ក្តៅៗ ! NETFLIX បញ្ជាក់ថាពួកគេនឹងបន្ថែមហ្គេមទៅក្នុង Portfolio របស់ខ្លួនឆាប់ៗនេះ

ចាប់តាំងពីសប្តាហ៍មុនមកយើងបានសង្កេតឃើញថា ក្រុមហ៊ុន Netflix គឺមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបញ្ចូលហ្គេមទៅក្នុងកម្មវិធី streaming platform របស់ពួកគេ។ ហើយបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Netflix បានអោយដឹងថា ពួកគេនឹងចាប់ផ្តើមផ្តល់ជូនហ្គេមតាមរយៈការចូលជាសមាជិក standard របស់ខ្លួនក្នុងពេលឆាប់ៗនេះ ប៉ុន្តែទោះយ៉ាងណាក៏ដោយវានឹងចាប់ផ្តើមជាមួយនឹង mobile gaming មុនគេ។ ហើយសម្រាប់អ្នកដែលត្រូវបានចុះឈ្មោះជាវ platform នឹងមិនចាំបាច់ចំណាយប្រាក់បន្ថែមសម្រាប់ការចូលលេងហ្គេមដំបូងនោះឡើយ ដែលជាហេតុធ្វើអោយសេវាកម្ម Netflix កាន់តែល្អប្រសើរនិងទាក់ទាញជាងគូរប្រជែងសំខាន់ៗថែមទៀតផង។

A1

ម្យ៉ាងទៀតក្រុមហ៊ុន Netflix ក៏បានបញ្ជាក់ដែរថា ពួកគេនឹងចាប់ផ្តើមដំណើរការ Interactive system របស់ពួកគេអោយកាន់តែច្រើន ដូចជាខ្សែភាពយន្តរឿង Black Mirror Bandersnatch ដែលជាប្រភេទ Interactive movies ថែមទៀតផង។ ហើយកន្លងមក Netflix ក៏ធ្លាប់បានបើកដំណើរនូវការហ្គេមដូចជា Stranger Things ដែលដំណើរការដោយ iOS និង Android ក្នុងឆ្នាំ ២០១៧ផងដែរ។ រីឯហ្គេម Stranger Things 3 នេះក៏មាននៅលើconsolesmមួយចំនួនដូចជា៖ PlayStation 4, Xbox One seriesនិង Nintendo Switch ជាដើម។

A2


សំរាប់ពេលនេះវាមិនទាន់ច្បាស់នៅឡើយទេថា សេវាកម្មប្រភេទនេះនឹងទៅជាយ៉ាងណា ប៉ុន្តែហ្គេមទំាងនេះនឹងដំណើរការនៅលើ remote server ហើយវីដេអូនឹងចាក់ផ្សាយទៅកាន់ Player ទាំងអស់នាពេលដ៏ខ្លីខាងមុខនេះ។ ហើយខណៈពេលដែលការផ្សាយផ្ទាល់ streaming កំពុងពេញនិយមរួចទៅហើយ ក្រុមហ៊ុន Netflix ពិតជាមិនមានgame-optimized servers ណាសម្រាប់ផ្តល់ជូនអតិថិជននោះទេ។ ប៉ុន្តែក្រុមហ៊ុនអាចនឹងប្រើរូបមន្តប្រហាក់ប្រហែលនឹង Apple Arcade ដែរ ដោយអោយហ្គេមដំណើរការលើស្មាតហ្វូនរបស់អ្នកប្រើ ហើយការ subscription នឹងអនុញ្ញាតឱ្យអ្នកនូវការចូលទៅកាន់ហ្គេមទំាងនោះ។

A3

នេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអំពីអនាគតរបស់ខ្លួននៅក្នុងវិស័យGaming៖

“ យើងគឺកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការផ្តល់ជូនបន្ថែមទៅលើ Games ជុំវិញការធ្វើអាជីវកម្ម Black Mirror Bandersnatch របស់យើង និងGame ជាច្រើនដែលគួរឱ្យចាប់អារម្មណ៍។ ហើយហ្គេមទំាងនោះអ្នកអាចនឹងរកបាននៅក្នុងការចូលជាសមាជិករបស់Netflixដោយគ្មានការបង់ប្រាក់បន្ថែមឡើយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងនឹងផ្តោតទៅលើហ្គេមសម្រាប់ Mobile មុនគេ” ៕

ប្រភព ៖ បរទស