សព្វថ្ងៃនេះរថយន្តអេឡិចត្រូនិចមិនត្រឹមតែជាយានយន្តដែលមិនប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានល្បឿនលឿនណាស់ដែរ។ រថយន្តអគ្គិសនីទាំងនេះបានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ ហើយការវិវត្ត៍របស់វាក៏កាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃផងដែរ ដោយក្រុមហ៊ុនផលិតរថយន្តទំាងនេះបានផលិតនូវរថយន្តអគ្គិសនីជាច្រើនម៉ាកដើម្បីបង្ហាញពីភាពលេចធ្លោរបស់ពួកគេ។ ហេតុដូច្នេះហើយថ្ងៃនេះយើងនឹងលើកយកឡានអគ្គិសនីទំាង៥ដែលលឿនបំផុតនៅលើពិភពលោកមកអោយអ្នកទាំងអស់គ្នាបានស្គាល់។
១.Rimac Nevera (412 km/h)
រថយន្តអគ្គិសនីមួយនេះមានឈ្មោះដំបូងគេបង្អស់នៅក្នុងបញ្ជីឈ្មោះរថយន្តដែលលឿនបំផុត ដែលវាជាស្នាដៃរបស់ក្រុមហ៊ុនផលិតរថយន្ត Croatian automaker Rimac។ រថយន្តមួយនេះមានឈ្មោះថា Rimac Nevera ជារថយន្តអេឡិចត្រូនិចដែលបំពាក់ដោយថាមពលថ្ម 120 គីឡូវ៉ាត់ក្នុងមួយម៉ោងដែលផ្តល់ថាមពលដល់ម៉ូទ័រផ្នែកខាងមុខនិងខាងក្រោយពីរ។ ហើយម៉ូទ័រអេឡិចត្រូនិចទាំងនេះផលិតបានកម្លាំង 1914 HP និងកម្លាំងបង្វិល 2360 Nm ។ វាជាឡានស្ព័រតម្រង់ទិសដែលមានមេគុណអូសទាប 0.3 Cd ហើយចំណុចលេចធ្លោមួយរបស់រថយន្តមួយនេះគឺ Aerodynamic ដែលអាចជួយឱ្យរថយន្តបង្កើនល្បឿនលឿន។
២.Aspark Owl (400 km/h)
រថយន្តអេឡិចត្រូនិច Aspark Owl របស់ជប៉ុនមួយនេះគឺជាឡានអគ្គិសនីដែលមានល្បឿនលឿនបំផុតនៅលើភពផែនដី។ ហើយក្រៅពីការបង្កើនល្បឿនថាមពល រថយន្តអគ្គិសនីនេះគឺពោពេញទៅដោយលក្ខណៈបច្ចេកទេសដ៏មានអានុភាពជាមួយនឹងថាមពលថ្មត្រឹមតែ 64 គីឡូវ៉ាត់ក្នុងមួយម៉ោង ដែលផ្តល់ថាមពលដល់ម៉ូទ័រអេឡិចត្រិចទាំង ៤ គ្រឿង។
៣.Tesla Roadster (402+ km/h)
រថយន្ត Tesla Roadster គឺជារថយន្តអគ្គិសនីលឿនបំផុតមួយដែលគួរអោយចាប់អារម្មណ៍ ហើយវាបានក្លាយជាតំណែងកំពូលទាំងបី បើទោះបីជារថយន្តស្ព័រអគ្គិសនីនេះមានកៅអីតែបួនក៏ដោយ។ Tesla Roadster ត្រូវបានដាក់បង្ហាញជាលើកដំបូងដោយ Elon Musk នៅក្នុងព្រឹត្តិការណ៍មួយក្នុងឆ្នាំ ២០១៧ ។ ជាមួយនឹងកម្លាំងបង្វិលកង់ប្រហែល 10,000 Nm កម្លាំង Roadster អាចបំពេញបានចម្ងាយ ១/៤ ម៉ាយក្នុងរយៈពេលតែ 8.8 វិនាទីប៉ុណ្ណោះ។
៤.Pininfarina Battista (349 km/h)
Pininfarina Battista ត្រូវបានកំណត់ត្រឹមតែ 150 units ប៉ុណ្ណោះ ហើយជាមួយនឹងថាមពលអគ្គីសនីសុទ្ធរបស់វាគឺអាចបង្កើតកម្លាំង 1900 BHP និងកម្លាំង 2300 Nm ។ ក្រុមហ៊ុនផលិតរថយន្តបានអះអាងថាថាមពលដែលវាផលិតគឺមានចំនួនប្រហែលពីរដងនៃរថយន្តប្រណាំង F1។ លើសពីនេះទៅទៀតឡានទំនើបអគ្គិសនីមួយនេះអាចគ្របដណ្តប់បានប្រហែល 450 គីឡូម៉ែត្រ និងអាចទទួលបានល្បឿនអតិបរមា 300 គីឡូម៉ែត្រក្នុងមួយម៉ោង។
៥.Drako GTE (331 km/h)
រថយន្តអេឡិចត្រូនិចដ៏អស្ចារ្យមួយនេះគឺមានប្រភេទដូចគ្នាទៅនឹងរថយន្ត Tesla ម៉ូឌែលអេសដែរ។ វាជារថយន្តស្ព័រអេឡិចត្រូនិចមានទ្វារបួនដែលផលិតដោយក្រុមហ៊ុនមានមូលដ្ឋានមួយនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ហើយវាជារថយន្ដស្ព័រដែលកង់ទាំងអស់មានម៉ូទ័របួន។ រថយន្តមួយនេះផ្តល់ថាមពលដល់ម៉ូទ័រគឺជាថ្មដែលមានថាមពល 90គីឡូវ៉ាត់ក្នុងមួយម៉ោង ដោយអាចឱ្យពួកគេផលិតកម្លាំងបង្វិលដែលមានកម្លាំង 1200 HP និង 8800 Nm៕
ប្រភព ៖ បរទេស