នៅលើពិភពលោកយើងនេះមានរឿងជាច្រើនដែលនឹកស្មានពិដល់ និងមានអាថ៌កំបាំងរាប់មិនអស់ដែលបានបង្កប់នៅទីកន្លែងដ៏ល្បីលើពិភពលោកយើងនេះ។ ហើយខាងក្រោមនេះគឺជាទីកន្លែងទាំង៥ដែលមានអាថ៌កំបាំងនឹកស្មានមិនដល់!
១.បន្ទប់សម្ងាត់ក្នុង ទួរអេហ្វែល Eiffel Tower
នៅក្នុងទួរអេហ្វែលដ៏ខ្ពស់នៅប្រទេសបារាំង មានបង្កប់នូវបន្ទប់គេងពីរ ផ្ទះបាយ និងបន្ទប់ទឹក១ ដែលដើមឡើយបន្ទប់សម្ងាត់នេះត្រូវបានគេប្រើប្រាស់ជាបន្ទប់ប្រជុំសម្រាប់អ្នកមានឥទ្ធិពលធំៗនៅក្នុងពិភពលោក។ តែក្រោយមកគេក៏បានផ្លាស់ប្តូរបន្ទប់នេះទៅជាសារមន្ទីរវិញ។
២.បន្ទប់អាថ៌កំបាំងក្នុងភ្នំ Rushmore
ភ្នំ Rushmore គឺជាភ្នំដែលត្រូវបានគេស្គាល់ថាជាទីកន្លែងដែលគេឆ្លាក់រូបប្រធានាធិបតីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិច។ ភ្នំនេះមានបង្កប់នូវបន្ទប់អាថ៌កំបាំង១ដែលត្រូវបានរចនាឡើងដោយជាងចម្លាក់ ដើម្បីរក្សាទុកកំណត់ត្រាបឋមរបស់ជាង។ ហើយវាក៏ត្រូវបានគេជឿថាជាកន្លែងដែលលាក់ទុកនូវឯកសារសំខាន់ៗរបស់សហរដ្ឋអាមេរិចផងដែរ។
៣.អាថ៌កំបាំងរបស់រូបចម្លាក់ The Sphinx of Giza
The Sphinx of Giza ត្រូវបានគេចាត់ទុកជារូបចម្លាក់ដ៏ចំណាស់១ក្នុងចំណោមរូបចម្លាក់ចំណាស់ជាងគេនៅលើផែនដី។ ហើយបើមើលពីខាងក្រៅ រូបចម្លាក់មួយនេះមានមុខដូចជាមនុស្ស ក៏ប៉ុន្តែក្រោយមកគេបានរកឃើញថា កាលពីដើមឡើយរូបចម្លាក់នេះមិនមែនមានមនុស្សដូចមនុស្សទេ តែមានមុខជាសត្វឆ្កែទៅវិញ។ ដែលធ្វើឲ្យគេឆ្ងល់ថា ហេតុអ្វីពីដំបូងគេឆ្លាក់រូបក្បាលឆ្កែ? តើតំណាងឲ្យអ្វី? ហើយហេតុអ្វីក្រោយមកគេកែទៅជាក្បាលមនុស្សវិញ?
៤.ប៉មទ្រេត Pisa (Piazza dei miracoli)
មនុស្សគ្រប់គ្នានៅតែឆ្ងល់ថាហេតុអ្វីកាលពី២០០ឆ្នាំមុន ស្ថាបត្យកររបស់អ៊ីតាលីកសាងប៉មនេះឲ្យមានលក្ខណៈទ្រេត។ តើប៉មនេះទ្រេតដោយសារតែមានបញ្ហាផ្នែកសំណង់ ឬ ទ្រេតដោយសារតែការរចនារបស់ស្ថាបត្យករ?
៥.អាថ៌កំបាំងរបស់នាឡិកាដ៏ធំនៅទីក្រុងឡុងដ៏ (bigben)
ចំពោះអត្តសញ្ញាណក្រុមហ៊ុនដែលកសាងនាឡិកានេះឡើងគឺមិនត្រូវបាននរណាម្នាក់ស្គាល់ឡើយ គ្រាន់តែសម្លេងរបស់នាឡិកាដ៏ធំនេះមានលក្ខណៈស្រដៀងទៅនឹងបទភ្លេងរបស់ទូរទស្សន៍BBC។ មិនតែប៉ុណ្ណោះនាឡិកានេះមានឈ្មោះថា Bigben ដែលត្រូវបានគេយល់ថាយកឈ្មោះតាមលោក Benjamin Hall ហើយអ្នកខ្លះទៀតក៏យល់ថាយកឈ្មោះតាមកីឡាករប្រដាល់ដ៏ល្បីឈ្មោះម្នាក់ តែមកទល់សព្វថ្ងៃនេះគឺគ្មាននរណាម្នាក់ដឹងពីការពិតឡើយ៕
ប្រភព ៖ បរទេស
ប្រែសម្រួលដោយ៖ ឡុង ស្រីណុច
រក្សាសិទ្ធដោយ៖ ក្នុងស្រុក