មហាជនសម្តែងសេចក្តីអាណិតអាសូរដល់នាងខ្ញុង ក្រោយដឹងថានាងត្រូវបានកោះហៅ

កាលពីប៉ុន្មានម៉ោងមុននេះ នាងខ្ញុង ដែលយើងស្គាល់ថាជាតារាកំប្លែងស្រីដ៏មានប្រជាប្រិយភាពមួយរូប បានឡាយនៅលើទំព័រហ្វេសប៊ុកនាងទាំងទឹកភ្នែករហេមរហាមដើម្បីបកស្រាយពីបំណុលដែលមានបានជំពាក់ម្ចាស់បំណុលជាច្រើននាក់។

Photo_2021 10 18_15 34 50

ឆ្លើយតបនឹងបទសម្ភាសខ្លះៗទៅកាន់សាព័ត៌មាន នាងក៏បានរ៉ាយរ៉ាប់ប្រាប់ដោយត្រង់ៗថា ដំបូងឡើយគឺជំពាក់គេត្រឹមតែ ១០០០ ទៅ ២០០០ដុល្លារប៉ុណ្ណោះទេ តែដល់ពេលយូរៗទៅរយៈពេលប្រមាណ ៣ឆ្នាំ បំណុលក៏កើនជានិច្ច រហូតដល់ ៥០ម៉ឺនដុល្លារឯណ្ណោះ។ មូលហេតុដែលនាំឱ្យលុយជំពាក់គេកើតឡើងឥតឈប់ឈរព្រោះតែនាងមិនអាចគ្រប់គ្រងបំណុលបាន ហើយក៏បានរត់ទៅខ្ចីពីម្ចាស់បំណុលមួយទៅម្ចាស់បំណុលដើម្បីដោះទ័ល សងគេតាមកាលកំណត់។

Photo_2021 10 18_15 34 26

សង្ខេបខ្លីនៅក្នុងឡាយរបស់នាងបានអំពាវនាវដល់មហាជនសូមជួយដល់រូបនាងផង ព្រោះតែនាងគ្មានលទ្ធិភាពនឹងសងឡើយ។ ហើយក្នុងការឡាយរបស់នាងកាលពី៣ម៉ោងមុនក៏បានសរសេរ caption ថា៖

នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែត គ្មានសែត នាងខ្ញុំពិតជាអស់លទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី ។


ABA: 077333353

Sreng Sokanda

Photo_2021 10 18_15 33 54

ក្នុងការឡាយនោះដែរ ដោយសារតែមានការអាណិតអាសូរដល់តារាកំប្លែងរូបនេះ ប្រជាជននិងបងប្អូនជាច្រើនបានបរិច្ចាគថវិការតាមការគួរផងដែរ៕

 

អត្ថបទ៖ ជូន × ស្រីនាង