សម្រាប់ប្រជាពលរដ្ឋខ្មែរនិងសិស្សានុសិស្សដែលកំពុងតែសិក្សាគ្រប់មជ្ឈដ្ឋានមិនគួររំលងការចូលទស្សនា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នោះទេ ព្រោះថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតម្កល់វត្ថុបុរាណវិទ្យាជាច្រើន គួរជាទីទស្សនាបង្កើនចំណេះដឹងបន្ថែមទាក់ទិនជាមួយប្រវត្តិសាស្ត្រផ្សេងៗរបស់ខ្មែរដែលបុព្វបុរសយើងបានបន្សល់ទុកមក។
ប្រសិនបើភ្ញៀវទេសចរបានចូលទស្សនា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោកអ្នកនឹងទទួលបានបន្ថែមនូវ ចំណេះដឹងអំពីវប្បធម៌ អរិយធម៌ជាតិខ្មែរ ក៏ដូចជាផ្នែកបុរាណវិទ្យា ខណៈនៅទីនេះគឺមានតម្កល់នូវវត្ថុបុរាណ ក៏ដូចជាតឹកតាងជាច្រើន របស់មនុស្សនាសម័យបុរេប្រវត្តិ និងប្រវត្តិសាស្ត្រ។ សារមន្ទីរនេះមានទីតាំងស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រភព៖ អាជ្ញាធរជាតិអប្សរា