ជនជាតិជ្វីសគឺជាជាតិសាសន៍មួយដែលពូកែរកស៊ី និងវិនិយោគជាងគេនៅលើសកលលោក។ ពួកគេតែងតែផ្តែផ្តាំកូនចៅជំនាន់ក្រោយថា ប្រិសិនបើខ្លួនរំពឹងថាបានកម្រៃពីការវិនិយោគច្រើន និងជៀសវាងហានិភ័យផ្សេងៗ ពួកគេគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍៦ចំណុចខាងក្រោមនេះ៖
១.កុំដាក់លុយទាំងអស់នៅក្នុងកាបូបតែមួយ
នៅពេលដែលអ្នកដំណើរការផែនការណ៍វិនិយោគរបស់អ្នកនោះ ចូលចាំទុកថាកុំចំណាយដើមទុនទាំងអស់នៅលើផលិតផលតែមួយមុខ ឬ មួយប្រភេទជាដាច់ខាត។ វិធីដ៏ល្អបំផុតគឺត្រូវចេះបំបែកដើមទុនទៅវិនិយោគ លើធុរកិច្ចផ្សេងៗគ្នាដើម្បីការពារពីហានិភ័យ។
២.កុំធ្វើតាមអារម្មណ៍
វិនិយោគិនមិនគួរធ្វើតាមតែអារម្មណ៍ខ្លួនឯងខ្លាំងពេកនោះទេ ព្រោះវាអាចធ្វើឲ្យខូចការធំបាន។
៣.ប្រើប្រាជ្ញានិងបទពិសោធន៍អ្នកដទៃឲ្យទៅជាប្រយោជន៍
វិនិយោគិនថ្មីៗ មិនថាធ្វើទីផ្សារ ឬ វិនិយោគទៅលើអ្វីក៏ដោយ ពួកគេនឹងគិតថាវាមានភាពស្មុគស្មា្ញពេលដែលជួបនឹងតិចនិចវិនិយោគទន់ផ្សេងៗ ដូច្នេះការឲ្យអ្នកដែលមានជំនាញមកវិនិយោគជំនួសគឺជារឿងដែលមានសុវត្ថិភាពបំផុត។
៤.វិនិយោគទន់លើអចលនទ្រព្យលើទីតាំងដែលសមរម្យ
អចលនទ្រព្យគឺជាវត្ថុដែលអាចវិនិយោគស្នាក់នៅ ឬ ឲ្យអ្នកដទៃជួលក៏បាន ដូច្នេះការជ្រើសរើសទីតាំងឲ្យបានល្អគឺជាំគន្លឹះដ៏ល្អដែលអាចឲ្យអ្នកទទួលបានផលកម្រៃច្រើន។
៥.ចំណេះដឹងជាផ្លាកសញ្ញាប្រាប់ផ្លូវ
សមត្ថភាពក្នុងការប៉ាន់ស្មានហេតុការណ៍ទុកជាមុនគឺសំខាន់ណាស់ ដូច្នេះហើយទើបគេលើកឡើងថា ចំណេះដឹងគឺជាផ្លាកប្រាប់ផ្លូវ ព្រោះបើអ្នកមានចំណេះដឹងនោះអ្នកនឹងអាចប៉ាន់ស្មានហេតុការណ៍ដែលប្រុងនឹងកើតទុកជាមុនបាន។
៦.ធ្វើអ្វីទៅតាមកម្លាំងខ្លួន
នៅពីក្រោយប្រាក់កម្រៃខ្ពស់ រមែងមានហានិភ័យរាប់មិនអស់ដែលមិនអាចជៀសវាងបាន ដូច្នេះវិនិយោគិនមិនគួរវិនិយោគទៅលើអ្វីដែលអាចបង្កហានិភ័យខ្ពស់នោះទេ៕
ប្រភព ៖ បរទេស
ប្រែសម្រួលដោយ ៖ SreyNoch Long
រក្សាសិទ្ធដោយ៖ ក្នុងស្រុក