មុនចង់ក្លាយខ្លួនជាអ្នកនិពន្ធ អ្នកគួរតែ…

មានហេតុផលជាច្រើនដើម្បីដឹកនាំអ្នកឱ្យក្លាយជាអ្នកនិពន្ធ។ ប៉ុន្តែក្នុងនោះមានហេតុផលតែ ៤យ៉ាងប៉ុណ្ណោះ កើតចេញពីមូលដ្ឋានគ្រឹះជាក់ស្តែង។

រឿងទី១ នោះគឺការអាន

Photo_2021 11 02_17 02 47 (3)

ការអានជាគ្រឹះដ៏សំខាន់សម្រាប់អ្នកនិពន្ធ បើអ្នកចង់ចេះសរសេរបានល្អទាល់តែអ្នកពូកែអានឬចូលចិត្តអានជាមុនសិន។ នៅពេលអ្នកអាន អ្នកនឹងបានឃើញបច្ចេកទេសនៃការនិពន្ធរបស់អ្នកនិពន្ធដទៃ នោះអ្នកនឹងអាចរៀនសូត្រពីគាត់បានជាក់ជាមិនខាន។

Photo_2021 11 02_17 02 47 (2)

រឿងទី២ នោះគឺការស្តាប់

ស្តាប់ ក៏ជាប្រភពមួយក្នុងការទាញយកនូវចំណេះដឹង។ ស្តាប់នឹងនាំអ្នកឱ្យដឹងរឿងជាច្រើន ដើម្បីងាយស្រួលយកព័ត៌មានទាំងនោះមកសរសេរឱ្យបានត្រឹមត្រូវ។


រឿងទី៣ នោះគឺការមើល

មើលកាន់តែច្រើន ធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការសរសេរពណ៌នាពីរូបភាព ទីតាំង និងទេសភាព ព្រមទាំងសកម្មភាពដែលយើងបានឃើញ។

រឿងទី៤ នោះគឺការសរសេរ

Photo_2021 11 02_17 02 46

ការសរសេរជារឿងដែលចាំបាច់បំផុត។ ការសរសេរកាន់តែច្រើន អ្នកនឹងបានរៀនសូត្រពីកំហុស និងមានភាពស្ទាត់ជំនាញយ៉ាងប៉ិនប្រសប់។

យ៉ាងណា អ្នកគួរតែរកខ្លួនឯងឱ្យឃើញ ថាចង់អ្នកធ្វើជាអ្នកនិពន្ធព្រោះអ្វី? ព្រោះហេតុផលផ្ទាល់ខ្លួនអ្នកធ្វើឱ្យអ្នកមានកម្លាំងចិត្តនឹងស៊ូក្នុងផ្លូវមួយនេះ៕