គីមឈីគឺជាម្ហូបកូរ៉េដែលមានរសជាតិឆ្ងាញ់និងពេញនិយមបំផុតសម្រាប់ញុំាជាមួយបាយឬផ្ទាប់ជាមួយសាច់អាំងជាដើម។ ចំណែកឯវិធីធ្វើវិញគឺងាយៗបំផុត ដែលអ្នកអាចសាកធ្វើទុកញុំានៅផ្ទះជាមួយគ្រួសារបានដោយមិនចាំបាច់ទិញពីគេនោះឡើយ។
#គ្រឿងផ្សំ៖
-ស្ពៃបូកគោ ១ក្តោប
-អំបិល ២ស្លាបព្រាបាយ
-ម្សៅអង្ករ ១ស្លាបព្រាបាយ
-ម្ទេសម៉ត់កូរ៉េ កន្លះពែង
-ទឹកត្រី ៤ស្លាបព្រាបាយ
-ស្ករស ២ស្លាបព្រាបាយ
-ខ្ទឹមក្រហមចិញ្ច្រាំ ៣មើម
-ខ្ទឹមបារាំងចិញ្ច្រាំ កន្លះមើម
-ខ្ទឹមសចិញ្ច្រាំ ៣កំពឹស
-ខ្ញីចិញ្ច្រាំកន្លះស្លាបព្រាបាយ
-ទឹក ២លីត្រ
# វិធីធ្វើ៖
១. លាយទឹកនិងអំបិលចូលគ្នា រួចទុកដោយឡែក
២. លាងស្ពៃបូកគោនិងហាន់ជាចំណិតៗ
៣. ត្រាំស្ពៃបូកគោក្នុងទឹកអំបិលរយៈពេលបីទៅប្រាំមួយម៉ោងឬរហូតស្ពៃបូកគោទន់
៤. នៅក្នុងខ្ទះ លាយទឹកជាមួយនឹងម្ស៉ៅអង្កររួចកូរឲ្យឡើងខាប់ (បើកភ្លើងតិចៗ)
៥. លាយល្បាយម៉្សៅអង្ករនោះជាមួយនឹងម្ទេសម៉ត់ ទឹកត្រីនិងស្ករសរួចទុកឲ្យត្រជាក់បន្ទាប់ពីត្រជាក់ហើយ ចាក់ខ្ទឹមក្រហមចិញ្ច្រាំ ខ្ទឹមបារាំងចិញ្ច្រាំ ខ្ទឹមសចិញ្ច្រាំ និងខ្ញីចិញ្ច្រាំចូលរួចលាយឲ្យសព្វ។
៦. លាងស្ពៃបូកគោពីរទៅបីទឹកឲ្យអស់ជាតិអំបិល
៧. ច្របល់ស្ពៃសនិងគ្រឿងដែលបានលាយហើយស្រាប់ចូលគ្នា រួចទុកក្នុងក្រឡរយៈពេលពីរឬបីថ្ងៃ តាមចំណូលចិត្ត។
* ម្យ៉ាងទៀតប្រសិនបើអ្នកចង់បន្ថែមបន្លែ អ្នកក៏អាចថែមការ៉ុតនិងឆៃថាវដែលហាន់ជាចំណិតតូចៗបានដែរ ដើម្បីធ្វើអោយយគីមឈីកាន់តែមានរសជាតិឆ្ងាញ់ពិសារ៕
ប្រភព ៖ បរទេស