តាមរយះឯកសារជាច្រើនបានបង្ហាញថា អាហារដែលអ្នកញ៉ាំគឺមានប្រតិកម្មគីមីជាមួយនឹងប្រភេទឈាមរបស់អ្នក។ ដូច្នេះហើយប្រសិនបើអ្នកអនុវត្តតាមរបបអាហារដែលត្រូវជាមួយនឹងប្រភេទឈាមរបស់អ្នក រាងកាយរបស់អ្នកនឹងរំលាយអាហារកាន់តែមានប្រសិទ្ធភាព ជួយអោយស្រកទម្ងន់ ទទួលបានថាមពលកាន់តែច្រើន និងជួយការពារពីជំងឺផ្សេងៗថែមទៀតផង។
តោះមកស្វែងយល់ថាប្រភេទឈាមនីមួយៗត្រូវទទួលទានអាហារប្រភេទណាខ្លះ៖
ឈាមប្រភេទ O៖ របបអាហារសម្បូរប្រូតេអ៊ីនដូចជាសាច់គ្មានខ្លាញ់ ត្រី បន្លែ គ្រាប់ធញ្ញជាតិ សណ្តែក និង ទឹកដោះគោ។
ឈាមប្រភេទ A៖ របបអាហារគ្មានសាច់ ផ្លែឈើ បន្លែ សណ្តែក និង គ្រាប់ធញ្ញជាតិ។
ឈាមប្រភេទ B៖ ជៀសវាងពោត ស្រូវសាលី buckwheat ប៉េងប៉ោះ សណ្តែកដី និងគ្រាប់ល្ង។ អ្នកស្ថិតក្នុងឈាមប្រភេទនេះគួរតែញ៉ាំបន្លែបៃតង ស៊ុត សាច់មួយចំនួន និងទឹកដោះគោមានជាតិខ្លាញ់ទាប។
ឈាមប្រភេទ AB៖ របបអាហារដែលត្រូវញុំាគឺ តៅហ៊ូ គ្រឿងសមុទ្រ ទឹកដោះគោ និងបន្លែបៃតង។ អ្នកដែលមានឈាមប្រភេទ AB ទំនងជាមានអាស៊ីតក្រពះទាប ដូច្នេះគួរជៀសវាងជាតិកាហ្វេអ៊ីន និង ជាតិអាល់កុល ៕
ប្រភព ៖ បរទេស
ប្រែសម្រួលដោយ ៖ SreyNoch Long
រក្សាសិទ្ធដោយ៖ ក្នុងស្រុក