កាលពីថ្មីៗនេះតារាចម្រៀងសម្លេងស្អកលោកខេម បានទៅទស្សនាការប្រកួតបាល់ទាត់មួយក្នុងកីឡាដ្ឋាន Parc des Prince ខណៈពេលលោកកំពុងស្ថិតនៅប្រទេសបារាំង។
គោលបំណងរបស់តារាចម្រៀងសម្លេងស្អករូបនេះដែលបានទិញសំបុត្រចូលមើលការប្រកួតក្របខ័ណ្ឌ Ligue 1នោះគឺ លោកចង់ឃើញកំពូលកីឡាករបាល់ទាល់លំដាប់ពិភពលោក Leonel Messi លេងផ្ទាល់ភ្នែក ប៉ុន្តែវាមិនបានដូចបំណងរបស់លោកឡើយ ដោយក្លឹប Paris Saint-Germain មិនទាន់បានដាក់ Leonel Messi ចូលលេងក្នុងប្រកួត ដែលលោកចូលមើលនោះឡើយ។
ស្របពេលជាមួយគ្នានេះដែរ តារាចម្រៀងសម្លេងស្អករូបនេះ ក៏បានយកទង់ជាតិរបស់កម្ពុជាទៅជាមួយផងដែរ ព្រមទាំងកាន់ថតនៅក្នុងកីឡាដ្ឋាន Parc des Prince របស់ប្រទេសបារាំងយ៉ាងមានទំនុកចិត្តថែមទៀតផង។
សូមទស្សនាវីឌីអូខាងក្រោម៖
អត្ថបទ៖ ស្លាបប៉ាកកាមាស