបកំណើតរបស់ព្រះមហាក្សត្រថៃ ដូចនេះរាល់អ្នកទោសដែលមានទោសស្លាប់នឹងត្រូវបានសំរាលទោសមកត្រឹមជាប់ពន្ធធនាគារអស់មួយជីវិតវិញ។

តែទោះជារឿងរ៉ាវបានបញ្ចប់ទៅហើយក្តី មហាជននៅតែជឿជាក់ថាជនសង្ស័យទាំងពីរ គឺត្រូវបានប៉ូលីសបង្ខំអោយសារភាព និងត្រូវបានគេអោយមកបន្លំជំនួសជនឧក្រិដ្ឋពិតប្រាកដ។ ដោយលើកហេតុផលឡើងថា តាំងពីមានឃាតកម្មកើតឡើងមកប៉ូលីសថៃបានដាក់ការសង្ស័យទៅលើមនុស្សជាច្រើននិងព្យាយាមបិទបាំងក្រុមឃាតកម្មពិតប្រាកដ ៕

 

 

ប្រភព : បរទេស