ទ្រឹស្តី៥ឃ្លារបស់ខុងជឺ ដែលអាចកែប្រែការគិតរបស់អ្នកបាន

ខុងជឺជាអ្នកទស្សនៈវិទូចិនដ៏ល្បីល្បាញមួយរូបក្នុងប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុកពាក្យទូន្មានប្រៀនប្រដៅជាច្រើនចំពោះផ្នត់គំនិត ក៏ដូចជាជីវិតរស់នៅប្រចាំ។ តាមការកត់ត្រាខុងជឺកើតនៅឆ្នាំ៥៥១ មុនគ្រឹះសករាជ និងស្លាប់ទៅវិញនៅឆ្នាំ៤៧៩ មុនគ្រឹះសករាជ ហើយខាងក្រោមនេះគឺជាពាក្យទូន្មាន៥ឃ្លាដែលមានន័យបំផុតចំពោះជីវិត ដែលលោកបានបន្សល់ទុក៖

1

១.ជីវិតតាមពិតទៅសាមញ្ញខ្លាំងណាស់ តែយើងចេះតែធ្វើឲ្យវាស្មុគស្មាញ

មនុស្សជាច្រើនតែងតែធុញថប់ និងគិតថាជិវិតគឺពិបាកដោយសារតែសម្លឹងខ្ពស់ពេក ប៉ុន្តែគេមិនធ្លាប់យកពេលមករម្លឹកនោះទេថា ពីមុនមកខ្លួនធ្លាប់ជួបប្រទះអ្វីខ្លះទម្រាំដើរមកដល់ចំណុចនេះ ទម្រាំមានថ្ងៃនេះ ឆ្លងកាត់អ្វីខ្លះ? ពីមុនហេតុអ្វីដើរមកដល់ចំណុចនេះបាន? ហេតុអ្វីមិនប្រៀបធៀបខ្លួនឯងពីមុនមកឥឡូវថាខុសគ្នាប៉ុណ្ណា? ដូច្នេះអ្នកគួរតែកុំគិតវែងឆ្ងាយពេក និងកុំរំពឹងខ្ពស់ពេករហូតបំផ្លាញសេចក្តីសុខរបស់ខ្លួនឯង។

2

២.គ្រប់យ៉ាងសុទ្ធតែស្រស់បំព្រងតែមិនមែនគ្រប់សុទ្ធតែបានឃើញនោះទេ

ពិតណាស់អ្វីក៏សុទ្ធតែមានតម្លៃ និងភាពស្រស់ស្អាតរបស់វាដែរ ជាក់ស្តែងជីវិតមនុស្សម្នាក់ៗគឺសុទ្ធតែមានភាពស្រស់បំព្រងរាងខ្លួន គ្រាន់តែអ្នកខ្លួនឯងមិនបានឃើញវាប៉ុណ្ណោះ។

៣.ជ្រើសរើសការងារដែលអ្នកស្រឡាញ់


បើអ្នកមិនអាចស្វែងរកការងារដែលអ្នកស្រឡាញ់នោះទេ អ្នកនឹងមានអារម្មណ៍ថាហត់នឿយគឺធ្វើការចាំតែដល់ថ្ងៃបើប្រាក់ខែប៉ុណ្ណោះ ប៉ុន្តែបើអ្នកមានការងារដែលខ្លួនស្រឡាញ់ នោះការងារនឹងប្រៀបដូចជាការកម្សាន្ត ហើយអ្នកនឹងមានអារម្មណ៍ថាចង់ទៅកន្លែងធ្វើការដោយគ្មានការនឿយហត់ឬធុញទ្រាន់នោះឡើយ។

4

៤.អ្វីដែលមិនចង់ឲ្យកើតឡើងលើខ្លួនអ្នក កុំធ្វើវាលើអ្នកដទៃ

មនុស្សគ្រប់គ្នាសុទ្ធតែចង់បានសេចក្តីសុខផ្ទាល់ខ្លួន មិនខុសពីអ្នកឡើយ ហើយអ្វីដែលអ្នកមិនចូលចិត្ត មិនចង់ឲ្យកើតលើអ្នក សុំកុំធ្វើលើអ្នកដទៃ ព្រោះគេក៏មានគំនិតដូចអ្នកដែរ, រស់នៅជីវិតបែបនេះនឹងធ្វើឲ្យមានសេចក្តីសុខទាំងអស់គ្នា ហើយជីវិតនឹងពោរពេញដោយភាពស្រស់បំព្រង។

៥.រឿងល្អពិបាកសម្រេច រឿងអាក្រក់ងាយកើតឡើង

ធ្លាប់មានសិស្សម្នាក់ថ្ងូរដាក់គ្រូថារៀនគឺពិបាកណាស់ គ្រូក៏និយាយទៅកាន់សិស្សវិញថាបើរៀនស្រួលនោះ គ្រប់គ្នាសុទ្ធតែជាប់លេខ១ហើយ។ តាមពិតទៅអ្វីៗដែលល្អគឺពិបាកសម្រេចណាស់ ដូច្នេះបើអ្នកប្រឹងខ្លាំង អ្នកក៏នឹងទទួលបានតាមការខំប្រឹងនោះដែរ។ ប៉ុន្តែបើអ្នកគិតថាពិបាកនោះអ្នកនឹងមិនទទួលបានអ្វីដែលអ្នកចង់បាននោះទេ៕

5

ដកស្រង់៖ បរទេស