ប្រទេសដំបូងគេបង្អស់ ដែលប្រើប្រាស់រថយន្តអគ្គិសនី Tesla សឹងតែគ្រប់គ្នា

ប្រទេស Norway ត្រូវបានហៅថាជាប្រទេស Tesla ដោយសារតែនៅក្នុងប្រទេសមួយនេះ ប្រជាជនប្រើប្រាស់រថយន្តអគ្គីសនី Tesla សឹងតែគ្រប់គ្នាតែម្តង មិនថាប្រើប្រាស់ជាលក្ខណៈគ្រួសារ តាក់ស៊ី ឬ សូម្បីតែឡានពេទ្យក៏ជាប្រភេទរថយន្តអគ្គីសនីដែរ។

1

ហើយមូលហេតុចម្បងដែលប្រជាជនជ្រើសរើសប្រើប្រាស់រថយន្តប្រភេទនេះគឺដោយសារតែរាជរដ្ឋាភិបាលចង់ឲ្យប្រទេសខ្លួនកាត់បន្ថយការប្រើប្រាស់ឧស្ម័នអាក្រក់ ដូច្នេះហើយទើបរាជរដ្ឋាភិបាលចេញនូវច្បាប់ថ្មីដែលបានចែងថា បើប្រជាជនណាប្រើប្រាស់រថយន្តអគ្គសនី នោះពួកគេនឹងទទួលបានកន្លែងចតហ្វ្រី កាត់បន្ថយថ្លៃបង់ពន្ធរថយន្ត ហើយបើសិនជាករណីស្ទះចរាចរណ៍នោះអ្នកដែលប្រើប្រាស់រថយន្តអគ្គសនីក៏អាចបើកលើផ្លូវឡានក្រុងបានដែរ។ បែបនេះហើយទើបប្រជាជនសម្រេចចិត្តងាកមកច្រើប្រាស់រថយន្តអគ្គសនីគ្រប់ៗគ្នា ហើយម្យ៉ាងទៀតវាក៏ជួយសន្សំសំចៃផងដែរ ព្រោះនៅប្រទេសNorway សាំងមានតម្លៃថ្លៃណាស់ ដូច្នេះហើយបើគេប្រើរថយន្តអគ្គសនីនោះគេអាចសាកថ្មឡានមួយពេញដោយចំណាយលុយតែ1$តែប៉ុណ្ណោះ។

2

គួរបញ្ជាក់ផងដែរថា ក្នុងនោះមានក្រុមហ៊ុនរថយន្តល្បីៗជាច្រើនដែលព្យាយាមបង្កើតរថយន្តអគ្គសនីដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ តែគេឃើញថាមានតែរថយន្តTesla មួយគត់ដែលមានសន្ទុះគាំទ្រខ្លាំងនៅក្នុងប្រទេសមួយនេះ។ មូលហេតុនោះគឺដោយសារតែរថយន្តTesla មានបំពាក់នូវម៉ាស៊ីនកម្តៅល្អជាងគេ ដែលសាកសមទៅនឹងអាកាសត្រជាក់របស់ប្រទេស Norway ម្យ៉ាងទៀតពេលសាកថ្មមួយពេញរថយន្ត Tesla អាចរត់នៅលើដងផ្លូវបានយូរជាងគេ ពោលគឺរហូតដល់ទៅ 380គីឡូម៉ែត្រឯណោះ៕


3

 

4

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ៖ ឡុង ស្រីណុច

រក្សាសិទ្ធដោយ៖ ក្នុងស្រុក