ជនជាតិចិនត្រូវបានមនុស្សជុំវិញពិភពលោកចាត់ទុកថាជាជនជាតិមួយដែលពូកែក្នុងវិស័យរកស៊ី ជាពិសេសក្បួនរកស៊ីរបស់ពួកគេគឺមានភាពទាក់ទាញជាខ្លាំង និងតែងតែជោគជ័យប្រសិនបើអនុវត្តតាម។ ហើយខាងក្រោមនេះគឺជាចំណុចខ្លាំងទាំង១០ ដែលជនជាតិចិនប្រកាន់ខ្ជាប់ពេលបើកមុខរបររកស៊ី៖
១.ចង់ជោគជ័យត្រូវការពេលវេលា
ជនជាតិចិនមានទស្សនៈមួយថា ដាំដើមស្វាយត្រូវការពេល៣ឆ្នាំ ដាំដើមឬស្សីត្រូវការពេល១០ឆ្នាំ ដាក់ចិត្តរកស៊ីត្រូវប្រើពេលវេលាស្ទើពេញមួយជីវិតដើម្បីរៀនសូត្រពីវា។ ជនជាតិចិនតែងតែបណ្តុះផ្នត់គំនិតកូនចៅរបស់គេឲ្យលត់ដំចិត្តគំនិតខ្ពស់នៅក្នុងការរកស៊ី ដោយពួកគេតែងតែប្រើទស្សនៈ ចង់ជោគជ័យត្រូវការពេលវេលានេះឯង។
២.អតិថិជនគឺជាស្តេចនៃអាជីវកម្ម
ការពិតមួយដែលធ្វើឲ្យជនជាតិចិនទៅដល់ទីណាអាចទាក់ទាញភ្ញៀវច្រើនជាងគេគឺដោយសារតែជនជាតិចិនគឺគោរពភ្ញៀវដូចជាស្តេចរបស់ខ្លួនអញ្ចឹង។ ហើយសហគ្រិនចិនតែងតែយកផ្នត់គំនិតឲ្យតម្លៃភ្ញៀវមកធ្វើជាគុណតម្លៃនៃជំនួញរបស់ខ្លួន។
៣.ចេះអ្វីធ្វើហ្នឹង ចាប់ផ្តើមពីតូច
ជនជាតិចិនតែងឲ្យតម្លៃទៅលើទេពកោសល្យជាធំ ហើយពួកគេតែងតែជម្រុញកូនចៅរបស់ពួកគេឲ្យចេញរកស៊ីពីតូចតាចទៅតាមជំនាញដែលពួកគេមាន។
៤.ធ្វើរឿងល្អហូប កុំធ្វើឲ្យតែល្អមើល
ទស្សនៈមួយរបស់ជនជាតិចិនគឺកុំខ្ចីលុយគេមកចាប់ផ្តើម ឈរជើងឲ្យនឹងសិនហើយចាំខ្ចីលុយគេមកពង្រីកមុខរបរតាមក្រោយ ធ្វើបែបនេះទោះរកស៊ីដួលក៏មិនសូវជាហានិភ័យដែរ។
៥.ត្រីលឿន ស៊ីត្រីយឺត
ជនជាតិចិនមានលក្ខណៈពិសេសមួយគឺ លឿនរហ័សរហួន ហើយអត្តចរិកមួយនេះមានឥទ្ធិពលយ៉ាងខ្លាំងដល់ការរកស៊ីរបស់ពួកគេ។ ជនជាតិចិនភាគច្រើន បើពួកគេរកស៊ីហើយគឺត្រូវដាក់ចិត្តដាក់កាយបម្រើភ្ញៀវឲ្យអស់ពីសមត្ថភាពតែម្តង ពោលគឺមិនត្រឹមតែរហ័សរហួនទេ តែថែមទាំងពូកែយកចិត្តភ្ញៀវថែមទៀតផង៕
ប្រភព ៖ បរទេស
ប្រែសម្រួលដោយ៖ ឡុង ស្រីណុច
រក្សាសិទ្ធដោយ៖ ក្នុងស្រុក