លោក Jeff Bezos គឺជាស្ថាបនិករបស់ក្រុមហ៊ុនទំនិញតាមអនឡាញធំជាងគេនៅលើពិភពលោក Amazon។ គួរឲ្យដឹងដែរថាស្ថាបនិកជោគជ័យរូបនេះមានទ្រព្យសម្បត្តិប្រមាណ 151.9 ពាន់លានដុល្លារ។ ក្រៅពីជាមហាសេដ្ឋីលំដាប់ យើងឃើញថា Jeff Bezos មានទម្លាប់ដ៏ល្អជាច្រើនដែលយើងគួរតែរៀនតាម ដែលទម្លាប់ទាំងនោះរួមមានដូចជា៖
១.គាត់តែងតែគេងឲ្យបានគ្រប់គ្រាន់ ពោលគឺមិនក្រោមពី៨ម៉ោងនោះទេ កាលដែលធ្វើដូច្នេះអាចជួយឲ្យលោកមានខួរក្បាលល្អ និងមានថាមពលគ្រប់គ្រាន់សម្រាប់ការបំពេញការងារប្រចាំថ្ងៃ។
២.លោកមានទម្លាប់អានសៀវភៅ និងទស្សនាវដ្តីជារៀងរាល់ព្រឹក ដែលជួយឲ្យលោកដឹងពីពត៌មានថ្មីៗ និងចំណេះដឹងផ្សេងៗ។
៣.គាត់ញុំាតែអាហារណាដែលអាចជួយដល់សុខភាព ដែលរួមមានបន្លែនិងគ្រៀងសមុទ្រជាដើម្បី ដូច្នេះលោកគឺមានសុខភាពល្អណាស់ និងមិនសូវឈឺនោះទេ។
៤.គាត់តែងតែហាត់ប្រាណជាប្រចាំ ដើម្បីបំបាត់ស្រ្តេស ភាពតានតឹង ជួយសុខភាពនិងហ្វឹកហាត់ខួរក្បាល។
៥.លោកតែងតែប្រជុំជាមួយការងារណាដែលសំខាន់មុនកិច្ចប្រជុំផ្សេងៗទៀត ដើម្បីធានាបានថាកាងារនោះលោកបានពិនិត្យគ្រប់ជ្រុងជ្រោយ។
៦.គាត់តែងតែចំណាយពេលវេលាគ្រប់គ្រាន់ជាមួយគ្រួសារ៕
ប្រភព ៖ បរទេស
ប្រែសម្រួលដោយ៖ ឡុងស្រីណុច
រក្សាសិទ្ធដោយ៖ ក្នុងស្រុក