ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា ហាក់ឡើងយីអ៊ុន ខ្លាំងនៅក្នុងការផលិតបទចម្រៀង និងវីដេអូចម្រៀងដែលប្រកបដោយគុណភាព ពិរោះទាំងបទចម្រៀង ល្អទាំងវីដេអូ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះអ្នកនាងលើវិធីសិល្បៈនៅតែឈរជើងលំដាប់កំពូលដដែល។
តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា ស្រាប់តែបានបង្ហាញតម្រុយថ្មី ក្នុងការផលិតសាច់រឿងដែលស្តែងពីមិត្តភក្តិយូរឆ្នាំរបស់អ្នកនាង ជាមួយនឹងមិត្តភក្តិ ៤នាក់ទៀត ដែលមានរយៈកាលដល់ទៅ ២០ឆ្នាំ ។
តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់អ្នកនាង ពេជ្រ សោភា បានសរសេររៀបរាប់ថា ៖ « អាធី អារី អាវី អាណេ ដឹងអត់យើងនឹកពួកឯងណាស់ មិត្តភក្តិ យើងបានយកសាច់រឿងពួកមកថតហើយ មិត្តភាពតាំងពីឆ្នាំ2002រហូត2022 ពួកយើងមានភាពស្មោះត្រង់នឹងគ្នាមិនច្រណែន មានតែរុញថែមពួកឯងឃើញយើងបានល្អពួកឯងសប្បាយ រាល់ថ្ងៃពួកឯងនៅតែនិយាយថា
អញក្រតែបេះដូងពួកអញ មានភាពស្មោះត្រង់ នឹកពួកឯងណាស់ »។
ដូច្នេះយើងមានតែរង់ចាំទស្សនាទាំងអស់គ្នាទេថា តើសាច់រឿងស្តែងពីមិត្តភាពដ៏ល្អរបស់អ្នកនាង ពេជ្រ សោភា មានអត្ថន័យ ចាក់ដោតយ៉ាងណាបានជាធ្វើឱ្យអ្នកនាង បង្ហាញអារម្មណ៍រំភើបលើបណ្តាញសង្គមបែបនេះ ដែលវីដេអូនេះនឹងមកដល់ក្នុងពេលឆាប់ៗនេះ ៕