ពិការជើងក៏ពិតមែន តែនារីម្នាក់នេះតស៊ូរហូតជោគជ័យ និងទទួលបានភាពល្បីល្បាញជុំវិញពិភពលោក

ជីវិតរបស់ Minda ត្រូវបានគេចាត់ទុកជាការបំផុសគំនិតដល់អ្នកដែលមានកាយសម្បទារមិនគ្រប់គ្រាន់ដូចជានាងភាពចាប់ផ្តើមមានភាពក្លាហាន និងការតាំងចិត្ត។ Minda គឺជាជនជាតិឥណ្ឌា ដោយកាលនៅជាទារក Minda បានឆ្លងជំងឺស្វិតដៃជើង ដែលបណ្តាលឲ្យពិការជើង ហើយត្រូវបានគេទុកឲ្យនៅក្នុងមណ្ឌលកុមារកំព្រា។ ក្រោយមកនាងត្រូវបានទទួលយកទៅចិញ្ចឹមដោយគ្រួសារជនជាតិអាមេរិក នាងបានផ្លាស់ទៅរស់នៅទីក្រុង Spokane រដ្ឋ Washington ហើយបានទទួលការវះកាត់ជាបន្តបន្ទាប់លើត្រគាក ជើង និងខ្នងរបស់នាង ដែលអាចឱ្យនាងដើរបានដោយប្រើដង្កៀបជើង និងឈើច្រត់។ ទោះបីជានាងជាជនពិការក៏ពិតមែន តែនាងបានក្លាយជាស្ត្រីឯករាជ្យ មានការអប់រំខ្ពស់ ហ៊ានប្រឈមមុខ និងជំនះឧបសគ្គជាច្រើនដែលនាងបានជួបប្រទះពេញមួយជីវិតរបស់នាង។

11

តាមពិតទៅ Minda បានចាប់ផ្តើមប្រឡូកចូលក្នុងវិស័យកីឡាតាំងពីក្មេងមកម្ល៉េះ ដែលជាកីឡាជិះរទេះរុញដោយប្រើដៃ។ មិនយូរប៉ុន្មានឆ្នាំ 2013 Minda បានក្លាយជាអត្តពលិករទេះរុញនារីដំបូងគេដែលបានបញ្ចប់ការប្រកួត Ironman World Championship នៅទីក្រុង Kona រដ្ឋ Hawaii។ ហើយសមិទ្ធិផលនេះបាននាំឱ្យ Minda ទទួលបានពានរង្វាន់ ESPN ESPY ។យ៉ាងណាមិញ កីឡាជិះរទេះរុញមួយនេះគឺមិនងាយស្រួលនោះទេ ប៉ុន្តែ Minda បានបញ្ចប់វិញ្ញាសាទាំងបីនៃកីឡាមួយនេះដោយរលូន។ ដោយការប្រកួតលើកដំបូងរបស់នាងគឺទទួលបានការបរាជ័យទាំងស្រុង ប៉ុន្តែការប្រកួតលើកទីពីររបស់នាងគឺទទួលបា ជោគជ័យដោយសារការតស៊ូ និងការប្តេជ្ញាចិត្តរបស់នាង។

12

Minda ក៏បានក្លាយជាអ្នកបំផុសគំនិតមនុស្សជុំវិញពិភពលោកឲ្យក្រោកឈរឡើង កំណត់គោលដៅ និងយកឈ្នះលើជិវិតឲ្យបានបើទោះបីជាជួបប្រទះនឹងការលំបាកខ្លាំងប៉ុណ្ណាក៏ដោយគឺត្រូវតែមានជំនឿលើខ្លួនឯង ពោលគឺដូចជារូបនាងអញ្ចឹង មិនថាពិការជើងតាំងពីក្មេងយ៉ាងណាក្តី នាងនៅតែតតស៊ូរហូតក្លាយជាមនុស្សជោគជ័យទាល់តែបាន។ ហើយទល់មកដល់បច្ចុប្បន្ននេះ Minda បានរស់នៅយ៉ាងមានក្តីសុខនៅក្នុងរដ្ឋ Scottsdale ជាមួយប្តី និងកូនស្រីរបស់នាង៕


13

14

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ៖ ឡុង ស្រីណុច

រក្សាសិទ្ធដោយ៖ ក្នុងស្រុក